គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

សេចក្តីប្រកាសព័ត៌មាន អត្ថបទ ស្តីពី ការរំលោភលើសិទ្ធិសំដែងមតិ និងនយោបាយរបស់ស្ត្រី

ថ្ងៃអង្គារ ២៩ ខែមេសា ២០១៤ បានមើល៖ 1 ដង

ក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៣ សកម្មភាពរបស់រដ្ឋាភិបាល អាជ្ញាធរ កង កំលាំងប្រដាប់អាវុធ និងកងសន្តិសុខមិនផ្លូវការរារាំងជាច្រើនសារដោយបង្ករបួសស្នាម ជេរប្រមាថមើលងាយ បៀតបៀនកេរ្តិ៍ខ្មាស់ បំភិតបំភ័យ បំបាក់ស្មារតី និងរហូតដល់មានការស្លាប់ បាត់បង់ជីវិតក៏មានទៅលើស្រ្តី ដែល ជាអ្នកនយោបាយ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត សកម្មជនអង្គការសង្គមស៊ីវិល សកម្មជនការពារដីធ្លី កម្មការិនីដែលប្រមូលផ្តុំបញ្ចេញមតិ និងធ្វើកូតកម្មដោយសន្តិភាព។

សកម្មភាពរបស់រដ្ឋាភិបាល និងអាជ្ញាធរបានប្រព្រឹត្តិល្មើសយ៉ាងធ្ងន់ធ្ងរចំពោះអនុសញ្ញាស៊ី-ដ   «ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីភេទ» មាត្រា៣ចែងថា «ក្នុងគ្រប់វិស័យ ជាពិសេស    វិស័យនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌ រដ្ឋត្រូវចាត់វិធានការសមស្របទាំងអស់ រួមមានការធ្វើច្បាប់ផង ដើម្បីធានាការអភិវឌ្ឍន៍ និងការរីកចំរើនពេញលេញរបស់ស្ត្រី ដើម្បីធានាឲ្យស្ត្រីប្រើប្រាស់ និងអាស្រ័យផលសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានដោយសមភាពជាមួយបុរស» និងមាត្រា ១៤ ចំណុច (ឆ) ចែងថា «…………និងការគិតគូរស្មើគ្នាក្នុងការកែទម្រង់ដីធ្លី និងកសិកម្ម ព្រមទាំងក្នុងគំរោងបែងចែកដីធ្លី» និងចំណុច(ជ) ចែងថា «អាស្រ័យផលលក្ខខណ្ឌរស់នៅគ្រប់គ្រាន់ ជាពិសេសទាក់ទងនឹងការមានផ្ទះសម្បែង អនាម័យ ការផ្គត់ផ្គង់អគ្គិសនី និងទឹក ការដឹកជញ្ជូន និងគមនាគមន៍» ។




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

បច្ចុប្បន្នភាព និងលទ្ឌផលនៃដំណើរការចុះឈ្មោះបោះឆ្នោត ទាក់ទងនិងអ្នកចុះឈ្មោះដែលផ្លាស់ប្ដូរទីលំនៅ
ថ្ងៃចន្ទ ១៨ ខែកញ្ញា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណបក្ស ប្រកួតប្រជែងស្តីពីស្ថាប័នឯករាជ្យរបស់រដ្ឋ
ថ្ងៃសុក្រ ១៥ ខែកញ្ញា ២០១៧
ស្រ្តី និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃព្រហស្បតិ៍ ១៤ ខែកញ្ញា ២០១៧
នីតិវិធី នៃការចំណាក់ស្រុកដោយស្របច្បាប់ និងការប្រឈម
ថ្ងៃពុធ ១៣ ខែកញ្ញា ២០១៧
សេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃការធ្វើបច្ចុប្បន្នភាពបញ្ចីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ២០១៧
ថ្ងៃចន្ទ ៣១ ខែកក្កដា ២០១៧
យល់ញាតិ ឃ្លាតច្បាប់
ថ្ងៃសុក្រ ២១ ខែកក្កដា ២០១៧
សារៈសំខាន់នៃការគ្រប់គ្រង ឃុំ-សង្កាត់តាមបែបវិមជ្ឈការ
ថ្ងៃព្រហស្បតិ៍ ២០ ខែកក្កដា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត