គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

សេចក្តី​ជួន​ដំ​ណឹង​ស្តី​ពី​វេទិកា​ម្ចាស់​ឆ្នោត​ក្នុង​ការ​វាយ​តម្លៃ​លទ្ធផល​នៃកា​រ​បំ​ពេញ​/​អនុវត្ត​លក្ខខណ្ឌស​ន្ទស្សន៍​ក្នុង​ខេត្ត​ព្រះ​សី​ហនុ

ថ្ងៃចន្ទ ១ ខែសីហា ២០១១ បានមើល៖ 1 ដង

ភ្នំពេញ ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១១

គណៈ​​កម្មា​​ធិការ​ខុមហ្រ្វែល​មាន​កិត្តិ​យស​សូម​គោរ​ពអញ្ជើញ និងជ​ម្រាប​ដល់​បណ្តា​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ជាតិ និង​អន្តរ​ជាតិ​ទាំង​អស់​មេត្តា​ជ្រា​ប​ថា គណៈ​កម្មា​ធិ​ការ​ខុម​ហ្រ្វែល​ដោយ​សហការ​ជា​មួយ សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស និងអភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC)​,អង្គ​​ការ​​ការ​ពារ​សិទ្ធិ​មនុស្ស​ខ្មែរ​​កម្ពុជា​ក្រោម (KKKHRO) អង្គ​ការ​ជាតិ​ស្រាវ​ជ្រាវ​ជាតិក​ម្ពុជា (CNRO) ក្នុង​ខេត្ត​ព្រះ​សីហ​នុ នឹងរៀបចំធ្វើវេទិកាម្ចាស់ឆ្នោត​ក្នុងការ​វាយ​តម្លៃ​លទ្ធ​ផល​នៃការ​បំពេញ​/​អនុវត្ត​លក្ខ​ខណ្ឌសន្ទស្សន៍​ក្នុង​មណ្ឌល​ព្រះ​សីហនុ។
ក្នុងវេទិកានេះ ម្ចាស់​​ឆ្នោត​​ក្នុង​​ខេត្ត​​ព្រះ​​សី​ហនុ​នឹង​​ធ្វើ​​ការ​​វាយ​​តម្លៃ​​ដោយ​​ប្រើ​​ឧបករណ៍​អេឡិច​ត្រូ​និច​ទៅលើ​សមិទ្ធ​ផល​ការ​ងារ​របស់​មន្រ្តី​ជាប់​ឆ្នោត​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​ទៅ​លើ​លក្ខ​ខណ្ឌ​សន្ទស្សន៍​វិស័យអា​ទិភា​ពស​ម្រាប់​មណ្ឌល​ព្រះ​សីហ​នុ ដែល​ម្ចាស់​ឆ្នោត​បាន​ កំ​ណត់កា​ល​ពីឆ្នាំ ២០០៩​ ។
ក្នុងវេទិកានេះ នឹងមានអ្នកចូលរួមប្រមាណ ១០០ នាក់ និង​មាន​វា​គ្មិន​ជា​សមា​ជិក​ក្រុម​ប្រឹ​ក្សា​ខេត្ត តំណាង​គណៈ​អភិបាល​ខេត្ត និងតំ​ណាង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ខេត្ត ដោយ​មាន​ការ​ចូល​រួម​ពីម្ចាស់​ឆ្នោត​ជា កសិករ​មក​ពីសហគមន៍​នានា សិស្ស​/​និស្សិត អង្គ​ការ​មិន​មែន​រដ្ឋា​ភិបា​ល មន្រ្តី​រាជ​ការ ……..។

វេទិកានេះ នឹងត្រូវរៀបចំធ្វើ នៅទីកន្លែង និងពេលវេលាដូចខាងក្រោម៖

ទីកន្លែងៈ សាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ ស្ថិតនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
កាលបរិច្ឆេទៈ ថ្ងៃពុធ ទី ០៣ ខែ សីហា ឆ្នាំ ២០១១ វេលាម៉ាង ៨.១៥ព្រឹក ដល់ ៣.៣០ រសៀល

វេទិកាម្ចាស់ឆ្នោតនេះត្រូវបានរៀបចំឡើងជាសកម្មភាពបន្ត និងពិនិត្យមើលលទ្ធផល នៃ​កា​រស​ម្រេច​បាន​លក្ខខណ្ឌ​សន្ទស្សន៍​ក្នុង​មណ្ឌល​នីមួ​យៗ ដែល​ម្ចាស់​ឆ្នោត​បាន​កំ​ណត់នៅ​ក្នុង​សិក្ខាសាលាក្នុងមណ្ឌលរបស់ខ្លួនកាលពីឆ្នាំ ២០០៩ ។
វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចតទៅៈ
– ឲ្យប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពតាមដាន និងវាយតម្លែពីសមិទ្ធផលការងាររបស់ មន្រ្តីជាប់ឆ្នោតទាំងថា្នក់ជាតិ និងថា្នក់់ខេត្តទៅលើលក្ខខណ្ឌសន្ទស្សន៍ក្នុងមណ្ឌលរបស់ខ្លួន តាមរយៈការផ្តល់ពិន្ទុ ។
– បន្តផ្សព្វផ្សាយពីលទ្ធផលនៃលក្ខខណ្ឌសន្ទស្សន៍នៃវិស័យអាទិភាពដល់ម្ចាស់ឆ្នោត​នៅ​មណ្ឌល ដែល​មានរៀបចំវេទិកា ។
– ផ្តល់របាយការណ៍ស្តីពីការរីកចំរើនការអនុវត្តលក្ខខណ្ឌសន្ទស្សន៍នៅមណ្ឌលនីមួយៗ ដល់សាធារណៈជនអាជ្ញាធរខេត្ត និងមន្រ្តីជាប់ឆ្នោត ។

សូមអរគុណ‌! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ០១២ ៦៥ ៤៩ ៥០




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

បច្ចុប្បន្នភាព និងលទ្ឌផលនៃដំណើរការចុះឈ្មោះបោះឆ្នោត ទាក់ទងនិងអ្នកចុះឈ្មោះដែលផ្លាស់ប្ដូរទីលំនៅ
ថ្ងៃចន្ទ ១៨ ខែកញ្ញា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណបក្ស ប្រកួតប្រជែងស្តីពីស្ថាប័នឯករាជ្យរបស់រដ្ឋ
ថ្ងៃសុក្រ ១៥ ខែកញ្ញា ២០១៧
ស្រ្តី និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃព្រហស្បតិ៍ ១៤ ខែកញ្ញា ២០១៧
នីតិវិធី នៃការចំណាក់ស្រុកដោយស្របច្បាប់ និងការប្រឈម
ថ្ងៃពុធ ១៣ ខែកញ្ញា ២០១៧
សេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃការធ្វើបច្ចុប្បន្នភាពបញ្ចីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ២០១៧
ថ្ងៃចន្ទ ៣១ ខែកក្កដា ២០១៧
យល់ញាតិ ឃ្លាតច្បាប់
ថ្ងៃសុក្រ ២១ ខែកក្កដា ២០១៧
សារៈសំខាន់នៃការគ្រប់គ្រង ឃុំ-សង្កាត់តាមបែបវិមជ្ឈការ
ថ្ងៃព្រហស្បតិ៍ ២០ ខែកក្កដា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត