គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ ស្ដី​ពី​ លទ្ធ​ផល​វាយ​តម្លៃ​របស់​ម្ចាស់​ឆ្នោតទៅ​លើ​ការ​អនុ​វត្ដន៍​លក្ខ​ខណ្ឌសន្ទស្សន៍​នៃ​វិ​ស័យ​អា​ទិ​ភាព ក្នុង​ខេត្ដ កំ​ពង់​ឆ្នាំង​

ថ្ងៃសុក្រ ២៧ ខែសីហា ២០១០ បានមើល៖ 1 ដង

ម្ចាស់​ឆ្នោត​នៅ​ខេត្ដ​កំ​ពង់​ឆ្នាំង​ប្រ​មាណ ១០០​នាក់ ក្នុង​នោះ​មាន​ ស្ដ្រី ៣៦​% មក​ពី​សហ​គមន៍ ដី​ធ្លី​នេសាទ… អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​នានា  អា​ជី​វករ​/​ពាណិជ្ជ​ករ មន្ដ្រី​រាជ​ការ សិស្ស​/​និស្សិត ក​សិ​ករដែល​មក​ពី​គ្រប់​ស្រុក​និង​ក្រុង​ក្នុង​ខេត្ដ​កំ​ពង់​ឆ្នាំង បាន​បង្ហាញ​  ពី​ការ​ពេញ​ចិត្ដ​ទៅ​លើ​ការ​អនុ​វត្ដន៍​ការ​ងារ​របស់​មន្ដ្រី​ជាប់​ឆ្នោត ក្នុង​ការ​អនុ​វត្ដន៍​លក្ខ​ខណ្ឌសន្ទស្សន៍​នៃ​វិ​ស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ​កំ​ពង់​ឆ្នាំង ដែល​លក្ខខណ្ឌ​សន្ទស្សន៍ភាគ​ច្រើន​បាន​អនុវត្ដ​បាន​ខ្លះៗ។

ម្ចាស់​ឆ្នោត​ភាគ​ច្រើន បាន​អោយ​ពិន្ទុ​ការ​អនុ​វត្ដន៍​លក្ខខណ្ឌ​សន្ទស្សន៍​ក្នុង​ចន្លោះ​ធ្វើបា​ន​ខ្លះ( ពិន្ទុ ២)​​ដូ​ចជា ចំនុច​ដែល​ទាក់​ទងទៅ​នឹង​ការ​ផ្ដល់​ដី​​សម្បទាន​សង្គម​កិច្ច ដែល​រដ្ឋា​ភិ​បាល​កំពុ​ង​អនុ​វត្ដ​ផែន​ការ​ដែល​មាន​​ទិស​ដៅ រយៈ​ពេល ៤ឆ្នាំ ចាប់​ពី​ឆ្នាំ ២០០៨ ដល់​ ២០១២ ដែល​រក​បាន​ចំនួន ២៧​២៧ ហិក​តា ហើយ​ឥឡូវ​​​កំ​ពុង​ស្ថិត​នៅ​ការកំ​ណត់​នូវ​អត្ដ​សញ្ញាណ​ដី។ រីឯ​ចំ​នុច​ដែល​ទាក់​ទង​ទៅ​នឹង ការ​ចេញ​ប្លង់​កម្ម​​សិទ្ធិ​អោយ​បាន​​គ្រប់​ៗគ្នា​ អា​ជ្ញា​ធរ​ខេត្ដ​កំ​ពង់​ឆ្នាំង បាន​ចេញ​ប្លង់​កម្ម​សិទ្ធ​ដី​អោយ​ប្រ​ជា​ពល​រដ្ឋ ដោយ​គិត​មកដល់​ខែ កក្ក​ដា ឆ្នាំ​​២០១០ នេះ គំរោង​នេះ​ត្រូវ​បាន​អនុវត្ដ​បាន ២៣,៧៨% ។

ចំ​ណែក អត្រា​ការ​ប្រាក់​អោយ​នៅត្រឹម ១.៥%​ក៏​ឃើញ​ចេញ​ជា​លទ្ធផល​ដែរ ប៉ុន្ដែ​ទាល់​តែ​ប្រាក់​កម្ចី​ចាប់​ពី ២០០០ ដុ​ល្លារ​ឡើង​ទៅ ។ ការ​បញ្ចុះ​តំ​លៃ​សេ​វា​សុខភាព ឬមិន​គិត​ថ្លៃ​សំ​រាប់​អ្នក​ក្រ​ក៏​បាន​អនុវត្ដ ប៉ុន្ដែ​ម្ចាស់​ឆ្នោតក៏​បាន​លើក​ឡើង​ថា មណ្ឌល​សុខ​ភាពខ្លះ​​មិ​ន​​អនុវត្ដ​តាម​គោល​ការណ៍​ និង ក្រម​សីល​ធម៌​របស់​ក្រុម​គ្រូ​ពេទ្យ​មួយ​ចំ​នួននៅ​មាន​លក្ខណៈ​ខ្សោយ ។




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

បច្ចុប្បន្នភាព និងលទ្ឌផលនៃដំណើរការចុះឈ្មោះបោះឆ្នោត ទាក់ទងនិងអ្នកចុះឈ្មោះដែលផ្លាស់ប្ដូរទីលំនៅ
ថ្ងៃចន្ទ ១៨ ខែកញ្ញា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណបក្ស ប្រកួតប្រជែងស្តីពីស្ថាប័នឯករាជ្យរបស់រដ្ឋ
ថ្ងៃសុក្រ ១៥ ខែកញ្ញា ២០១៧
ស្រ្តី និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃព្រហស្បតិ៍ ១៤ ខែកញ្ញា ២០១៧
នីតិវិធី នៃការចំណាក់ស្រុកដោយស្របច្បាប់ និងការប្រឈម
ថ្ងៃពុធ ១៣ ខែកញ្ញា ២០១៧
សេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃការធ្វើបច្ចុប្បន្នភាពបញ្ចីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ២០១៧
ថ្ងៃចន្ទ ៣១ ខែកក្កដា ២០១៧
យល់ញាតិ ឃ្លាតច្បាប់
ថ្ងៃសុក្រ ២១ ខែកក្កដា ២០១៧
សារៈសំខាន់នៃការគ្រប់គ្រង ឃុំ-សង្កាត់តាមបែបវិមជ្ឈការ
ថ្ងៃព្រហស្បតិ៍ ២០ ខែកក្កដា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត