ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
១-អបរំ ៖ ក្នុងគោលបំណងផ្ទល់ចំណេះដឹងដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីចូលរួម ក្នុង​អភិក្រម ប្រ​ជាធិប​តេយ្យ និង​ការបោះឆ្នោត ។ ការងារអប់រំរួមមានៈ – រៀបចំគ្រូបង្គោលស្ម្រ័គចិត្ដនិងគ្រូតាមខេត្ដ ចុះបើកវគ្គបណ្ដុះបណ្ដាលដល់បណ្ដាថ្នាក់ស្រុក ឃុំ ភូមិ ។ – ចុះផ្សព្វផ្សាយផ្ដល់ចំណេះដឹងដល់ប្រជាពលរដ្ឋ ។ – អប់រំតាមរយៈការផ្សព្វផ្សាយតាមផ្ទាំងរូបភាព វីដេអូរឿងខ្លី វិទ្យុ ទូរទស្សន៍ ។ល។ ២-អង្កេត ៖ ធ្វើការអង្កេតតាមដាន ទទួល​ពាក្យបណ្ដឹង និង​ធ្វើ​អន្ដ​រាគមន៍​នៅ​ដំ​ណាក់​កាល​មុន ពេល​បោះ ឆ្នោតថ្ងៃបោះឆ្នោត និងក្រោយពេលបោះឆ្នោត ។ – រៀបចំអ្នកស្ម័គ្រចិត្ដអង្កេតលើដំណើររៀបចំការបោះឆ្នោតគ្រប់ដំណាក់កាល ។ – ធ្វើអន្ដរាគមន៍ ឬធ្វើសេចក្ដីថ្លែងការណ៍ផ្សព្វផ្សាយជាសាធារណៈ ។ – សិក្សាស្រាវជ្រាវការខ្វះខាត និង​ការរីក​ចំរើន​នៃ​ការ​អនុវត្ដន៍​កិច្ច​សន្យា​របស់​អ្នក​ជាប់​ឆ្នោត នៅ​ក្រោយ​ពេល​បោះឆ្នោត ។ ៣-ពត៌មាន និងទំនាក់ទំនងក្រៅ ៖ ធ្វើការទំនាក់ទំនង និងផ្ដល់ពត៌មានរវាងអង្គការ សមាគមន៍ ក្នុង​ស្រុក និងតំបន់ដើម្បីផ្លាស់ប្ដូរ និងដកស្រង់បទពិសោធន៍ ។ ធ្វើ​ការ​ទំ​នាក់​ទំ​នង ជា​​មួយ​​ស្ថា​ប័ន និតិបញ្ញាត្ដិ និ​តិប្រ​តិប​ត្ដិ និង​បណ្ដាញផ្សព្វផ្សាយនានា ។ រៀបចំឯកសារបោះពុម្ភ និងធ្វើការផ្សព្វផ្សាយតាមរយៈព្រឹត្ដិបត្រ ខិតប័ណ្ណ ផ្ទាំងរូប​ភាព សៀវ ភៅ​ផ្នត់ វិទ្យុ ទូរទស្សន៍ កាសែត។ល។ ដើម្បីផ្ដល់ចំណេះដឹង និងពត៌មានដល់បណ្ដាញ និង ប្រជាពល រដ្ឋ គ្រប់លំដាប់ថ្នាក់ ។ ៤-ការតស៊ូមតិៈ សកម្មភាពតស៊ូមតិតាមរយៈការចរចារបញ្ចុះបញ្ចូល តវ៉ាជាមួយថ្នាក់ដឹកនាំ កំពូលៗ នៃគណបក្សនយោបាយ សមាជិកព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ។ តាម​រយៈ​ការ​ពិ​ភាក្សា ស្រាវជ្រាវ និងស្ទង់មតិ សកម្មភាពនេះមានការរៀបចំធ្វើសិក្ខាសាលា សន្និសីទ មិទ្ទិញ និង វេទិការ សាធារណៈ ។ល។