ថ្ងៃព្រហស្បតិ៍ ទី23 ខែមីនា ឆ្នាំ 2017

 English

ប្រវត្តសង្ខេប

ខុមហ្វ្រែល គឺជាគណៈកម្មាធិការ ឯករាជ្យ អព្យាក្រិត្យមិនរកកំរៃ និង​មិន​ទ​ទួល​ឥទ្ធិ​ពល​ពី​គ​ណ​​បក្ស​នយោ​​បាយ និង​រាជ​រដ្ឋា​ភិ​បាល​។

    តាំង​តែពី​ការ​បោះ​ឆ្នោត ខែ​ឧសភា ឆ្នាំ១៩៩៣ ដែល​រៀប​ចំ​ឡើង​ដោយ​អ៊ុន​តាក់ ”​ក្រុម​​ការ​ងារ​​” អង្គ​ការ​សិទ្ធិ​មនុស្ស ដំ​បូង​មួយ បាន​ផ្ដល់​នូវ​ក្រុម​អ្នក​សង្កេត​ការណ៍​ឯក​រាជ្យ ក្នុង​​ស្រុក​​រាប់​ពាន់​​នាក់ ដើម្បី​សង្កេត និង​​អប់​​​រំការ​បោះឆ្នោត ។

     មកដល់ឆ្នាំ ១៩៩៥ ”ក្រុមការងារ” នៃអង្គការសិទ្ធិមុនស្សនេះ បានសំរេចបង្កើត គណៈ​កម្មាធិ​ការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្ដិធម៌ (ខុមហ្វ្រែល) នេះឡើង ក្នុងគោល បំណង​សង្កេត លើរាល់ដំណើរការបោះឆ្នោត ជាអចិ្រៃន្ដ្រនៅកម្ពុជា ។

     ឆ្នាំ១៩៩៧ ខុមហ្វ្រែល ត្រូវបានចុះនៅក្នុងបញ្ជីឈ្មោះអង្គការក្រៅរដ្ឋាភិបាល ដែល​អ​នុញ្ញាត ដោយ ក្រ​សួង​​ម​ហាផ្ទៃ និង​​ត្រូវ​​បាន​ទទួល​​ស្គាល់​ពី​គណៈ​កម្មា​ធិ​ការ​ជា​តិ​រៀប​ចំ​ការ​បោះ​ឆ្នោត ជា គណៈ​​កម្មា​ធិការ មួយ​​ក្នុង​​ចំ​ណោម​​អង្គ​ការ​​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ដែល​ផ្ដល់​អ​ទិ​ភាព​ជា​អ្នក សង្កេត​​ការណ៍​​បោះ​​ឆ្នោត ។  ក្នុង​​ដំ​ណាក់​​កាល​​នោះ ខុម​​ហ្វ្រែល​​បាន​​រៀប​ចំ​អ្នក​សង្កេត​ការណ៍ ស្ម័គ្រ​ចិត្ដ មាន​​ចំ​នួន​ប្រ​មាណ​ច្រើន​ជាង ១៥,០០០​នាក់ ដោយ​ធ្វើ​ការ​អប់​រំ​អ្នក​បោះ​ឆ្នោត សង្កេត​ការ ចុះ​​ឈ្មោះ​​បោះ ឆ្នោត ថ្ងៃ​បោះឆ្នោត និង​ផ្ទៀង​​ផ្ទាត់​​ការ​​រាប់​សន្លឹក​​ឆ្នោត (លទ្ធ​ផល​បោះ ឆ្នោត) នៅ​ទូ​ទាំង​ប្រទេស ។

     រហូត​​មក​​ទល់​​បច្ចុប្បន្ន ខុម​​ហ្វ្រែល​​មាន​​អង្គ​​ការ​​សមាគម​​ចំនួន ១០ ជាសមាជិក ដូចជា សមាគម​អាដហុក មជ្ឈម​ណ្ឌលកម្ពុជា​​ដើម្បី​​ការពារ​សិទ្ធិកុ​មារ ក្រុម​​អ្នក​​ច្បាប់​ការពារ​សិទ្ធិ​កម្ពុ​ជា អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ដ្រី​មាន​វិបត្ដិ អង្គការរក្សាការពារសិទ្ធិមនុស្សនៃកម្ពុជា សមាគម​ការ​ពារ​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម សមាគមយុវជនខ្មែរ ជំនួយផ្នែកច្បាប់នៃកម្ពុជា និង​មជ្ឈ​មណ្ឌល​​ព័ត៌​មាន​ស្ដ្រីកម្ពុជា។

 ត្រឡប់ទៅលើ


បេសកកម្ម

បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាស គួរជាទីពេញចិត្ដ និងមានពត៌មានគ្រប់ គ្រាន់ ទី១/ ដើម្បីឱ្យមានដំណើរការ បោះឆ្នោតដោយសេរី និងយុត្ដធម៌ តាម​រយៈ​ការ​បញ្ចុះ​បញ្ចូល តស៊ូមតិ ដើម្បី ទទួលបាននូវក្របខ័ណច្បាប់ សមរម្យ, ការអប់រំ ដើម្បីផ្ដល់ពត៌មាន ដល់​អ្នក​បោះឆ្នោត អំពីសិទ្ធិ និង សកម្មភាពចូលរួម សង្កេតការណ៍ របស់ពួកគេ ដែលអាចរារាំង នូវ​ភាព​មិន​ប្រក្រតី ព្រមទាំងផ្ដល់នូវ របាយការណ៍ អង្កេតយ៉ាង ទូលំទូលាយ និងឆាប់រហ័ស ដើម្បី​អាចឱ្យមានការវាយតម្លៃ លើដំណើរការ បោះឆ្នោតមួយ ដែលមិនលំអៀង និង​មិន​ប្រកាន់​បក្ស​ពួក ទី២/ ដើម្បីឱ្យមានអត្ថន័យ នៃដំណាក់កាល ក្រោយពេល បោះឆ្នោត តាមរយៈការអប់រំ និង​វេទិកា​សា​ធារណៈ ក្នុងគោលបំណង ជំរុញលើកទឹកចិត្ដ ប្រជាពលរដ្ឋឱ្យចូលរួម ក្នុង​កិច្ច​ការ​នយោ​បាយ និង​ការធ្វើសេចក្ដីសំរេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូល ដើម្បី ឱ្យមានការកែទម្រង់ ដំណើរ​ការបោះឆ្នោត ដែលបង្កើន នូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់​មន្ដ្រី​ជាប់​ឆ្នោត ព្រមទាំងផ្ដល់នូវរបាយការណ៍ អង្កេតយ៉ាង ទូលំទូលាយ និងឆាប់រហ័ស ដើម្បី​អាច​ឱ្យ​មាន​ការ វាយតម្លៃមួយ ដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការបំពេញកម្ម វិធី​នយោ​បាយ និង​ដំណើរការ អនុវត្ដន៍ ការងាររបស់មន្ដ្រី ជាប់ឆ្នោត។

ត្រឡប់ទៅលើ


គោលដៅ

ការ​បោះឆ្នោតឱ្យមានលក្ខណៈត្រឹមត្រូវ មានតម្លាភាពសេរី និងយុត្ដិធម៌ព្រមទាំងជំរុញ​ឱ្យ​មាន​ការ ចូល​រួមជាអតិបរមា ពីប្រជាពលរដ្ឋ ដើម្បីជ្រើសរើសអ្នកដឹកនាំបានត្រឹមត្រូវ និង​ដើម្បី​បាន​លទ្ធ ផល​នៃការបោះ ឆ្នោតមានអត្ថន័យ ។

 ត្រឡប់ទៅលើ


ទស្សនៈវិស័យ

ដើម្បីឱ្យការបោះឆ្នោតមានអត្ថន័យ ដែលប្រកបដោយលក្ខណៈប្រជាធិបតេយ្យ ។

 ត្រឡប់ទៅលើ


វត្ថុបំណង និងកម្មវិធីសំខាន់ៗ

អប់រំប្រជាពលរដ្ឋ ពីលិទ្ធិប្រជាធិបតេយ្យវិមជ្ឈការអភិបាលកិច្ចល្អ តួនាទី​សង្គមស៊ីវ៉ិល ការ​តស៊ូម​តិការ​​បោះ ឆ្នោត និងការអង្កេតតាមដានរាល់ហេតុការណ៍មិនក្រក្រតី ការ​រំលោភ​ដែល ពាក់​ព័ន្ធ​សភាព​ការការបោះ ឆ្នោត ។ ការតស៊ូមតិលើបញ្ហាចំបងៗ ហើយ​ដែល​ទាម​ទារ​ឱ្យមាន​ការ​កែប្រែ និង​កែ​ទំរង់​គោលនយោបាយ ច្បាប់ និងស្ថាប័ន ទាក់ទងការបោះឆ្នោត ប្រ​ជា​ធិប​តេយ្យ ស្របតាមបំណងរបស់ប្រជាពលរដ្ឋ ។

ត្រឡប់ទៅលើ


រចនាសម្ព័ន្ធ

ខុមហ្វ្រែលមានគណៈកម្មាធិការ ១២ រូប ដែលសុទ្ធតែជាអ្នកដឹកនាំនៃអង្គការ សមាគម ជា​សមា​ជិក របស់ខ្លួន និងមានតួនាទីកំណត់ទិសដៅ ការងាររបស់គណៈកម្មាធិការ ។ ខុមហ្វ្រែល មាន​នាយក​ប្រតិបត្ដិ និងគណៈកម្មការប្រតិបត្ដិ ចំនួន ០៧ រូប ជាអ្នកគ្រប់គ្រងការងារប្រចាំថ្ងៃ ។

បច្ចុប្បន្ន​ខុម​ហ្វ្រែល បានរៀបចំបណ្ដាញរបស់ខ្លួន នៅថ្នាក់ខេត្ដ/ក្រុង ស្រុក/ខ័ណ្ឌ និងឃុំ/សង្កាត់ ទូទាំង ២៤ខេត្ដ/ក្រុង សុទ្ធតែជាអ្នកស្ម័គ្រចិត្ដ ដែលមានមុខងារជាៈ ក្រុមប្រតិបត្ដិការ ខេត្ដ/ក្រុង អ្នកទំនាក់ទំនង ស្រុក/ខ័ណ្ឌ និងសកម្មជនឃុំ/សង្កាត់ ។

 ត្រឡប់ទៅលើ


សកម្មភាពនានាក្នុងពេលបោះឆ្នោត

១-អបរំ ៖ ក្នុងគោលបំណងផ្ទល់ចំណេះដឹងដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីចូលរួម ក្នុង​អភិក្រម ប្រ​ជាធិប​តេយ្យ និង​ការបោះឆ្នោត ។

ការងារអប់រំរួមមានៈ

- រៀបចំគ្រូបង្គោលស្ម្រ័គចិត្ដនិងគ្រូតាមខេត្ដ ចុះបើកវគ្គបណ្ដុះបណ្ដាលដល់បណ្ដាថ្នាក់ស្រុក ឃុំ ភូមិ ។

- ចុះផ្សព្វផ្សាយផ្ដល់ចំណេះដឹងដល់ប្រជាពលរដ្ឋ ។
- អប់រំតាមរយៈការផ្សព្វផ្សាយតាមផ្ទាំងរូបភាព វីដេអូរឿងខ្លី វិទ្យុ ទូរទស្សន៍ ។ល។

 

២-អង្កេត ៖ ធ្វើការអង្កេតតាមដាន ទទួល​ពាក្យបណ្ដឹង និង​ធ្វើ​អន្ដ​រាគមន៍​នៅ​ដំ​ណាក់​កាល​មុន ពេល​បោះ ឆ្នោតថ្ងៃបោះឆ្នោត និងក្រោយពេលបោះឆ្នោត ។

- រៀបចំអ្នកស្ម័គ្រចិត្ដអង្កេតលើដំណើររៀបចំការបោះឆ្នោតគ្រប់ដំណាក់កាល ។

- ធ្វើអន្ដរាគមន៍ ឬធ្វើសេចក្ដីថ្លែងការណ៍ផ្សព្វផ្សាយជាសាធារណៈ ។

- សិក្សាស្រាវជ្រាវការខ្វះខាត និង​ការរីក​ចំរើន​នៃ​ការ​អនុវត្ដន៍​កិច្ច​សន្យា​របស់​អ្នក​ជាប់​ឆ្នោត នៅ​ក្រោយ​ពេល​បោះឆ្នោត ។

៣-ពត៌មាន និងទំនាក់ទំនងក្រៅ ៖ ធ្វើការទំនាក់ទំនង និងផ្ដល់ពត៌មានរវាងអង្គការ សមាគមន៍ ក្នុង​ស្រុក និងតំបន់ដើម្បីផ្លាស់ប្ដូរ និងដកស្រង់បទពិសោធន៍ ។ ធ្វើ​ការ​ទំ​នាក់​ទំ​នង ជា​​មួយ​​ស្ថា​ប័ន និតិបញ្ញាត្ដិ និ​តិប្រ​តិប​ត្ដិ និង​បណ្ដាញផ្សព្វផ្សាយនានា ។

រៀបចំឯកសារបោះពុម្ភ និងធ្វើការផ្សព្វផ្សាយតាមរយៈព្រឹត្ដិបត្រ ខិតប័ណ្ណ ផ្ទាំងរូប​ភាព សៀវ ភៅ​ផ្នត់ វិទ្យុ ទូរទស្សន៍ កាសែត។ល។ ដើម្បីផ្ដល់ចំណេះដឹង និងពត៌មានដល់បណ្ដាញ និង ប្រជាពល រដ្ឋ គ្រប់លំដាប់ថ្នាក់ ។

៤-ការតស៊ូមតិៈ សកម្មភាពតស៊ូមតិតាមរយៈការចរចារបញ្ចុះបញ្ចូល តវ៉ាជាមួយថ្នាក់ដឹកនាំ កំពូលៗ នៃគណបក្សនយោបាយ សមាជិកព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ។ តាម​រយៈ​ការ​ពិ​ភាក្សា ស្រាវជ្រាវ និងស្ទង់មតិ សកម្មភាពនេះមានការរៀបចំធ្វើសិក្ខាសាលា សន្និសីទ មិទ្ទិញ និង វេទិការ សាធារណៈ ។ល។

ត្រឡប់ទៅលើ

Share/Save/Bookmark