គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

សេច​ក្តីប្រ​កាស​ព័ត៌​មាន​ស្តី​ពី​លទ្ធ​ផល​សិក្ខា​សា​លាស​ម្លេង​ម្ចាស់​ឆ្នោត​នៅឃុំ​ជីខ​ក្រោម ស្រុក​ស្រែ​អំ​បិល ខេត្ត​កោះ​កុង

ថ្ងៃព្រហស្បតិ៍ ១៩ ខែមេសា ២០១២ បានមើល៖ 1 ដង

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនឹង សមាគមអាដហុក បាន​រៀប​ចំ​សិក្​ខា​សា​លា​សម្លេង​ម្ចាស់​​ឆ្នោត​មួយ​ស្តី​ពី​ការ​កំ​ណត់​តម្រូវ​ការជាអាទិភាពក្នុងឃុំ-សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំជីខក្រោម ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង កាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១២។ មាន អ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦៣នាក់ (៤១%ជាស្រ្តី) ពី​គ្រប់​ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គ​ការ​មូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែល​ស្នើ​ឱ្យក្រុម​ប្រឹក្សា​ឃុំ​បច្ចុប្បន្ន​យក​ចិត្ត​ទុក​ដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់​ខាង​មុខ។




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

បច្ចុប្បន្នភាព និងលទ្ឌផលនៃដំណើរការចុះឈ្មោះបោះឆ្នោត ទាក់ទងនិងអ្នកចុះឈ្មោះដែលផ្លាស់ប្ដូរទីលំនៅ
ថ្ងៃចន្ទ ១៨ ខែកញ្ញា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណបក្ស ប្រកួតប្រជែងស្តីពីស្ថាប័នឯករាជ្យរបស់រដ្ឋ
ថ្ងៃសុក្រ ១៥ ខែកញ្ញា ២០១៧
ស្រ្តី និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃព្រហស្បតិ៍ ១៤ ខែកញ្ញា ២០១៧
នីតិវិធី នៃការចំណាក់ស្រុកដោយស្របច្បាប់ និងការប្រឈម
ថ្ងៃពុធ ១៣ ខែកញ្ញា ២០១៧
សេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃការធ្វើបច្ចុប្បន្នភាពបញ្ចីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ២០១៧
ថ្ងៃចន្ទ ៣១ ខែកក្កដា ២០១៧
យល់ញាតិ ឃ្លាតច្បាប់
ថ្ងៃសុក្រ ២១ ខែកក្កដា ២០១៧
សារៈសំខាន់នៃការគ្រប់គ្រង ឃុំ-សង្កាត់តាមបែបវិមជ្ឈការ
ថ្ងៃព្រហស្បតិ៍ ២០ ខែកក្កដា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត