គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ស្ដី​ពី​លទ្ធ​ផល​សិក្ខា​សា​លា​ម្ចាស់​ឆ្នោត​ក្នុង​ការ​កំ​ណត់​លក្ខ​ខណ្ឌ​សន្ទស្សន៍​​នៃ​វិស័យ​អា​ទិភាព​ក្នុង​ខេត្ដ ព្រះ​វិ​ហារ

ថ្ងៃចន្ទ ២៣ ខែវិច្ឆិកា ២០០៩ បានមើល៖ 2 ដង

ប្រ​ជា​ពល​រដ្ឋ​ប្រ​មាណ  ៨១នាក់ មក​ពី​ស្រុក​នា​នា​នៅ​ក្នុង​ខេត្ដ​ព្រះ​វិ​ហារ​ដែល​ក្នុង​នោះ​មាន​សិក្ខា​កាម​ស្ដ្រី​ចូល​រួម​ប្រ​មាណ ៤៨%​បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​សិក្ខា​សា​លា​ម្ចាស់​ឆ្នោត​ក្នុង​ការ​កំ​ណត់​លក្ខ​ខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​អា​ទិភាព  ក្នុង​ខេត្ដ​ព្រះ​វិ​ហារ កាល​ពី   ​ ថ្ងៃ​ទី​ ១៦ ខែ​តុលា ឆ្នាំ ២០០៩ ក្នុង​ខេត្ដ​ព្រះវិ​ហារ។

អ​ភិ​បាល​រង​ខេត្ដ​ព្រះ​វិ​ហារ លោក​ស្រី ខូយ ប៊ុនថាន មាន​ប្រ​សាស​ន៍​ថា រាជ​រដ្ឋា​ភិ​បាល​បាន​ដាក់​ចេញ​នូវ​កម្ម​វិធី ន​យោបាយ និង​យុទ្ធ​សាស្ដ្រ​ចតុ​កោណដំណា​ក់​កាល​ទី ១រួច​មក​ហើយ​  ហើយ​ក៏​បាន​បន្ដ​ដាក់​ចេញនូវ​កម្ម​វិ​ធីនយោ​បាយ និង​យុទ្ធ​សាស្ដ្រ​ចតុកោណ​ដំ​ណាក់​កាល​ទី ២ បន្ដ​ទៀត ហើយ​សិក្ខា​សា​លា​នេះ​គឺ​ដើ​ម្បី​ផ្ដល់​ឱ​កាស​ដល់​ប្រ​ជា​ពល​រដ្ឋ​កំ​ណត់​នូវអ្វី ដែល​ជា​អាទិ​ភាពអ្វីដែល​ចាំ​បាច់​មុន​គេ នៅ​ក្នុង​មណ្ឌល​របស់​ខ្លួន។

សិក្ខា​សា​លា​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​អា​ជ្ញាធរ​ខេត្ដ និង​សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ដ​នៅ​ក្នុង​មណ្ឌល​ព្រះ​វិ​ហារ​ឯក​ឧត្ដម នង ចន មក​ពី​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា និង​ឯក​ឧត្ដម សុខ​ ណា​រៀន មក​ពី​គណ​បក្ស​សមរង្ស៊ី។ឯក​ឧត្ដ​មស​មាជិក​ក្រុម​ប្រឹក្សា​ខេត្ដ​ទាំង​ពី​រ​រូប​បាន​ទទួល​យក​លក្ខ​ខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​អា​ទិ​ភាព​ទាំង​នេះ ហើយ​ក៏បាន​សន្យា​ថា នឹង​យក​ទៅ​រាយ​ការណ៍​ជូន​ក្រុម​ប្រឹក្សា​នៅ​ពេល​ប្រ​ជុំ​ដើម្បី​ធ្វើសមា​ហរណ​កម្ម​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តំ​រូវ​ការ​របស់​ប្រ​ជា​ពល​រដ្ឋ ។




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ការប្រឈមរបស់ពលករពលការនីក្នុងការចាញ់កលល្បិចមេខ្យល់
ថ្ងៃពុធ ១១ ខែតុលា ២០១៧
ស្តីពី ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វគ្គ២)
ថ្ងៃអង្គារ ១០ ខែតុលា ២០១៧
ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វេទិកាតុមូល)វគ្គ១
ថ្ងៃចន្ទ ៩ ខែតុលា ២០១៧
យុវជន និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃសៅរ៍ ៧ ខែតុលា ២០១៧
បេក្ខជនស្រ្តី និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ២០១៨
ថ្ងៃព្រហស្បតិ៍ ៥ ខែតុលា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត