គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ស្ដី​ពី​​​លទ្ធ​ផល​វាយ​តម្លៃ​របស់​ម្ចាស់​ឆ្នោត​ទៅ​លើ​ការ​អនុវត្ដន​លក្ខ​ខណ្ឌ​សន្ទស្សន៍​នៃ​វិ​ស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ កំ​ពត

ថ្ងៃអង្គារ ២០ ខែកក្កដា ២០១០ បានមើល៖ 1 ដង

ម្ចាស់​ឆ្នោត​នៅ​ខេត្ដ​កំ​ពត​ប្រមាណ ១០០នាក់ ក្នុង​នោះ​មាន ស្ដ្រី ៣០​នាក់ មក​ពី​សហគមន៍ ព្រៃ​ឈើ​ដី​ធ្លី នេ​សាទ……. អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាលនា​នា អា​ជី​វករ​/​ពាណិជ្ជ​ករ មន្ដ្រី​រាជ​ការ សិស្ស​/​និស្សិត កសិករ​ដែល​មក​ពី​គ្រប់​ស្រុក និង​ក្រុង​ក្នុង​ខេត្ដ​កំ​ពត បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ដ​ទៅ​លើ​ការ​អនុ​វត្ដ​ការ​ងារ​របស់​មន្ដ្រី​ជាប់​ឆ្នោត​ក្នុង​ការ​អនុវត្ដ​ន​លក្ខខណ្ឌ​សន្ទស្សន៍​នៃវិស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ​កំ​ពត បើ​ទោះ​បី​ជា​ចំនុច​នៃ​លក្ខ​ខណ្ឌ​សន្ទស្សន៍​ភាគ​ច្រើន​មិន​ត្រូវ​បាន​អនុវត្ដ ឬ​អនុវត្ដ​បាន​តិច​តួច​ក៏​ដោយ។

ការ​វាយ​តំ​លៃ​របស់​ម្ចាស់​ឆ្នោត​ទៅ​លើ​លក្ខ​ខណ្ឌ​សន្ទស្សន៍​នេះ ម្ចាស់​ឆ្នោត​ភាគ​ច្រើន​វាយ​តំ​លៃថា មិន​បាន​ធ្វើ​ទាល់​តែ​សោះ ដូច​ជា​ការ​ផ្ដល់​មេ​ធាវីដ​ល់ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​ដោយ​ឥត​គិត​ថ្លៃ ការ​ចាត់​វិ​ធាន​ការ​តាម​ផ្លូវ​ច្បាប់​ម៉ឺង​ម៉ាត់​ដល់​មន្ដ្រី​រដ្ឋ​បាល​ព្រៃ​ឈើ កង​កំ​លាំង​ប្រ​ដាប់​អា​វុធ ការ​បញ្ចុះ​តំ​លៃ​សេវា​ទូរ​ស័ព្ទ ការ​សា្ដរ​ឡើង​វិញ​នូវ​ទំនប់​ស្ទាក់​ទឹក បញ្ចុះ​តំ​លៃ​ប្រេង​សាំង និង​ម៉ាសូត និង​សុំ​អោយ​យក​អា​ត្រា​ការ​ប្រាក់ទាប​ជាង ១%​ក្នុង​មួយ​ខែ។​

មិន​មាន​លក្ខខ​ណ្ឌសន្ទស្សន៍​ណា​មួយ​ដែល​ត្រូវ​បាន​ម្ចាស់​ឆ្នោត​ភាគ​ច្រើន ធ្វើ​ការ​វាយ​តំ​លៃ​ថា ត្រូវ​បាន​អនុវត្ដ​ទាំង​ស្រុង ឬ​អនុវត្ដ​បាន​ច្រើន​នោះ​ទេ ។ ទោះ​បី​យ៉ាង​ណា​មាន​លក្ខ​ខណ្ឌ​សន្ទស្សន៍​មួយ​ចំ​នួន​ដូច​ជា​ការ​ជួស​ជុល និង​ស្ដារ​ប្រព័ន្ធ​ធា​រាសាស្ដ្រ ការ​បណ្ដុះ​បណ្ដាល និង​បង្កើត​ទី​ផ្សារ​ដល់​កសិករ ការ​ចុះ​បញ្ជី​សហគមន​នេ​សាទ ការ​បង្កើន​ប្រាក់​បៀវត្សរដ​ល់គ្រូ​ប​ង្រៀន ព្រម​ទាំង​ការ​បង្កើត​មជ្ឈ​មណ្ឌល​អប់​រំ​កែប្រែ​និង​បណ្ដុះ បណ្ដាល​វិ​ជ្ជាជី​​វៈ ត្រូវ​បាន​ម្ចាស់​ឆ្នោត​ភាគ​ច្រើន​ធ្វើ​ការ​វាយ​តំ​លៃថា កំ​ពុង​ត្រូវ​បាន​អនុវត្ដ​បាន​ខ្លះៗ។




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ការប្រឈមរបស់ពលករពលការនីក្នុងការចាញ់កលល្បិចមេខ្យល់
ថ្ងៃពុធ ១១ ខែតុលា ២០១៧
ស្តីពី ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វគ្គ២)
ថ្ងៃអង្គារ ១០ ខែតុលា ២០១៧
ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វេទិកាតុមូល)វគ្គ១
ថ្ងៃចន្ទ ៩ ខែតុលា ២០១៧
យុវជន និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃសៅរ៍ ៧ ខែតុលា ២០១៧
បេក្ខជនស្រ្តី និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ២០១៨
ថ្ងៃព្រហស្បតិ៍ ៥ ខែតុលា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត