គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

របាយ​ការណ៏​លទ្ធផល​អង្កេត​ស្រាវ​ជ្រាវ បញ្ជី​បោះ​ឆ្នោត និង​ការ​ចុះឈ្មោះអ្នក​បោះ​ឆ្នោត

ថ្ងៃព្រហស្បតិ៍ ២៣ ខែកក្កដា ២០០៩ បានមើល៖ 3 ដង

សេចក្តីផ្តើម

នៅ​ក្នុង​កំ​ឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រាស្ដ្រឆ្នាំ ២០០៨ ការ​ចុះឈ្មោះ​អ្នក​បោះឆ្នោត  និង​ការ​សំអា​ត​បញ្ជី​បោះ​ឆ្នោត​មាន​ភាព​មិន​ប្រ​ក្រ​តី​មួយ​ចំ​នួន បើ​ទោះ​បី​មាន​កិច្ច​ប្រឹ​ង​ប្រែង​ធ្វើ​ឱ្យ​មាន​ដំ​ណើរ​ការ​នេះ​មាន​ភាព​ប្រ​សើរ​ឡើង​​ក៏​ដោយ​។ ​ចាប់​   តាំង​ពី​ការ​បោះឆ្នោ​ត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ ២០០៧​មក ភាព​ជឿជាក់​របស់​ភា​គីធ្វើការ​ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត​ទៅ​លើ​បញ្ជី​បោះ​ឆ្នោត​មាន​ការ​ថយ​ចុះ។

នៅក្នុង​ប្រព័ន្ធ​ចុះឈ្មោះ​បច្ចុប្បន្ន (​ចាប់​តាំង​ពី​ឆ្នាំ ២០០៣​មក​) មិន​មាន​ចេញ​ប័ណ្ណ​បោះ​ឆ្នោត​ដល់​អ្នក​បោះ​ឆ្នោត​ទេហើយ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត និង​ធ្វើ​បច្ចុប្បន្នភា​ព​បញ្ជីបោះ​ឆ្នោត​ត្រូវ​អនុវត្ដ​ដោយ​ក្រុ​ម​ប្រឹក្សាឃុំ សង្កាត់​ និង គ.ជ.បរៀង​រាល់​ឆ្នាំ។ នៅ​ក្នុង​ឆ្នាំ ​២០០៤ គ.ជ.ប បាន​រៀប​ចំ​ថវិកា ៨០០.០០០ ដុល្លារ​អាមេរិក​សម្រាប់​ការ​ចុះ​ឈ្មោះ​។

នេះមាន​ន័យ​ថាតាម​ប្រព័ន្ធ​បច្ចុនប្បន្ន​ ក្នុង​ការ​បោះឆ្នោ​ត​មួយ​ដង (៥ ឆ្នាំ​ម្ដង​) ការ​ប៉ាន់ស្មាន​ការ​ចំណា​យ​គឺប្រ​មាណ ៤​លាន​ដុល្លារដោយ​មិន​រាប់​បញ្ចូល​ការ​ចែក​ប័ណ្ណព័​ត៌​មាន​អ្នក​បោះឆ្នោ​ត​ដែល​ត្រូវ​ចំ​ណាយ​ប្រមាណពី​ ២០០.០០០ដុ​ល្លារ​ ទៅ​៣០០.០០០​ដុល្លារនោះ​ទេ​។ នៅក្នុង​ឆ្នាំ ២០០២ ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ចុះឈ្មោះ​ចាស់ ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោ​តគឹ​ធ្វើឡើង​ដោយ គ.ជ.​ប​។

ការ​ចំ​ណាយ​សម្រាប់​ការ​ចុះឈ្មោះ​សម្រាប់ការ​បោះឆ្នោ​តឃុំ សង្កាត់​ រួម​មាន​ទាំង​ការធ្វើប័ណ្ណ​បោះ​ឆ្នោត​ដែល​មាន​បិទ​រូប​ថត​របស់​អ្នក​បោះឆ្នោត​ផង​ដែរ​។ ការ​ចំ​ណាយ​សរុបសម្រាប់​ប្រតិបត្ដិការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​គឺ​អស់​៤,៩ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០០២ ហើយ​ថវិកា​នេះ​ត្រូវ​បាន​បញ្ចូល​ទៅក្នុង​ថវិ​កាស​ម្រាប់​ការ​រៀប​ចំ​ការ​បោះឆ្នោ​តឃុំ សង្កាត់ ឆ្នាំ ២០០២។




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

បច្ចុប្បន្នភាព និងលទ្ឌផលនៃដំណើរការចុះឈ្មោះបោះឆ្នោត ទាក់ទងនិងអ្នកចុះឈ្មោះដែលផ្លាស់ប្ដូរទីលំនៅ
ថ្ងៃចន្ទ ១៨ ខែកញ្ញា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណបក្ស ប្រកួតប្រជែងស្តីពីស្ថាប័នឯករាជ្យរបស់រដ្ឋ
ថ្ងៃសុក្រ ១៥ ខែកញ្ញា ២០១៧
ស្រ្តី និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃព្រហស្បតិ៍ ១៤ ខែកញ្ញា ២០១៧
នីតិវិធី នៃការចំណាក់ស្រុកដោយស្របច្បាប់ និងការប្រឈម
ថ្ងៃពុធ ១៣ ខែកញ្ញា ២០១៧
សេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃការធ្វើបច្ចុប្បន្នភាពបញ្ចីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ២០១៧
ថ្ងៃចន្ទ ៣១ ខែកក្កដា ២០១៧
យល់ញាតិ ឃ្លាតច្បាប់
ថ្ងៃសុក្រ ២១ ខែកក្កដា ២០១៧
សារៈសំខាន់នៃការគ្រប់គ្រង ឃុំ-សង្កាត់តាមបែបវិមជ្ឈការ
ថ្ងៃព្រហស្បតិ៍ ២០ ខែកក្កដា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត