គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន ស្ដី​ពី លទ្ធ​ផល​វាយ​តម្លៃ​របស់​ម្ចាស់​ឆ្នោត​ទៅ​លើ​ការ​អនុវត្ដន៍​លក្ខ​ខណ្ឌ​សន្ទស្សន៍​​នៃ​វិស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ សៀម​រាប

ថ្ងៃពុធ ១៨ ខែសីហា ២០១០ បានមើល៖ 0 ដង

ម្ចាស់​ឆ្នោត​នៅខេត្ដ​សៀម​រាប​ប្រមាណ ៨៥​នាក់ ក្នុង​នោះមា​ន ស្ដ្រី ៣៦​នាក់ មក​ពី​សហគមន៍ ដី​ធ្លីនេ​សាទ…….  អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​នានា អាជីវ​ករ​/​ពាណិជ្ជករ មន្ដ្រី​រា​ជ​ការ សិស្ស/​និស្សិត ក​សិករដែល​មក​ពី​ស្រុក​ផ្សេង​គ្នា​និ​ង​ក្រុង​ក្នុង​ខេត្ដ​សៀមរាប បានបង្ហាញពី​ការ​ពេញ  ​ចិត្ដ​ច្រើន​ទៅ​លើ​ការ​អនុវត្ដន៍​ការ​ងាររបស់​មន្ដ្រី​ជាប់​ឆ្នោត​ ក្នុង​ការ​អនុ​វត្ដន៍​លក្ខ​ខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ​សៀមរាប បើ​ទោះ​បី​ជា​ចំ​នុចនៃ​លក្ខ​ខណ្ឌ​សន្ទស្សន៍ ស្ទើរ​តែ​ទាំង​អស់​មិន​ត្រូវ​បាន​អនុវត្ដ ឬ​អនុវត្ដ​បាន​តិច​តួច​ក៏​ដោយ។

បើ​ទោះបី​ឆ្នាំ​កន្លង​ទៅ​ អ្នក​តំ​ណាង​រាស្ដ្រ និង​ក្រុម​ប្រឹក្សា​ខេត្ដ (ទើប​បង្កើត​ថ្មី​) បាន​ខិត​ខំ​ជំ​រុញ​អោយ​រាជ​រដ្ឋា​ភិបា​ល (​នី​តិ​ប្រ​តិ​បត្ដិ)​ និង​អាជ្ញាធរ​ខេត្ដ​ដើម្បី​អនុវត្ដ​លក្ខ​ខណ្ឌ​សន្ទស្សន៍​នេះ ភាគ​ច្រើន​ម្ចាស់​ឆ្នោតមិន​ទាន់​ពេញ​ចិត្ដ​ការ​អនុវត្ដន៍​លក្ខ​ខណ្ឌ​សន្ទស្សន៍ ព្រោះថា​មាន​សន្ទស្សន៍​សំ​ខាន់​មួយ​ចំ​នួន​ដែល​រាជ​រដ្ឋា​ភិ​បាលមន្ដ្រីជា​​ប់​ឆ្នោត​ និង​អាជ្ញាធរ មិន​បាន​ធ្វើទាល់​តែ​សោះ​ដូច​ជា​ ការ​ផ្ដល់​ដី​សម្ប​ទាន​សង្គម​កិច្ច​ដល់​អ្នក​ក្រី​ក្រ​ខ្វះដីពិត​ប្រាក​ដ ការ​តម្លើង​ប្រាក់​បៀ​វត្ស​មន្ដ្រី​រា​ជ​ការ កំ​ណែទំរ​ង់​ប្រព័ន្ធ​តុលាការ​អោយ​មាន​ភាព​ឯក​រាជ្យ អព្យា​ក្រិតនិង​យុត្ដិ​ធម៌, បន្ថយ​តំ​លៃ​អគ្គី​សនី ការ​ផ្ដល់​សំ​ណង​ថ្លៃ​ដីនៅស្រុក​វ៉ា​រិន ជា​ពិសេស ការ​សុំ​អោយ​បញ្ឈប់​ការដក​ហូត​ដី​ស្រែ​ដោយអា​ជ្ញាធរ​អប្សរា។

ក្នុងចំ​ណោម​លក្ខ​ខណ្ឌ​សន្ទស្សន៍​ទាំង​អស់ មិ​នមាន​លក្ខ​ខណ្ឌ​សន្ទស្សន៍​ណា​មួយ​ដែល​ត្រូវ​បាន​ម្ចាស់​ឆ្នោតភាគ​ច្រើន​ធ្វើកា​រ​វាយ​តំ​លៃ​ថាត្រូវ​បាន​អនុ​វត្ដទាំង​ស្រុង​ឬ​អនុ​វត្ដបាន​ច្រើន​នោះ​ទេ។ ទោះ​បី​យ៉ាង​ណាមានលក្ខ​ខណ្ឌ​សន្ទស្សន៍​មួយ​ចំ​នួន​ដូច​ជា ការ​លុប​បំបាត់​សេ​វា​បំ​រើ​ផ្លូវ​ភេទ និង​ការ​លុប​បំ​បាត់ ឧបករណ៍​នេ​សាទខុស​ច្បាប់ ព្រម​ទាំង​ការ​បណ្ដុះប​ណ្ដាល​បច្ចេក​ទេស​កសិកម្ម​​ ត្រូវ​បាន​ម្ចាស់​ឆ្នោត​ភាគ​ច្រើន​ ធ្វើកា​រ​វាយ​តំ​លៃ​ថាកំ​ពុង​ត្រូវ​បាន​អនុ​វត្ដបាន​ខ្លះៗ។




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

បច្ចុប្បន្នភាព និងលទ្ឌផលនៃដំណើរការចុះឈ្មោះបោះឆ្នោត ទាក់ទងនិងអ្នកចុះឈ្មោះដែលផ្លាស់ប្ដូរទីលំនៅ
ថ្ងៃចន្ទ ១៨ ខែកញ្ញា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណបក្ស ប្រកួតប្រជែងស្តីពីស្ថាប័នឯករាជ្យរបស់រដ្ឋ
ថ្ងៃសុក្រ ១៥ ខែកញ្ញា ២០១៧
ស្រ្តី និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃព្រហស្បតិ៍ ១៤ ខែកញ្ញា ២០១៧
នីតិវិធី នៃការចំណាក់ស្រុកដោយស្របច្បាប់ និងការប្រឈម
ថ្ងៃពុធ ១៣ ខែកញ្ញា ២០១៧
សេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃការធ្វើបច្ចុប្បន្នភាពបញ្ចីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ២០១៧
ថ្ងៃចន្ទ ៣១ ខែកក្កដា ២០១៧
យល់ញាតិ ឃ្លាតច្បាប់
ថ្ងៃសុក្រ ២១ ខែកក្កដា ២០១៧
សារៈសំខាន់នៃការគ្រប់គ្រង ឃុំ-សង្កាត់តាមបែបវិមជ្ឈការ
ថ្ងៃព្រហស្បតិ៍ ២០ ខែកក្កដា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត