គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

ករ​ណី​ជោគ​ជ័យ នេសាទ​ខុស​ច្បាប់ ត្រូវ​បាន​ដោះស្រាយ ក្រោយ​វេ​ទិ​កា​ខុម​ហ្វ្រែល

ថ្ងៃសុក្រ ២៧ ខែឧសភា ២០១១ បានមើល៖ 1 ដង

ក្ដី​បា​រម្ភ​របស់​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ឃុំ​កំពង់ហាវ ចំ​ពោះការ​នេ​សាទ​ដោយ​ជន​ជាតិ​វៀត ណាម ដែល​ប្រើ​ឧបករណ៍​អួន​ក្រ​ឡា​ល្អិត និង​បញ្ហាការ​ដាក់​សម្រះ នៅ​ក្នុង​បឹង​សាធារ​ណៈ ជា​លក្ខណៈ ឯក​ជន ត្រូវ​បាន​ដោះស្រាយ​ក្រោយ​ពេល​វេ​ទិ​កា​សា​ធារ​ណៈ​ខុម​ហ្វ្រែល​។ ប្រ​ធាន​ក្រុម​ប្រឹក្សា ឃុំ កំ​ពង់​ហាវ អា​យុ​៦២​ឆ្នាំ លោក​ស្រី មាស ចាន់ ថន បាន​អះ​អាង​ថា ក្រោយ​ពេល​ចូល​រួម​វេទិ​កា ខុម​ហ្វ្រែល​ដើ​ម្បីយ​ល់ដឹង​ពី​បញ្ហា​របស់​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ឃុំ​រួច​មក​ ក្រុម​ប្រឹក្សា​ឃុំ បាន​ស​ហការ​ជា​មួយ​អា​ជ្ញាធរ​ស្រុក អ​ធិ​ការ​ស្រុក និង​ជល​ផល​ខេត្ដ ដើម្បី​រក​យុទ្ធ​សាស្ដ្រ​ដោះ​ស្រាយ​ករ​ណី នេ​សាទ​ប្រើ​ឧប​ករណ៍​អួន​ក្រ​ឡាល្អិត​ពី​សំ​ណាក់​ ជន​ជាតិ​វៀត​ណាម និង​បញ្ហា​ដាក់​សម្រះ នៅក្នុង​បឹង​សាធារណៈ​ជា​លក្ខ​ណៈឯក​ជន​។ លោក​ស្រី​បាន​មាន​ប្រ​សាស​ន៍​ថា “​រហូត មក​ដល់ពេល នេះ យើង​បាន សហការ​ដោះ​ស្រាយ​រួច​ហើយ​ព្រម​ទាំង​ប្រជុំ ប្រាប់​ប្រ​ជាពល​រដ្ឋ នៅ​ក្នុង​ឃុំ​រួច​ហើយ​ដែរ គឺ​ពុំមាន​ករណី​នេះ កើត​ឡើង​ទៀត​ទេ​ហើយ​ឆ្នាំក្រោយ​ធ្វើ​រឹត​តែតឹង​ជាង​នេះ​ទៅ ទៀត”។

ប្រធានក្រុមប្រឹក្សាស្រុក កំពុង​ធ្វើ ការសន្យាដោះ​ស្រាយ​បញ្ហា​នេសាទ​ខុសច្បាប់ និង បញ្ហា​ដាក់​​សម្រះជា លក្ខណៈ ឯកជន​អំឡុងពេលវេទិកាសាធារណៈ​ខុមហ្រែ្វល កាល ពីថ្ងៃទី ១៨​ ខែមីនា ឆ្នាំ២០១០ នៅ​ឃុំកំពង់​ហាវ​ ស្រុក​កំពង់​លែង ខេត្ត​កំពង់ឆ្នាំង ។

បញ្ជាក់​ពី​ស្ថាន​ភាព​នៅ​មូល​ដ្ឋាន ទំ​នាក់​ទំ​នង​ស្រុក​ខុម​ហ្វ្រែល អាយុ ៣៣​ឆ្នាំ អ្នក​ស្រី យឹម សុផា​នី បាន​ឲ្យ​ដឹង​ថា ការ​នេ​សាទ​ដោយ​ប្រើ​ប្រាស់​ឧបករណ៍​ខុស​ច្បាប់ មាន​ការ​អន់​ថយ​ច្រើន ក្រោយ​​ពេល​វេទិកា ដោយ​លោក​ស្រីសង្ដេត​ឃើញ​ថា មេភូមិ បាន​ដើ​រ​ប្រាប់​ប្រជាពល​រដ្ឋ​ថា គេបាន​កំណត់​ក្រឡា​អួន​លើស​ពី៣ផឹង ទើប​អនុ​ញ្ញាត​អោយ​នេសាទ ចំ​ណែកបញ្ហាស​ម្រះវិញ ក៏​ពុំ​ឃើញ​មាន​ទៀត​ដែរ​។

គួរបញ្ជាក់​ផង​ដែរ​កាលពី​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១០ អង្គការ​ខុម​ហ្វ្រែល​បាន​រៀប​​​ចំ​​វេទិ​កា​សា​ធា​រណៈ រវាង​ក្រុម ប្រឹក្សា​ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​ប្រ​ជាពល​រដ្ឋ នៅ​ឃុំ​កំពង់​ហាវ ស្រុក​កំ​ពង់​លែង ខេត្ដ​កំពង់​ឆ្នាំង ដែលមាន​អ្នក ចូល​រួម ប្រ​មាណ ១៣០​នាក់ ក្នុង​នោះ ៧៩​នាក់​​ជា​ស្ដ្រី។ កំ​ឡុង​​ពេល​​ធ្វើ​វេទិកាមាន​ការ​លើក​ឡើង​នូវ​បញ្ហា​ជា​ច្រើន​ដូច​ជា ក្មេងទំនើង ល្បែង​ស៊ី​សង ចោរ​លួច គោ ក្រ​បី ប៉ុន្ដែ​បញ្ហា​ការ​នេសាទ​នៅតែ​ជាបញ្ហា​ចំ​បង និងជាការ​​ព្រួយ​​​បារម្ភ របស់​ប្រ​ជា​ពល​រដ្ឋ​​នៅ​​ក្នុង​ឃុំកំ​ពង់​ហាវ ទាំងមូ​លតែ​ម្ដង ព្រោះវា​ទាក់​ទិននឹង​ការ​នេសាទ ប្រើ​ប្រាស់​ឧបករណ៍ ខុស​​ច្បាប់​​​ពី​​សំ​ណាក់​ជនជា​តិវៀ​តណាម និង​ការ​ដាក់​ស​ម្រះ​ក្នុង​បឹង​សា​ធារ​ណៈ​របស់​បុគ្គល​មួយ​ចំ​នួន ម្យ៉ាង​វិញ​​ទៀត​បញ្ហា​នេះ​ មាន​ការ​ចោទ​ប្រកាន់​ថា មាន​ការ​​រួម ​គំរិត​គ្នា រវាង​អាជ្ញា​ធរ និង​ជន​ល្មើស​ថែម​ទៀតផ​ង។




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

សេចក្តីព្រាងច្បាប់ដីកសិកម្ម ( អំណាចភ្នាក់ងារដីកសិកម្ម)
ថ្ងៃសៅរ៍ ២១ ខែតុលា ២០១៧
ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង
ថ្ងៃព្រហស្បតិ៍ ១៩ ខែតុលា ២០១៧
ស្មារតី ២៣ តុលា និងការអនុវត្តន៍
ថ្ងៃពុធ ១៨ ខែតុលា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ការប្រឈមរបស់ពលករពលការនីក្នុងការចាញ់កលល្បិចមេខ្យល់
ថ្ងៃពុធ ១១ ខែតុលា ២០១៧
ស្តីពី ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វគ្គ២)
ថ្ងៃអង្គារ ១០ ខែតុលា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត