គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

របាយ​ការណ៍​ស្ដី​ពី​លទ្ធ​ផល​សិក្ខា​សា​លា​ម្ចាស់​ឆ្នោត​ក្នុង​ការ​កំ​ណត់​លក្ខ​ខណ្ឌ​សន្ទស្សន៍​​នៃ​វិស័យ​អា​ទិ​ភាព​នៅ​២៤​មណ្ឌល ​(ខេត្ដ-រាជធានី)

ថ្ងៃពុធ ៦ ខែមេសា ២០១១ បានមើល៖ 4 ដង

១. សេចក្ដីផ្ដើម

រាជ​រដ្ឋា​ភិបាល​កម្ពុ​ជាអា​ណត្ដិទី៤ បន្ទាប់​​ពី​បាន​ទទួល​ការ​បោះ​ឆ្នោតផ្ដល់​សេច​ក្ដី​ទុក​ចិត្ដ​ពី​សមាជិក​រដ្ឋ​សភា​នី​តិកាល​ទី​៤ មក​រាជ​រដ្ឋា​ភិ​បាល​បាន​ចេញ​នូវ​កម្ម​វិធី​ន​យោបាយ​ដើម្បី​ពន្លឿន​កិច្ច​អភិវឌ្ឍ និង​នី​តិ​រដ្ឋ​នៅ​កម្ពុជា និង​បាន​ចេញ​នូវ​យុទ្ធ​ សាស្ដ្រ​ចតុកោណ​ដំណាក់​កាល​ទី​២ ដើម្បី​អនុ​វត្ដ​កម្ម​វិធីនយោបាយ។

ទោះបីយ៉ាងណាទាំងកម្ម​វិ​ធី​នយោ​បាយ និង​យុទ្ធសា​ស្ដ្រច​តុកោណ​របស់​រាជ​រដ្ឋា​ភិបាល​មាន​លក្ខណៈ​ទូ​លំ​ទូ​លាយ​ និង​ទូទៅ​ជាជា​ង​ការ​ផ្ដោត​ទៅ​លើ​មណ្ឌល​មួយៗ និង​មិន​មាន​សូច​នាករ​ច្បាស់​លាស់​ដែល​ធ្វើឱ្យម្ចាស់​ឆ្នោត​ពិ​បាកក្នុ​ង​ការ​វាយ​តម្លៃ និង​តាមដាន​ពីការ​អនុវ​ត្ដកម្ម​វិធី​ន​យាបាយ​របស់​រាជ​រដ្ឋាភិបាល។

ដោយ​យល់​ឃើញ​ពី​តម្រូវ​ការ​នេះ ហើយ​កម្ម​វិធី​នយោបាយ និង​យុទ្ធ​សាស្ដ្រច​តុកោណ “​ដើម្បី​កំ​ណើន ការ​ងារ សមធម៌​​ប្រសិទ្ធ​ភាព” គ្រប​ដណ្ដប់​ស្ទើរគ្រប់​វិស័យ (ប្រ​សិន​បើ​មិន​គ្រប់​វិស័យ) ខុម​ហ្វ្រែលមាន​បំ​ណង​ឱ្យម្ចាស់​ឆ្នោត​ក្នុង​មណ្ឌល (ខេត្ដ​រាជ​ធានី​) គឺ​ជាអ្ន​ក​កំ​ណត់​លក្ខខ​ណ្ឌសន្ទស្សន៍​នៃ​វិស័យ​អាទិភាព​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​តំ​បន់​របស់​ខ្លួន​ដើម្បី​ជម្រាប​ជូន​ដល់​អ្នក​​តំណាង​រាស្ដ្រ រាជ​រដ្ឋាភិបាល ក្រុម​ប្រឹក្សា/​គណៈអភិ​បាល​ខេត្ដ-រាជ​ធានី និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា។

ការ​កំណត់​លក្ខខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​អាទិភាព គឺ​ជា​ការ​កំណត់​វិស័យ​អា​ទិ​ភាព​ដែល​មាន​លក្ខណៈច្បាស់​លាស់ ហើយអាច​វា​ស់​វែង ឬ​តាម​ដាន​ពិនិត្យ​បាន​។ លក្ខ​ខណ្ឌសន្ទស្សន​គឺ​ សំ​ដៅ​ទៅ​លើ​ការអនុវត្ដ​ ឬ​សន្យា​អ្វី​មួយ​ដែល​ឆ្លើយ​សំ​ណួរ​ទាំង​នេះ គឺធ្វើ​អ្វី? ធ្វើ​នៅ​កន្លែងណា? ធ្វើ​ចំនួន​ប៉ុន្មាន? ធ្វើ​ដោយ​របៀបណា? និង​សម្រេច​បាន​នៅ​ពេល​ណា?




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ការប្រឈមរបស់ពលករពលការនីក្នុងការចាញ់កលល្បិចមេខ្យល់
ថ្ងៃពុធ ១១ ខែតុលា ២០១៧
ស្តីពី ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វគ្គ២)
ថ្ងៃអង្គារ ១០ ខែតុលា ២០១៧
ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វេទិកាតុមូល)វគ្គ១
ថ្ងៃចន្ទ ៩ ខែតុលា ២០១៧
យុវជន និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃសៅរ៍ ៧ ខែតុលា ២០១៧
បេក្ខជនស្រ្តី និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ២០១៨
ថ្ងៃព្រហស្បតិ៍ ៥ ខែតុលា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត