គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

សេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្និសីទកាសែត ”ទិ​វា​អន្តរ​ជាតិ​ប្រ​ជា​ធិប​តេយ្យ និង​ការ​បង្ហាញអំ​ពី​ស្ថាន​ភាព​នៃ​ដំ​ណើរ​ការ​ប្រ​ជាធិប​តេយ្យ​ទាក់​ទិន​ទៅ​នឹ​ង​បញ្ហា​ចម្បង​នៅ​ប្រ​ទេស​កម្ពុជា​”

ថ្ងៃសុក្រ ១២ ខែកញ្ញា ២០១៤ បានមើល៖ 2 ដង

អង្គការ សមាគមក្រៅរដ្ឋាភិ​បាល មាន​កិត្តិយស​ជម្រាប​ជូន​ដំ​ណឹង និង​គោរ​ពអញ្ជើញលោក លោកស្រី អ្នកនាង កញ្ញា ដែលជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់​មេត្តា​ជ្រាប​ថា ក្រុម​អង្គការ ស​មាគម​ក្រៅ​រដ្ឋាភិបាលរួមមាន គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) គណៈកម្មាធិការលើកស្ទួយស្រ្តីក្នុង វិស័យនយោបាយ (CPWP) មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (CCHR) នឹងរៀបចំសន្និសីទកាសែត ស្តីពី”ទិវាអន្តរជាតិប្រជាធិបតេយ្យ និង​ការ​បង្ហាញ​អំពីស្ថានភាព​នៃ​ដំ​ណើរ​ការ​ប្រ​ជា​ធិប​តេយ្យ​ទាក់​ទិន​ទៅ​នឹង​បញ្ហាចម្បងនៅប្រទេសកម្ពុជា”

សន្និសីទកាសែតនេះមានគោលបំណង៖
១. ចូលរួមប្រារព្វ “ទិវាអន្តរជាតិប្រជាធិបតេយ្យ”
២. ដើម្បីបង្ហាញអំពីស្ថានភាពនៃដំណើរការប្រជាធិបតេយ្យ ដែលទាក់ទិនទៅនឹងបញ្ហាចម្បងៗនៅប្រទេសកម្ពុជា

កាលបរិច្ឆេទៈ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ១១ព្រឹក
ទីកន្លែងៈ នៅសាកលវិទ្យាល័យ ខេមរៈ (អគារលេខ ៣៥៣ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៩៨៦(ផ្លូវសែនសុខ) បត់ចូលផ្លូវលំ ៧២ ចំងាយ២០ម៉ែត្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ)

អា​ស្រ័យដូច​បាន​ជម្រាប​ជូន​ខាង​លើនេះ អង្គការ សមាគមក្រៅរដ្ឋាភិបាលយើងខ្ញុំ សូម​គោរ​ពអញ្ជើញ​អស់​លោក លោកស្រី អ្នកនាង កញ្ញា ដែលជាអ្នកសារព័ត៌មានទាំង​អស់​មេត្តា​ជ្រាប និង​ចូល​រួម​យក​ព័ត៌មាន​កុំ​បីខាន។




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

បច្ចុប្បន្នភាព និងលទ្ឌផលនៃដំណើរការចុះឈ្មោះបោះឆ្នោត ទាក់ទងនិងអ្នកចុះឈ្មោះដែលផ្លាស់ប្ដូរទីលំនៅ
ថ្ងៃចន្ទ ១៨ ខែកញ្ញា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណបក្ស ប្រកួតប្រជែងស្តីពីស្ថាប័នឯករាជ្យរបស់រដ្ឋ
ថ្ងៃសុក្រ ១៥ ខែកញ្ញា ២០១៧
ស្រ្តី និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃព្រហស្បតិ៍ ១៤ ខែកញ្ញា ២០១៧
នីតិវិធី នៃការចំណាក់ស្រុកដោយស្របច្បាប់ និងការប្រឈម
ថ្ងៃពុធ ១៣ ខែកញ្ញា ២០១៧
សេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃការធ្វើបច្ចុប្បន្នភាពបញ្ចីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ២០១៧
ថ្ងៃចន្ទ ៣១ ខែកក្កដា ២០១៧
យល់ញាតិ ឃ្លាតច្បាប់
ថ្ងៃសុក្រ ២១ ខែកក្កដា ២០១៧
សារៈសំខាន់នៃការគ្រប់គ្រង ឃុំ-សង្កាត់តាមបែបវិមជ្ឈការ
ថ្ងៃព្រហស្បតិ៍ ២០ ខែកក្កដា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត