គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

របាយ​ការណ៍​សង្ខេប​ស្ដី​ពី​ការ​សង្កេត​លើ​ការ​អនុវត្ដ​កម្ម​វិ​ធី​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិ​បាល​អាណត្ដិ​ទី​៣

ថ្ងៃសៅរ៍ ១ ខែកក្កដា ២០០៦ បានមើល៖ 0 ដង

នៅ​មុន​ការ​បង្កើត​រាជ​រដ្ឋាភិ​បាល​នី​តិ​កាល​ទី​៣​នៃ​រដ្ឋ​សភានេះ គណ​បក្ស​ជាប់​ឆ្នោត​ទាំ​ង​បី (​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជាគណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង​គណ​បក្ស​សម​រង្ស៊ី) បាន​ចំណាយ​ពេល​ជាងមួយ​ឆ្នាំ ដើម្បីជជែកពិ​ភាក្សា​អំ​ពី​ការ​រៀបចំកម្ម​វិធី​នយោ​បាយ​មួយ​ដ៏​ល្អ​ ដែល​ស្រង់​យក​ចេញ​មក​ពី​ការ​សន្យា​របស់​ខ្លួន​អំ​ឡុង​ពេល​ឃោស​នា​បោះ​ឆ្នោត (ខែ​កក្ក​ដា ឆ្នាំ២០០៣)​។ ដោយ​សារ​ហេតុ​ផល​នេះ​ហើយ ទើប​បាន​ជា​ខុម​ហ្វ្រែល​សំ​រេច​ធ្វើ​ការ​អង្កេត​លើ​ការ​អនុ​វត្ដ​កម្ម​វិ​ធី​ន​យោ​បាយ​ទាំង​៧៣ ចំ​ណុច​ដែ​ល​បានព្រម​ព្រៀង​គ្នា​ជា​ជាង​ធ្វើ​ការ​តាម​ដាន​ការ​សន្យា​របស់​គណ​បក្ស​នយោ​បាយ​នី​មួយ​ៗ ។

ដើម្បី​សំ​រេច​ទិស​ដៅ​របស់​ខ្លួន ផ្នែកអង្កេត ខុម​ហ្វ្រែល ដែល​គ្រប់គ្រង​ដោយ លោក ម៉ារ សុផល (​អ្នក​សម្រប​សម្រួលកម្ម​វិ​ធី​អង្កេត​ការណ៍​) បាន​អនុ​វត្ដស​កម្ម​ភាព​អង្កេត​ការណ៍​នានា ទាក់​ទង​ទៅ​នឹង​ការ​បំ​ពេញ​ភារ​កិច្ច​របស់​មន្ដ្រី​ជាប់​ឆ្នោត​នៅ​ក្នុងកំ​ឡុង​ពេល​ក្រោយ និង​ចន្លោះ​ការ​បោះ​ឆ្នោត​និ​មួយៗ។ សកម្ម​ភាព​ទាំង​នោះ​រួម​មាន ការ​អង្កេត​លើ​ការ​អនុវត្ដ​ការ​ងារ​របស់សមាជិក​រដ្ឋ​សភា “​ឃ្លាំ​មើល​ស​ភា” និង​ការ​អង្កេត​លើ​ការ​ងារ​អនុវត្ដកម្ម​វិធី​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិ​បាល អាច​ហៅ​ថា“ឃ្លាំ​មើល​រដ្ឋា​ភិ​បាល​”។




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

បច្ចុប្បន្នភាព និងលទ្ឌផលនៃដំណើរការចុះឈ្មោះបោះឆ្នោត ទាក់ទងនិងអ្នកចុះឈ្មោះដែលផ្លាស់ប្ដូរទីលំនៅ
ថ្ងៃចន្ទ ១៨ ខែកញ្ញា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណបក្ស ប្រកួតប្រជែងស្តីពីស្ថាប័នឯករាជ្យរបស់រដ្ឋ
ថ្ងៃសុក្រ ១៥ ខែកញ្ញា ២០១៧
ស្រ្តី និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃព្រហស្បតិ៍ ១៤ ខែកញ្ញា ២០១៧
នីតិវិធី នៃការចំណាក់ស្រុកដោយស្របច្បាប់ និងការប្រឈម
ថ្ងៃពុធ ១៣ ខែកញ្ញា ២០១៧
សេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃការធ្វើបច្ចុប្បន្នភាពបញ្ចីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ២០១៧
ថ្ងៃចន្ទ ៣១ ខែកក្កដា ២០១៧
យល់ញាតិ ឃ្លាតច្បាប់
ថ្ងៃសុក្រ ២១ ខែកក្កដា ២០១៧
សារៈសំខាន់នៃការគ្រប់គ្រង ឃុំ-សង្កាត់តាមបែបវិមជ្ឈការ
ថ្ងៃព្រហស្បតិ៍ ២០ ខែកក្កដា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត