គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

របាយ​ការណ៍​បឋម​ ស្តីពី លទ្ធ​ផល​នៃ​ការ​សង្កេត​បរិយា​កាស​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះបោះ​ឆ្នោត ការ​សង្កេត​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ និង​ការ​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ​បំ​រើ​ឲ្យ​គណ​បក្ស​ន​យោ​បាយ

ថ្ងៃពុធ ២៦ ខែតុលា ២០១១ បានមើល៖ 9 ដង

ការ​​ចុះ​ឈ្មោះ​​បោះឆ្នោ​ត​​​ឆ្នាំ​​២០​១​១​​សម្រាប់​បម្រើ​​ឲ្យ​កា​រ​បោះ​ឆ្នោត​​ជ្រើស​រើស​ក្រុម​​​ប្រឹក្សា​​​ឃុំ​/​​សង្កាត់​​​ឆ្នាំ​​​២០១២​​បាន​បញ្ចប់​​ដោយ​​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​​ចំកា​រ​បោះឆ្នោត​ក្រុម​​ប្រឹក្សា​ឃុំ​/​សង្កាត់ និង​ស្មៀន​មួយ​ចំ​នួន​ធំ​បាន​ខិត​ខំ និង​បំ​ពេញ​តួនា​ទី​ដោយ​ចុះឈ្មោះ​អ្នក​​បោះ​ឆ្នោត​​បាន​​ជាង​១៩២​% (ចំ​នួន​៩១៥​,១​៧៨​រូប​)​នៃ​​ចំនួន​​ប៉ាន់​​ប្រ​មាណ​ទុក (៤៧៦​,​០៣៧​រូប​)។

ចំនួន​​អាច​​ពន្យល់​​ថា មាន​​កំហុស​​លើស​ប្រ​ហែល​​៩២%​​នៃ​​ការ​ប៉ាន់​​ប្រ​មាណ​​តួលេ​ខ​របស់​ឝ.ជ.ប ចំ​ពោះ​​ស្ថិតិ​​អ្នក​​មាន​​សិទ្ធិ​​បោះឆ្នោត​​យ៉ាង​ច្រើន។ តួលេខ​​នេះ ក៏​​បង្ហាញ​ពី​ល្បឿន​នៃ​កា​រ​ចុះឈ្មោះ​បោះ​ឆ្នោត​ដោយ​ស្មៀន និង​ក្រុម​ប្រឹក្សា​ឃុំ​/ សង្កាត់ ជា​មធ្យម​១៩០០០​នាក់​ក្នុង​១​ថ្ងៃ ទោះ​បី​ឃុំ​/​សង្កាត់​មួយ​ចំនួន​ជួប​ឧបសគ្គ​ទឹ​ក​ជំនន់ធ្ងន់​ធ្ងរ និង គ.ជ.ប មាន​ការ​ខ្វះខា​តថវិកាក៏​ដោយ។ ទោះបីយ៉ា​ងណា កា​រ​សង្កេតឃើញថា ប្រ​ជាពល​រដ្ឋ​ខ្លះ​នៅ​មិន​បាន​ចុះឈ្មោះបោះ​ឆ្នោត ហើយ​ក៏​នៅ​មាន​ការព្រួយ​បារម្ភ​អំ​ពី​គុណ​ភាព​បញ្ជី​ផង​ដែរ​។ ​ឧទាហរណ៍​ប្រ​ជា​ពល​រដ្ឋ​បាន​កំ​ពុង​ជួប​ការលំបាក​ខ្លាំង​ក្នុង​ស្ថាន​ភាព​ទឹក​ជំ​នន់​ធ្ងន់​ធ្ងរ និង​ប្រ​ជាព​លរដ្ឋ​ខ្លះ​ដែល​ទទួល​រង​គ្រោះដោយ​ដី​ធ្លី និង​គ្មាន​ឯក​សារ​គ្រប់​គ្រាន់ ដូច​ជានៅស្រុ​ក​អន្ល​ង់​វែង ខេត្តឧ​ត្តរ​មានជ័យដែល​មាន​ប្រ​ជា​ពល​រដ្ឋ​ប្រ​មាណ​១០០​រូប បាន​ខំ​ព្យាយា​មចុះ​ឈ្មោះជា​ច្រើន​ថ្ងៃ ​តែ​មិនត្រូ​វបា​នចុះឈ្មោះ​ឲ្យ​ដោយ​សារ​រស់​នៅ​តំ​បន់​មាន​ជម្លោះ និង​មិន​​ត្រូវ​បាន​អាជ្ញាធរ​ចេញ​លិ​ខិត​បញ្ជាក់​ឲ្យ។




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

បច្ចុប្បន្នភាព និងលទ្ឌផលនៃដំណើរការចុះឈ្មោះបោះឆ្នោត ទាក់ទងនិងអ្នកចុះឈ្មោះដែលផ្លាស់ប្ដូរទីលំនៅ
ថ្ងៃចន្ទ ១៨ ខែកញ្ញា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណបក្ស ប្រកួតប្រជែងស្តីពីស្ថាប័នឯករាជ្យរបស់រដ្ឋ
ថ្ងៃសុក្រ ១៥ ខែកញ្ញា ២០១៧
ស្រ្តី និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃព្រហស្បតិ៍ ១៤ ខែកញ្ញា ២០១៧
នីតិវិធី នៃការចំណាក់ស្រុកដោយស្របច្បាប់ និងការប្រឈម
ថ្ងៃពុធ ១៣ ខែកញ្ញា ២០១៧
សេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃការធ្វើបច្ចុប្បន្នភាពបញ្ចីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ២០១៧
ថ្ងៃចន្ទ ៣១ ខែកក្កដា ២០១៧
យល់ញាតិ ឃ្លាតច្បាប់
ថ្ងៃសុក្រ ២១ ខែកក្កដា ២០១៧
សារៈសំខាន់នៃការគ្រប់គ្រង ឃុំ-សង្កាត់តាមបែបវិមជ្ឈការ
ថ្ងៃព្រហស្បតិ៍ ២០ ខែកក្កដា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត