គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

គួរ​តែ​កែ​ប្រែ​ចំ​នួន​អា​ស​នៈសម្រាប់​រដ្ឋ​ស​ភា​នី​តិ​កាល​ថ្មី ដើម្បី​ធា​នា​ភាព​ស្រប​ច្បាប់ ផ្អែក​លើ​ស្ថាន​ភាព​ប្រ​ជា​ពល​រដ្ឋ​

ថ្ងៃពុធ ២៨ ខែធ្នូ ២០១១ បានមើល៖ 0 ដង

យោង​តាម​ច្បាប់​ស្តីពី​ការ​បោះឆ្នោ​ត​ជ្រើស​តាំង​តំណា​ង​រាស្រ្ត មាត្រា​៧ និង​មា​ត្រា៨ គ​ណៈ​កម្មការ​ដើម្បី​កំ​ណត់​អា​សនៈ​រដ្ឋស​ភា  ត្រូវ​បាន​បង្កើត​តាម​ព្រះ​រាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១១ ដើម្បី​ធ្វើ​ការ​កែ​ប្រែ និង​បែង​ចែក​អាស​នៈ​តាម​រាជ​ធានី​  ខេត្ត សម្រាប់  ​ការបោះ​ឆ្នោត​ជ្រើស​តំាង​តំ​ណាង​រាស្រ្ត​អា​ណត្តិ​ទី ៥ ដោយ​ផ្អែក​លើស្ថាន​ភាព​ប្រ​ជា​ពល​រដ្ឋ ស្ថាន​ភាព​ភូមិ​សាស្រ្ត សង្គម និង​សេដ្ឋ​កិច្ច។

គណៈ​កម្មការ​កំ​ណត់​អាស​នៈ​រដ្ឋ​ស​ភា នី​តិកាល​ទី​៥ មាន​ភារៈ​ចំ​បង គឺ​សិក្សា​លើ​ការ​កែ​ប្រែអា​ស​នៈ និង​បែង​ចែក​អាស​នៈតា​ម​រាជ​ធា​នី​-​ខេត្ត ហើយ​រៀប​ចំ​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​កា​រ​កំ​ណត់​អាស​នៈជូនរដ្ឋ​សភា​ដើម្បី​អនុ​ម័ត​។ បើ​យោង​លើ​ចំ​នួន​ប្រ​ជា​ពល​រដ្ឋ​ខ្មែ​រ​នៅពេលបោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រាស្រ្ត ចំ​នួន​អាស​-​នៈ​សម្រាប់​រដ្ឋ​សភា​នី​តិ​កាលទី​៥ គួរ​តែ​កែ​ប្រែ និង​រៀប​ចំ​បែង​ចែក​ឡើង​វិ​ញតាមរាជ​ធា​នី​-​ខេត្ត។

បើ​ឈរ​លើ​ស្ថាន​ភាព​សេដ្ឋ​កិច្ច ដោយ​ឡែក​បើមើ​ល​ថ​វិ​កាជា​តិ​មាន​កំ​ណើន​រហូត ដូច​ជា​ ឆ្នាំ​២០១០ មាន​ចំ​នួន​ ៨​.​១០៤​.​៧៧២​,​៩លា​ន​រៀល តួលេ​ខនេះ​មាន​ការ​កើន​ឡើង ១២​% បើ​ធៀប​នឹង​ចំ​ណូលក្នុង​ច្បាប់​ថ​វិកា​ឆ្នាំ​ ២០០៩ ។ ចំ​ណូល​ថវិកា​ជាតិ​ក្នុង​ឆ្នាំ ២០១១ ក៏​មាន​ការ​កើន​ឡើង​រហូត​ដល់ ៩.​៤៤៩​.១០២​,​០ លាន​រៀល​ (កើនឡើង ១៧.២​%​ ធៀប​នឹង​ឆ្នាំ២​០​១០​) និ​ន្នាការ​នេះ​ត្រូវ​បាន​អ្នកវិភា​គ​ជឿជាក់​ថា ចំ​ណូល​ថវិកាជា​តិ​នៅឆ្នាំ​បន្ទាប់​នឹង​បន្តកើ​ន​ឡើងទៀត ដោយ​សារ​ការ​បង្កើត​ពន្ធលើ​អចល​នទ្រព្យ។ល​។​ ចំ​ណែក​ចំណាយ​ចរន្ត​របស់​សភា​ជាតិ ដែល​ជា​ឆ្អឹង​ខ្នង​នៃស្ថាប័​ន​នី​តិប្ប​ញ្ញត្តិ ផ្អែក​តាម​ច្បាប់​ថវិ​កាឆ្នាំ​២០១១ មាន​ចំ​នួន ​១០៧​.​៨៩៤​,​២ លានរៀល ស្មើ​នឹង ១,០៩ ​%​ នៃ​ចំ​ណាយ​ចរន្ត​ថវិកាជា​តិស​រុប ៩​.​៨៤៩.៦៥២​,​០ លាន​រៀល​។ បើ​គណ​នា​នូវ ការ​ចំ​ណាយ​សម្រាប់​តែ​អ្នកតំ​ណាង​រាស្រ្ត​ ១២៧ រូប (​ក្នុង​ករ​ណីប​ន្ថែម ៤ អាស​-​នៈ ​ទៀតដូច​តា​រាង​ខាង​ក្រោម​) ត្រូវ​ចំ​ណាយ​ប្រ​មាណ ១២​.​១៩២ លាន​រៀល ​(​០,​១២​%​ នៃ​ការ​ចំ​ណាយ​ចរន្ត




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

បច្ចុប្បន្នភាព និងលទ្ឌផលនៃដំណើរការចុះឈ្មោះបោះឆ្នោត ទាក់ទងនិងអ្នកចុះឈ្មោះដែលផ្លាស់ប្ដូរទីលំនៅ
ថ្ងៃចន្ទ ១៨ ខែកញ្ញា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណបក្ស ប្រកួតប្រជែងស្តីពីស្ថាប័នឯករាជ្យរបស់រដ្ឋ
ថ្ងៃសុក្រ ១៥ ខែកញ្ញា ២០១៧
ស្រ្តី និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃព្រហស្បតិ៍ ១៤ ខែកញ្ញា ២០១៧
នីតិវិធី នៃការចំណាក់ស្រុកដោយស្របច្បាប់ និងការប្រឈម
ថ្ងៃពុធ ១៣ ខែកញ្ញា ២០១៧
សេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃការធ្វើបច្ចុប្បន្នភាពបញ្ចីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ២០១៧
ថ្ងៃចន្ទ ៣១ ខែកក្កដា ២០១៧
យល់ញាតិ ឃ្លាតច្បាប់
ថ្ងៃសុក្រ ២១ ខែកក្កដា ២០១៧
សារៈសំខាន់នៃការគ្រប់គ្រង ឃុំ-សង្កាត់តាមបែបវិមជ្ឈការ
ថ្ងៃព្រហស្បតិ៍ ២០ ខែកក្កដា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត