គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

ញត្តិ​ទាម​ទារ​ការ​ដោះ​លែង​បេក្ខ​ជ​ន​ជាប់​ឆ្នោត​តំ​ណាង​រាស្រ្តសំ​ដែង​មតិនៅ​ទី​លាន​ប្រជាធិបតេយ្យ

ថ្ងៃពុធ ១៦ ខែកក្កដា ២០១៤ បានមើល៖ 0 ដង

ក្រុម​អង្គការ​សង្គម​ស៊ីវិល​  មាន​ការ​ខក​ចិត្ត និង​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះព្រឹត្តិ​ការណ៍​ប្រទូស្តរ៉ាយ​គ្នា​កាល​ពី​ព្រឹក​ថ្ងៃទី១៥ ខែកក្កដា  ឆ្នាំ២០១៤ វេលា​ម៉ោង​៩​ព្រឹក​រវាង​ប្រជាពល​រដ្ឋ​ម្ចាស់ឆ្នោត ​​ បេក្ខ​ជន​តំ​ណាង​រាស្ត្រជាប់​ឆ្នោត  ដែល​ចង់​​បញ្ចេញ​​មតិ​​​ធ្វើ​​កូដ​​កម្ម​​​​​ ដោយ​​សន្តិភាព​ជាមួយ​នឹង​កងសន្តិសុខខណ្ឌដូនពេញ​នៅចំណុច​ស្ពាន​នាគ នឹង​​​ទី​លាន​ប្រជាធិបតេយ្យ នៃរាជធានីភ្នំ​ពេញដែល​ជាក​ន្លែង​បញ្ចេញមតិ​របស់​ម្ចាស់​ឆ្នោត។

ការ​ប្រទូស្តរ៉ាយ​គ្នា​នេះបង្ក​ឲ្យ​មាន​របួស​ចំនួន​៣១នាក់ ដែល​ក្នុង​នោះខាង​កង​សន្តិសុខ​ខណ្ឌ​មាន​ចំនួន​១៧នាក់ និងមាន​ការ​ឃាត់​ខ្លួន​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​១​នាក់ និង​បេក្ខ​ជន​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​៥នា​ក់ ជាពិសេស​បេក្ខជន​ស្ត្រី​ជាប់​ឆ្នោត​ជា​អ្នក​តំ​ណាង​តំ​ណាង​រាស្ត្រ លោក​ស្រី មួរ​ សុខហួរ​ ផងដែរ។ ទង្វើនៃ​ការ​ចាប់​ឃាត់​ខ្លួន​ទាំង​នេះ វាមិនស្របនឹងស្ថានភាពបច្ចុប្បន្ន ខណៈ​ពេល​ដែល​មិន​ទាន់​មាន​ការ​ប្រ​កាស​អាស​ន្នជាផ្លូវ​ការ​ដោយ​ព្រះ​មហាក្សត្រ និង​រដ្ឋាភិ​បាលកម្ពុជានៅឡើយទេ។




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ការប្រឈមរបស់ពលករពលការនីក្នុងការចាញ់កលល្បិចមេខ្យល់
ថ្ងៃពុធ ១១ ខែតុលា ២០១៧
ស្តីពី ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វគ្គ២)
ថ្ងៃអង្គារ ១០ ខែតុលា ២០១៧
ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វេទិកាតុមូល)វគ្គ១
ថ្ងៃចន្ទ ៩ ខែតុលា ២០១៧
យុវជន និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃសៅរ៍ ៧ ខែតុលា ២០១៧
បេក្ខជនស្រ្តី និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ២០១៨
ថ្ងៃព្រហស្បតិ៍ ៥ ខែតុលា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត