គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

សេច​ក្ដី​ជូន​ដំ​ណឹង​ស្តី​ពី​សិក្ខា​សា​លា​ម្ចាស់​ឆ្នោត​ក្នុង​ការ​កំ​ណត់​លក្ខ​ខណ្ឌសន្ទស្សន៍​នៃ​វិ​ស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ តា​កែវ

ថ្ងៃចន្ទ ៣០ ខែឧសភា ២០១១ បានមើល៖ 3 ដង

គណៈ​កម្មា​ធិ​ការខុម​ហ្វ្រែល​​មានកិត្ដិ​យស​សូម​គោរព​អញ្ជើញ និង​ជម្រាប​ដល់​បណ្ដា​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ ជាតិ អន្ដរ​ជាតិ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​មេត្ដា​ជ្រាប​ថា គណៈ​កម្មា​ធិការ​ខុម​ហ្វ្រែល​ដោយសហ​ការ ជា​មួយ​អង្គការ សមាគមមូយ​ចំ​នួន​ក្នុង​ខេត្ដ​តាកែវ នឹង​រៀប​ចំធ្វើ​វេ​ទិ​កាម្ចាស់​ឆ្នោតក្នុង​ ការ​វាយ​តម្លៃ​លទ្ធ​ផល​នៃការ​បំពេញ​/​អនុ​វត្ដ​លក្ខខណ្ឌ​សន្ទស្សន៍​ក្នុង​មណ្ឌល​តាកែវ​តាម​ពេល​វេ​លា​ដូច​ខាងក្រោមៈ

ទីកន្លែងៈ ទីស្នាក់ការអង្គការអាដហុកខេត្តតាកែវ (ស្ថិតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ)​ នៅជិតមន្ទីរសុខាភិបាល តាមបណ្តោយផ្លូវជាតិលេខ ២ ។

កាលបរិច្ឆេទៈ ថ្ងៃអង្គារ ទី ៣១ ខែ ឧសភា ឆ្នាំ ២០១១ វេលាម៉ាង ៨.១៥ព្រឹក ដល់ ៣.៣០ រសៀល

វេ​ទិ​កា​ម្ចាស់​ឆ្នោត​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​សកម្ម​ភាព​បន្ដ និង​ពិនិត្យ​មើល​លទ្ធ​ផល​នៃ​ការ​សម្រេច​​បានលក្ខ​ខណ្ឌ​សន្ទស្សន៍​ក្នុង​មណ្ឌល​នី​មួយៗ ដែល​ម្ចាស់​ឆ្នោត​បាន​កំណត់​នៅ​ក្នុង​សិក្ខា​សា​លា​​ក្នុង​មណ្ឌល​របស់​ខ្លួន​កាល​ពី​ឆ្នាំ ២០០៩។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចតទៅៈ

– ឱ្យប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពតាមដាន​និង​វាយ​តម្លៃ​ពី​សមិទ្ធ​ផល​ការ​ងារ​របស់​មន្ដ្រី​ជាប់​ឆ្នោត​ទាំង ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ដ​ទៅ​លើ​លក្ខ​ខណ្ឌសន្ទស្សន៍​ក្នុង​មណ្ឌល​របស់​ខ្លួន​តាម​រយៈ​​​ការ​ផ្ដល់​ជាពិន្ទុ

– បន្ដផ្សព្វផ្សាយពីលទ្ធផលនៃលក្ខខណ្ឌសន្ទស្សន៍នៃវិស័យអាទិភាពដល់ម្ចាស់ឆ្នោតនៅ មណ្ឌលដែលមានរៀបចំវេទិកា

– ផ្ដល់របាយការណ៍ស្ដីពីការរីកចំរើនការអនុវត្ដន៍លក្ខខណ្ឌសន្ទស្សន៍នៅមណ្ឌលនីមួយៗដល់សាធារណៈជន អាជ្ញាធរខេត្ដ និងមន្ដ្រីជាប់ឆ្នោត។

សូមអរគុណ! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ០១២ ៦៥ ៤៩ ៥០




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ការប្រឈមរបស់ពលករពលការនីក្នុងការចាញ់កលល្បិចមេខ្យល់
ថ្ងៃពុធ ១១ ខែតុលា ២០១៧
ស្តីពី ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វគ្គ២)
ថ្ងៃអង្គារ ១០ ខែតុលា ២០១៧
ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វេទិកាតុមូល)វគ្គ១
ថ្ងៃចន្ទ ៩ ខែតុលា ២០១៧
យុវជន និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃសៅរ៍ ៧ ខែតុលា ២០១៧
បេក្ខជនស្រ្តី និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ២០១៨
ថ្ងៃព្រហស្បតិ៍ ៥ ខែតុលា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត