គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

សេចក្តីថ្លែងការណ៍ ស្តីអំពី ការវាយតម្លៃលើស្ថានភាព ដំណើរការរាប់សន្លឹកឆ្នោត និងប្រកាសកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤

ថ្ងៃចន្ទ ៥ ខែមិថុនា ២០១៧ បានមើល៖ 2 ដង

សេចក្តីថ្លែងការណ៍
ស្តីអំពី ការវាយតម្លៃលើស្ថានភាព ដំណើរការរាប់សន្លឹកឆ្នោត និងប្រកាសកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤

អង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍ ស្តីពីការបោះឆ្នោតឆ្នាំ២០១៧ យល់ឃើញថា បរិយាកាសដំណើរការរាប់សន្លឹកឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នៅការិយាល័យភាគច្រើន បានប្រព្រឹត្តទៅស្របតាមនីតិវិធី។ រហូតមកដល់ពេលនេះ យើងសង្កេតឃើញថា មិនទាន់មានពាក្យបណ្តឹងទាក់ទងនឹងកំណត់ហេតុនៃការរាប់ ឆ្នោត ប៉ុន្តែយើងក៏បានរកឃើញថា មានភាពមិនប្រក្រតីខ្លះក្នុងដំណើរការរាប់សន្លឹកឆ្នោត និងការប្រកាសកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតដូចជា៖ ការពន្យារពេលចាប់ផ្តើមដំណើររាប់សន្លឹកឆ្នោត ការមិនអនុញ្ញាតអ្នកសង្កេតការណ៍ចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត ដំណើរការរាប់នៅទីងងឹត និងដោយបិទទ្វារ និងបង្អួច ការអានប្រកាសសម្លេងឆ្នោត ឬបង្ហាញគំនូសគាំទ្រក្នុងដំណើររាប់សន្លឹកឆ្នោតមិនច្បាស់លាស់ ភាពមិនប្រក្រតីក្នុងការកំណត់សន្លឹកឆ្នោតបានការ ឬមិនបានការ ការបំពេញកំណត់ហេតុនៃការរាប់សន្លឹក ឆ្នោតមានកំហុស និងការមិនចែក ឬការបិទផ្សាយកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២)។




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ការប្រឈមរបស់ពលករពលការនីក្នុងការចាញ់កលល្បិចមេខ្យល់
ថ្ងៃពុធ ១១ ខែតុលា ២០១៧
ស្តីពី ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វគ្គ២)
ថ្ងៃអង្គារ ១០ ខែតុលា ២០១៧
ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វេទិកាតុមូល)វគ្គ១
ថ្ងៃចន្ទ ៩ ខែតុលា ២០១៧
យុវជន និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃសៅរ៍ ៧ ខែតុលា ២០១៧
បេក្ខជនស្រ្តី និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ២០១៨
ថ្ងៃព្រហស្បតិ៍ ៥ ខែតុលា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត