គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

សេចក្តី​ប្រ​កាស​ព័ត៌​មាន​ ស្តី​ពី លទ្ធផលវាយតម្លៃ​របស់​ម្ចាស់​ឆ្នោត​ទៅ​លើ​ការ​អនុវត្តន៍​លក្ខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​​អាទិភាព​ក្នុង​ខេត្ត​ព្រះសីហនុ

ថ្ងៃព្រហស្បតិ៍ ១៨ ខែសីហា ២០១១ បានមើល៖ 0 ដង

ម្ចាស់ឆ្នោត​នៅ​ខេត្ត​ព្រះ​សី​ហនុ​ប្រមាណ​ ៩៥នាក់ ក្នុង​នោះ​មាន​ស្ត្រី​៣៣​នាក់​(៣៥%) ដែល​តំណាង​អង្គការមិន​មែន​រដ្ឋាភិបាល​ អាជីវករ/ពានិជ្ជករ​ សិស្ស​ និស្សិតដែលមក​ពី​ស្រុក​ផ្សេងៗគ្នា និង​ក្រុង​ក្នុង​ខេត្ត​ព្រះហី​ហនុ​បាន​វាយ​តម្លៃ​ការអនុវត្ត​របស់​មន្ត្រី​ជាប់​ឆ្នោត​ទៅលើ​​លក្ខខណ្ឌ ​សន្ទ​ស្សន៍​​​ទាំង​ ១០​ដោយ​លក្ខខណ្ឌ​សន្ទស្សន៍​ភាគ​ច្រើន​ម្ចាស់​ឆ្នោត​វាយ​តម្លៃ​ថា​បាន​ធ្វើ​ពាក់​កណ្តាល​ ឬ​មធ្យម។

លក្ខខណ្ឌសន្ទស្សន៍​ដែល​ម្ចាស់​ឆ្នោត​ចូល​រួម​ភាគ​ច្រើន​វាយ​តម្លៃ​ថា​ មិន​បាន​ធ្វើ​ទាល់តែសោះ ឬ​បាន​ធ្វើ​តិច​តួច​មាន​តែ​ការ​ដាក់​តារាង​កំនត់​តម្លៃ​នៃ​ការ​ផ្តល់​សេវា​រដ្ឋបាល​អោយ​បាន​ជាក់​លាក់​ដូច​ជា​ ប្រាក់​ចុះ​បញ្ជីពាក្យ​បណ្តឹង​ ប្រថាប់ក្តី …​ ដោយ​បច្ចុប្បន្ន​ពុំ​ទាន់​មានការ​បិទផ្សាយ​តម្លៃ​នេះ​អោយ​​ប្រជា​ពលរដ្ឋ​ដឹង​នៅ​មុខ​តុលាការ​ឡើយ។

សន្ទស្សន៍​ដែល​ម្ចាស់​ឆ្នោត​ភាគ​ច្រើន​វាយតម្លៃថា​បានធ្វើខ្លះ​ៗ (២១% ទៅ ៤០%) មាន​ដូច​ជា​ការ​បង្កើត​​និង​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួ​យ​និងការ​បិទផ្សាយ​ជា​សាធារណៈពី​តម្លៃ​សេវា និង​ រយៈពេលទទួល​សេវា​ ដូចជា​ (សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ…)។ ការវាយតម្លៃ​របស់​ប្រជា​ពល​រដ្ឋ​ទៅលើ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលលួយ​ ថាបានធ្វើខ្លះ ដោយ​សារច្បាប់​នេះ​ត្រូវ​បាន​អនុម័ត ប៉ុន្តែ​ការ​អនុវត្ត​វិញ​នៅមិន​ទាន​មាន​ភាព​ច្បាស់​លាស់​នៅឡើយ។




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

បច្ចុប្បន្នភាព និងលទ្ឌផលនៃដំណើរការចុះឈ្មោះបោះឆ្នោត ទាក់ទងនិងអ្នកចុះឈ្មោះដែលផ្លាស់ប្ដូរទីលំនៅ
ថ្ងៃចន្ទ ១៨ ខែកញ្ញា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណបក្ស ប្រកួតប្រជែងស្តីពីស្ថាប័នឯករាជ្យរបស់រដ្ឋ
ថ្ងៃសុក្រ ១៥ ខែកញ្ញា ២០១៧
ស្រ្តី និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃព្រហស្បតិ៍ ១៤ ខែកញ្ញា ២០១៧
នីតិវិធី នៃការចំណាក់ស្រុកដោយស្របច្បាប់ និងការប្រឈម
ថ្ងៃពុធ ១៣ ខែកញ្ញា ២០១៧
សេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃការធ្វើបច្ចុប្បន្នភាពបញ្ចីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ២០១៧
ថ្ងៃចន្ទ ៣១ ខែកក្កដា ២០១៧
យល់ញាតិ ឃ្លាតច្បាប់
ថ្ងៃសុក្រ ២១ ខែកក្កដា ២០១៧
សារៈសំខាន់នៃការគ្រប់គ្រង ឃុំ-សង្កាត់តាមបែបវិមជ្ឈការ
ថ្ងៃព្រហស្បតិ៍ ២០ ខែកក្កដា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត