គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

របាយ​ការណ៍​សង្ខេបស្តី​អំពី​ការ​ផ្ទៀង​ផ្ទាត់​​លើ​លទ្ធ​ផល​បោះ​ឆ្នោត​បឋម នៃការ​បោះ​ឆ្នោតជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​

ថ្ងៃចន្ទ ១២ ខែមិថុនា ២០១៧ បានមើល៖ 16 ដង

របាយ​ការណ៍​សង្ខេប ស្តីអំពី​ការ​ផ្ទៀង​ផ្ទាត់​លើ​លទ្ធ​ផល​បោះ​ឆ្នោត​បឋម នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៤

សមាគម អង្គការ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថាន​ការណ៍ ស្តី​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ បាន​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់ ទិន្នន័យ និងកំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត (១១០២) ដែល​ផ្សាយ​ក្នុង​គេហទំព័រ​របស់ គ.ជ.ប ក្រោយ​ពេល​បោះឆ្នោត ជាមួយនឹងកំណត់នៃការរាប់សន្លឹកឆ្នោត (១១០២) ដែលប្រមូលបានដោយបន្ទប់ស្ថានការណ៍។ កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (១១០២) ដែលប្រមូលបានដោយបន្ទប់ស្ថានការណ៍ចំនួន ៤៨១ការិយាល័យបោះឆ្នោតដែលជាការិយាល័យសំណាក ក្នុងកំរិតជឿជាក់ ៩៥% ជាមួយកំរិតលំអៀង ៤.៣% ត្រូវបានជ្រើសរើសដោយចៃដន្យ(Sample Random) និងយកមកផ្ទៀងផ្ទាត់ ហើយរកឃើញ ចំណុចមួយចំនួនដូចខាងក្រោម៖

១. បើ​ទោះ​បីជា គ.ជ.ប បាន​ចេញផ្សាយ​ចំនួន​០២លើក អំពី​អត្រា​នៃ​ចំនួន​បណ្តោះ​អាសន្ន​នៃ​អ្នកបាន​ទៅបោះ​ឆ្នោត លើកទី១ នៅ​ថ្ងៃទី០៤ ខែ​មិថុនា ២០១៧ គឺ​មានចំនួន ៨៥,៧៤% (ស្មើ​ប្រមាណ ៦,៧លាននាក់) និង​លើក​ទី២ នៅ​ថ្ងៃ​ទី០៥ ខែ​មិថុនា ឆ្នាំ​២០១៧ គឺ​មាន​ចំនួន ៨៩,៥២% (ស្មើ​ប្រមាណ ៧​លាន​នាក់)។ ការ​ផ្ទៀង​ផ្ទាត់​ទិន្នន័យ​ដែល​ប្រមូល​បាន​ដោយ​បន្ទប់​ស្ថានការណ៍​រកឃើញ​ថា អត្រា​នៃ​ចំនួន​នៃ​អ្នក​បោះឆ្នោត​បាន​ទៅ​បោះ​ឆ្នោត​មាន​ចំនួន ៨៩,៩% នៃ​ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះបោះឆ្នោត​នៃ​ការិយាល័យ​សំណាក។

២. ការសង្កេត និង​ការ​ផ្ទៀងផ្ទាត់​របស់​បន្ទប់​ស្ថានការណ៍ រក​ឃើញ​ទំហំ «សន្លឹកឆ្នោតមិនបានការ» នៅ​ក្នុង​ដំណើរ​ការ​រាប់​សន្លឹកឆ្នោត​មាន​ចំនួន ១,៨% នៃ​សន្លឹក​ឆ្នោត​ដែល​មាន​ក្នុង​ហិប​សរុប។ ការ​កំណត់​សន្លឹក​ឆ្នោត​មិន​បាន​ការ អាច​ក្លាយ​ជា​ភាព​មិនប្រក្រតី ដូច​ជា​ករណី​ខ្លះ ការ​កំណត់​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​ចំនួន​ច្រើន​ពេក ហើយ​មិន​ស្រប​តាម​ការ​ណែ​នាំ​របស់ គ.ជ.ប ដូចជា​នៅ​ការិយាល័យ​០០១៦ ឃុំ​សាមឃួយ ខេត្តស្ទឹងត្រែង ឃុំភ្នំលៀប ខេត្ត​បន្ទាយ​មានជ័យ ឃុំ​ឬស្សីស្រុក ខេត្ត​សៀមរាប និងកន្លែង​ផ្សេង​ទៀត។ ករណី​នេះ​អាច​ប៉ះពាល់​លទ្ធផល​បោះឆ្នោត​បឋម ដែល​នាំ​ឱ្យ​មាន​បណ្តឹង​នៃ​រាប់​សន្លឹក​ឆ្នោត​ឡើងវិញចំនួន​២៨​នៅ​៤៧​ការិយាល័យ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប នៅ​ថ្ងៃ​ទី០៦ ខែ​មិថុនា។




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ការប្រឈមរបស់ពលករពលការនីក្នុងការចាញ់កលល្បិចមេខ្យល់
ថ្ងៃពុធ ១១ ខែតុលា ២០១៧
ស្តីពី ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វគ្គ២)
ថ្ងៃអង្គារ ១០ ខែតុលា ២០១៧
ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វេទិកាតុមូល)វគ្គ១
ថ្ងៃចន្ទ ៩ ខែតុលា ២០១៧
យុវជន និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃសៅរ៍ ៧ ខែតុលា ២០១៧
បេក្ខជនស្រ្តី និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ២០១៨
ថ្ងៃព្រហស្បតិ៍ ៥ ខែតុលា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត