គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃសុក្រ ១៥ ខែសីហា ២០១៤ បានមើល៖ 1 ដង

ក្រុម​​អង្គ​ការ​​សង្គម​​ស៊ីវិលនៅ​កម្ពុ​ជា មាន​កិត្តិ​យស​ជម្រាប​ជូន​សា​ធារ​ណៈជន អ្នក​សារព័ត៌​មាន​ជាតិ-អន្តរជាតិ វិទ្យុ ទូរទស្សន៍ តំណាង​អង្គ​ការ​សង្គម​ស៊ីវិលជាតិ​ និង​អន្តរ​​ជាតិ និង​តំ​ណាង​​អង្គ​ទូត​ឲ្យ​បាន​ជ្រាប​ថា នៅថ្ងៃ​ទី ១៩ ខែ​សី​ហា ឆ្នាំ២០១៤ ក្រុមអង្គការសង្គម​ស៊ីវិល​នៅ​ កម្ពុជា​នឹង​រៀប​​ចំកិច្ចពិភ្សា​​តុមូល​​ស្តីពី «​ការ​កំ​ណត់​អា​ណត្តិ​នាយករដ្ឋមន្ត្រី»។

សេច​ក្តីស្នើវិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​មាត្រា​១១៩ថ្មី ដោយ​បន្ថែម​វាក្យខ័ណ្ឌ​ចំនួន​មួយ៖….«វីរជន​មួយ​រូប​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី មិន​ត្រូវ​ជា​បេក្ខ​ជន​ដែល​ធ្លាប់​កាន់​ដំ​ណែង​ជានាយក​រដ្ឋ​មន្ត្រី​ចំ​នួន​ពីរ (០២) អាណត្តិ ឬ​រយៈ​ពេល​ដប់ (១០)​ឆ្នាំ​កន្លង​មក​ហើយ»…….។
កិច្ច​ពិភ្សា​តុមូល​នេះមាន​គោល​បំណង​ឲ្យ​អ្ន​ក​ចូល​រួម​បញ្ចេញទស្សនៈ និង​ការយល់ឃើញ​ពាក់​ព័ន្ធ​​ប្រធានបទនេះ។

កាល​បរិច្ឆេទ៖ ថ្ងៃទី១៩ ខែសីហា ២០១៤
វេលាម៉ោង៖ ០៨:០០ ព្រឹក
ទីកន្លែង៖ ភោជនីយដ្ឋានខ្មែរសូរិន
(ផ្ទះលេខ ០៩, ផ្លូវលេខ៥៧, សង្កាត់បឹងកេងកង១, ខណ្ឌចំការមន, រាជធានីភ្នំពេញ)
រៀបចំដោយ៖ ក្រុមអង្គការសង្គមស៊ីវិល

វាគ្មិនចូលរួមសំខាន់ៗរួមមាន៖
• លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវសង្គមឯករាជ្យ
• លោកបណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ
• លោកមេធាវី សុក សំអឿន ប្រធានក្រុមប្រឹក្សាភិបាលលេខាធិការដ្ឋាន CHRAC
• លោក នី ចរិយា ប្រធានផ្នែកអង្កេតនៃសមាគម អាដហុក
• លោក គល់ បញ្ញា នាយប្រតិបត្តិអង្គការ ខុមហ្វ្រែល (អ្នកសម្របសម្រួល)

អាស្រ័យដូចបានជម្រាបជូនខាងលើ យើងខ្ញុំសូមគោរពអញ្ជើញសាធារណៈជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ វិទ្យុ ទូរទស្សន៍ តំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងតំណាងអង្គទូត ចូលរួមក្នុងកិច្ច ពិភាក្សានិងយកព័ត៌មានកុំបីខាន៕
ព័ត៌មានបន្ថែមសូមទាក់ទង៖ ០២៣ ៨៨៤ ១៥០ / ០៨៩ ២១ ២១ ១០




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ការប្រឈមរបស់ពលករពលការនីក្នុងការចាញ់កលល្បិចមេខ្យល់
ថ្ងៃពុធ ១១ ខែតុលា ២០១៧
ស្តីពី ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វគ្គ២)
ថ្ងៃអង្គារ ១០ ខែតុលា ២០១៧
ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វេទិកាតុមូល)វគ្គ១
ថ្ងៃចន្ទ ៩ ខែតុលា ២០១៧
យុវជន និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃសៅរ៍ ៧ ខែតុលា ២០១៧
បេក្ខជនស្រ្តី និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ២០១៨
ថ្ងៃព្រហស្បតិ៍ ៥ ខែតុលា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត