គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

ប្រវត្តិសង្ខេប

ខុមហ្វ្រែល គឺជាគណៈកម្មាធិការ ឯករាជ្យ អព្យាក្រិត្យមិនរកកំរៃ និង​មិន​ទ​ទួល​ឥទ្ធិ​ពល​ពី​គ​ណ​​បក្ស​នយោ​​បាយ និង​រាជ​រដ្ឋា​ភិ​បាល​។

តាំង​តែពី​ការ​បោះ​ឆ្នោត ខែ​ឧសភា ឆ្នាំ១៩៩៣ ដែល​រៀប​ចំ​ឡើង​ដោយ​អ៊ុន​តាក់ ”​ក្រុម​​ការ​ងារ​​” អង្គ​ការ​សិទ្ធិ​មនុស្ស ដំ​បូង​មួយ បាន​ផ្ដល់​នូវ​ក្រុម​អ្នក​សង្កេត​ការណ៍​ឯក​រាជ្យ ក្នុង​​ស្រុក​​រាប់​ពាន់​​នាក់ ដើម្បី​សង្កេត និង​​អប់​​​រំការ​បោះឆ្នោត ។

មកដល់ឆ្នាំ ១៩៩៥ ”ក្រុមការងារ” នៃអង្គការសិទ្ធិមុនស្សនេះ បានសំរេចបង្កើត គណៈ​កម្មាធិ​ការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្ដិធម៌ (ខុមហ្វ្រែល) នេះឡើង ក្នុងគោល បំណង​សង្កេត លើរាល់ដំណើរការបោះឆ្នោត ជាអចិ្រៃន្ដ្រនៅកម្ពុជា ។

ឆ្នាំ១៩៩៧ ខុមហ្វ្រែល ត្រូវបានចុះនៅក្នុងបញ្ជីឈ្មោះអង្គការក្រៅរដ្ឋាភិបាល ដែល​អ​នុញ្ញាត ដោយ ក្រ​សួង​​ម​ហាផ្ទៃ និង​​ត្រូវ​​បាន​ទទួល​​ស្គាល់​ពី​គណៈ​កម្មា​ធិ​ការ​ជា​តិ​រៀប​ចំ​ការ​បោះ​ឆ្នោត ជា គណៈ​​កម្មា​ធិការ មួយ​​ក្នុង​​ចំ​ណោម​​អង្គ​ការ​​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ដែល​ផ្ដល់​អ​ទិ​ភាព​ជា​អ្នក សង្កេត​​ការណ៍​​បោះ​​ឆ្នោត ។ ក្នុង​​ដំ​ណាក់​​កាល​​នោះ ខុម​​ហ្វ្រែល​​បាន​​រៀប​ចំ​អ្នក​សង្កេត​ការណ៍ ស្ម័គ្រ​ចិត្ដ មាន​​ចំ​នួន​ប្រ​មាណ​ច្រើន​ជាង ១៥,០០០​នាក់ ដោយ​ធ្វើ​ការ​អប់​រំ​អ្នក​បោះ​ឆ្នោត សង្កេត​ការ ចុះ​​ឈ្មោះ​​បោះ ឆ្នោត ថ្ងៃ​បោះឆ្នោត និង​ផ្ទៀង​​ផ្ទាត់​​ការ​​រាប់​សន្លឹក​​ឆ្នោត (លទ្ធ​ផល​បោះ ឆ្នោត) នៅ​ទូ​ទាំង​ប្រទេស ។

រហូត​​មក​​ទល់​​បច្ចុប្បន្ន ខុម​​ហ្វ្រែល​​មាន​​អង្គ​​ការ​​សមាគម​​ចំនួន ១០ ជាសមាជិក ដូចជា សមាគម​អាដហុក មជ្ឈម​ណ្ឌលកម្ពុជា​​ដើម្បី​​ការពារ​សិទ្ធិកុ​មារ ក្រុម​​អ្នក​​ច្បាប់​ការពារ​សិទ្ធិ​កម្ពុ​ជា អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ដ្រី​មាន​វិបត្ដិ អង្គការរក្សាការពារសិទ្ធិមនុស្សនៃកម្ពុជា សមាគម​ការ​ពារ​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម សមាគមយុវជនខ្មែរ ជំនួយផ្នែកច្បាប់នៃកម្ពុជា និង​មជ្ឈ​មណ្ឌល​​ព័ត៌​មាន​ស្ដ្រីកម្ពុជា។




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

បច្ចុប្បន្នភាព និងលទ្ឌផលនៃដំណើរការចុះឈ្មោះបោះឆ្នោត ទាក់ទងនិងអ្នកចុះឈ្មោះដែលផ្លាស់ប្ដូរទីលំនៅ
ថ្ងៃចន្ទ ១៨ ខែកញ្ញា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណបក្ស ប្រកួតប្រជែងស្តីពីស្ថាប័នឯករាជ្យរបស់រដ្ឋ
ថ្ងៃសុក្រ ១៥ ខែកញ្ញា ២០១៧
ស្រ្តី និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃព្រហស្បតិ៍ ១៤ ខែកញ្ញា ២០១៧
នីតិវិធី នៃការចំណាក់ស្រុកដោយស្របច្បាប់ និងការប្រឈម
ថ្ងៃពុធ ១៣ ខែកញ្ញា ២០១៧
សេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃការធ្វើបច្ចុប្បន្នភាពបញ្ចីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ២០១៧
ថ្ងៃចន្ទ ៣១ ខែកក្កដា ២០១៧
យល់ញាតិ ឃ្លាតច្បាប់
ថ្ងៃសុក្រ ២១ ខែកក្កដា ២០១៧
សារៈសំខាន់នៃការគ្រប់គ្រង ឃុំ-សង្កាត់តាមបែបវិមជ្ឈការ
ថ្ងៃព្រហស្បតិ៍ ២០ ខែកក្កដា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត