គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃសុក្រ ៥ ខែកញ្ញា ២០១៤ បានមើល៖ 7 ដង

ក្រុម​អង្គការ​សង្គមស៊ីវិល​នៅ​កម្ពុជា មាន​កិត្តិ​យស​ជម្រាប​ជូន​សា​ធារ​ណជន អ្នក​សារ​ព័ត៌មាន ជាតិ-អន្តរជាតិ វិទ្យុ ទូរទស្សន៍ តំណាង​អង្គ​ការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ និង​តំណាងអង្គ​ទូត​ឲ្យ បាន​ជ្រា​ប​ថា នៅថ្ងៃទី ០៥ ខែ​កញ្ញា ឆ្នាំ២០១៤ ញត្តិ​ស្តី​ពី​ការ​កំ​ណត់អាណត្តិ​នា​យក​ ​រដ្ឋមន្ត្រី ដែល​ក្នុង​ដំ​ណាក់​កាល​ទី​០១​មាន​ការ​គាំ​ទ្រចំនួ​ន ១១៩០នាក់ ពី​ប្រ​ជា​ពល​រដ្ឋ សិស្ស និសិ្សត ព្រះសង្ឃ និង អ្នកជំនាញឯករាជ្យ ព្រម​ទាំង​តំ​ណាង​អង្គ​ការ​សង្គម​ស៊ីវិល​នៅ​កម្ពុ​ជា ត្រូវ​បាន​ដាក់​ជូន ថ្នាក់​ដឹក​នាំ​កំ​ពូល​នៃ​រដ្ឋ​សភា (ប្រធាន អនុប្រធានទី១ និងអនុប្រធានទី២) និង​សម្តេច​អគ្គម​ហាសេនា​បតី​តេ​ជោ ហ៊ុន សែន នា​យក​រដ្ឋមន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។

ដោយ​ឡែក លិខិត​ដែល​ដាក់​ជូន​សម្តេច​អគ្គមហា​ព​ញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋស​ភា និង ញត្តិទាម​ទារ​ការ​កំ​ណត់​អាណត្តិនា​យក​រដ្ឋមន្ត្រីនេះ ក៍ត្រូវ​បាន​ចម្លង​ជូន​តំ​ណាង​រាស្ត្រ​ចំនួន ១១៩ ផ្សេង​ទៀត​ផង​ដែរ។
ក្រុម​អង្គការ​សង្គម​ស៊ី​វិល​នៅ​កម្ពុ​ជា នឹង​បន្ត​ប្រមូល​ការ​គាំទ្រញ​ត្តិនេះ ហើយ​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​រដ្ឋ​សភា និង​រាជ​រដ្ឋាភិ​បាល​នាពេ​លបន្ត​បន្ទាប់។
សូម​សាធារណ​ជន អ្នក​សារព័ត៌​មាន​ជាតិ-អន្តរ​ជាតិ វិទ្យុ ទូរទស្សន៍ តំណាង​អង្គការ​សង្គមស៊ីវិល​ជាតិ និងអន្តរជាតិ និងតំណាងអង្គទូត ជ្រាបជាព័ត៌មាន៕

ព័ត៌មានបន្ថែមសូមទាក់ទង៖
០៨៩ ២១ ២១ ១០




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ការប្រឈមរបស់ពលករពលការនីក្នុងការចាញ់កលល្បិចមេខ្យល់
ថ្ងៃពុធ ១១ ខែតុលា ២០១៧
ស្តីពី ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វគ្គ២)
ថ្ងៃអង្គារ ១០ ខែតុលា ២០១៧
ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វេទិកាតុមូល)វគ្គ១
ថ្ងៃចន្ទ ៩ ខែតុលា ២០១៧
យុវជន និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃសៅរ៍ ៧ ខែតុលា ២០១៧
បេក្ខជនស្រ្តី និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ២០១៨
ថ្ងៃព្រហស្បតិ៍ ៥ ខែតុលា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត