គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន ស្ដី​ពី លទ្ធ​ផល​វាយ​តម្លៃ​របស់​ម្ចាស់​ឆ្នោត​ទៅ​លើកា​រ​អនុ​វត្ដន៍​លក្ខ​ខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​អា​ទិ​ភាព ក្នុង​ខេត្ដ ប៉ៃ​លិន​

ថ្ងៃអង្គារ ៦ ខែកក្កដា ២០១០ បានមើល៖ 2 ដង

ម្ចាស់​ឆ្នោត​នៅ​ខេត្ដ​ប៉ៃ​លិន​ប្រ​មាណ ១០០​នាក់ ក្នុង​នោះ​មាន ស្ដ្រី ៣៥នាក់ (៣៥%) មក​ពី​សហគមន៍ព្រៃ​ឈើ​ ដីធ្លី …… អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​នា​នា  អាជី​វ​ករ​/​ពាណិជ្ជករ មន្ដ្រី​រាជ​ការ​ សិស្ស/​និស្សិត  កសិ​ករដែល​មក​ពី​ស្រុក​សាលាក្រៅ​ និង​ក្រុង​ប៉ៃ​លិន​ក្នុង​ខេត្ដ​ប៉ៃ​លិន​បាន  ​បង្ហាញ​ពី​ការ​ពេញ​ចិត្ដ​ច្រើន​ទៅលើ​ការ​បំពេញការ​ងារ​មន្ដ្រី​ជាប់​ឆ្នោត ក្នុង​ការ​អនុវត្ដន៍​លក្ខ​ខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ​ប៉ៃ​លិន បើ​ទោះ​បី​ជាចំនុ​ច​នៃ​លក្ខខ​ណ្ឌសន្ទស្សន៍​ខ្លះ​មិន​ទាន់​ត្រូវ​បាន​អនុវត្ដ​ ឬ​អនុវត្ដ​បាន​តិច​តួច​ក៏​ដោយ។

ភាគ​ច្រើន​នៃល​ក្ខខ​ណ្ឌស​ន្ទ​ស្សន​ត្រូវ​បាន​ម្ចាស់​ឆ្នោត​ភាគ​ច្រើន​វាយ​តម្លៃ នៅ​ចន្លោះ​មិន​បាន​ធ្វើ​ទាល់តែ​សោះទៅបាន​ធ្វើ​ខ្លះៗ ដូច​ជា​ការ​សុំក​សាង​ប្រឡាយ​ទឹក​នៅ​ឃុំ​ស្ទឹង​ត្រង់ ការ​សុំ​តម្លើង​ប្រាក់​បៀ​វត្ស​ន៍​ចាប់​ពីមេ​ភូមិ មេ​ឃុំ និង​សំ​រាប់​មន្ដ្រី​រាជ​ការ​នៅ​ខេត្ដ​ប៉ៃ​លិន ជា​ដើម។

មាន​លក្ខ​ខណ្ឌ​សន្ទស្សន៍​តែ ៣ ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ម្ចាស់​ឆ្នោត​ភាគ​ច្រើន​វាយ​តម្លៃ​ថា ត្រូវ​បាន​អនុវត្ដ​ឬ​បំ​ពេញ បាន​ពាក់​កណ្ដាល ឬ​បាន​ច្រើន ដូច​ជា​ការ​រក​ទី​ផ្សារ​សេ​រី​លក់​ផលិត​ផល​កសិ​កម្ម​ ការ​សុំ​ផ្លូវ និង​ស្ពាននិង​ការ​បើក​ប្រាក់​បៀវ​ត្សរ​គ្រូ​បង្រៀន​អោយ​បាន​ទៀង​ទាត់​។

ឯក​ឧត្ដម កើត សុធា និង លោក​ជំ​ទាវ វ៉ែន ដារ៉ា សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ដ លោក មៀវ សាម៉ៃនាយ​រង​ខុទ្ទ​កា​ល័យ​សា​លា​ខេត្ដ បាន​មាន​ប្រ​សាសន៍​ពាក់​ព័ន្ធ​ទៅ​នឹង​លក្ខ​ខណ្ឌ​សន្ទស្សន៍​នៃវិស័យ​អា​ទិ​ភាព​ទាំង១០ ដែល​ការ​អនុវត្ដន៍​លក្ខ​ខណ្ឌ​សន្ទស្សន៍​នេះ​ជា​កាត​ព្វ​កិច្ច​របស់​ក្រុម​ប្រឹក្សា ក៏​ដូច​ជា​អា​ជ្ញា​ធរ​ខេត្ដ ជា​ពិ​សេសមន្ដ្រី​ជាប់​ឆ្នោត។ ហើយ​រាល់​បញ្ហា​ដែ​ល​បាន​លើក​ឡើង​ក្នុង​វេ​ទិ​កា​នឹង​ត្រូវ​យក​ចិត្ដ​ទុក​ដាក់ និង​ធ្វើ​ការ​ពិ​ភាក្សាដើម្បី​អោយ​ខេត្ដ​ប៉ៃ​លិន​មាន​ការ​រីក​ចំ​រើនទៅមុ​ខ។

ការ​វាយ​តម្លៃនេះ​ ម្ចាស់​ឆ្នោត​ធ្វើកា​រផ្ដល់​ពិ​ន្ទុ​ទៅលើកា​រ​បំ​ពេញ​/​សម្រេច​បាន​ទៅ​លើ​ចំ​នុច​នី​មួយ​ៗ​ដែល​ម្ចាស់​ឆ្នោត​បាន​ធ្វើកា​រ​ទាម​ទារកាល​ពី​ ខែក្ក​ដា ឆ្នាំ​២០០៩ ដោយ​ឱ្យ​ពិន្ទុ “​ពិន្ទុ១ សំ​រាប់​ការ​មិនបាន​ធ្វើទាល់តែសោះ ឬ​បាន​ធ្វើ​តិច​តួច​(ច្រើន​បំផុ​ត​ត្រឹម​ ២០%)” “ពិន្ទុ២ សំរាប់ការ​បានធ្វើ​ខ្លះ (២១​%​-៤០​%​)​”




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

បច្ចុប្បន្នភាព និងលទ្ឌផលនៃដំណើរការចុះឈ្មោះបោះឆ្នោត ទាក់ទងនិងអ្នកចុះឈ្មោះដែលផ្លាស់ប្ដូរទីលំនៅ
ថ្ងៃចន្ទ ១៨ ខែកញ្ញា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណបក្ស ប្រកួតប្រជែងស្តីពីស្ថាប័នឯករាជ្យរបស់រដ្ឋ
ថ្ងៃសុក្រ ១៥ ខែកញ្ញា ២០១៧
ស្រ្តី និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃព្រហស្បតិ៍ ១៤ ខែកញ្ញា ២០១៧
នីតិវិធី នៃការចំណាក់ស្រុកដោយស្របច្បាប់ និងការប្រឈម
ថ្ងៃពុធ ១៣ ខែកញ្ញា ២០១៧
សេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃការធ្វើបច្ចុប្បន្នភាពបញ្ចីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ២០១៧
ថ្ងៃចន្ទ ៣១ ខែកក្កដា ២០១៧
យល់ញាតិ ឃ្លាតច្បាប់
ថ្ងៃសុក្រ ២១ ខែកក្កដា ២០១៧
សារៈសំខាន់នៃការគ្រប់គ្រង ឃុំ-សង្កាត់តាមបែបវិមជ្ឈការ
ថ្ងៃព្រហស្បតិ៍ ២០ ខែកក្កដា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត