ថ្ងៃច័ន្ទ ទី27 ខែមីនា ឆ្នាំ 2017

 English

ករ​ណី​សិក្សា​ជន​ជាតិ​ដើម​ភាគ​តិច​ប្រ​ឈម​នឹង​ការ​បាត់​បង់​ដី​ទាមទា​អោយ​​អាជ្ញា​ធរ ​​ដោះ​ ស្រាយ​​​ជា​បន្ទាន់​

បោះពុម្ព

soeun001

"ខ្ញុំរស់​ឡើង​វិញ​ហើយ លែង​ស្លាប់​ហើយ ​ព្រោះ​ខ្ញុំ​មាន​អង្គ​ការ​ជួយ​គាំទ្រ និង​អន្ដរាគមន៍ នឹង​សង្ឈឹម​​ថា​មាន​ការ​ដោះ​ស្រាយ​ដើម្បី​ឱ្យ​ខ្ញុំ​ទទួល​បាន​ដី​វិញ​ " នេះ​ជា​ពាក្យ​ពេជ្រ​លាយ​ឡំ ក្ដី​សង្ឈឹម​របស់​ ប្រ​នាង​កន្ថៃ ដែល​កំ​ពុង​ប្រ​ឈម​នឹង​ការ​បាត់​បង់​ដី ដែលបាន​លើក​ឡើង​ក្នុង​វេទិកា​រំលឹក​ រៀប​ចំ​ឡើង​ដោយ​គណៈកម្មា​ធិការ​ខុម​ហ្វ្រែលនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១០ ក្នុងភូមិតាកុកឡាវ ឃុំភ្នំកុក​ស្រុក​វ៉ឺន​សៃ ខេត្ដរតនៈគិរី។

ក្នុងវ័យ ៣០ឆ្នាំ ប្រនាង កន្ថៃ ជា​ជន​ជាតិ​ដើម​ភាគ​តិច​គ្រឹង មាន​ប្រពន្ធ​និង​កូន ៤​នាក់ (ប្រុស​២ នាក់​និង ស្រី​០២ នាក់)​រស់​នៅ​​ក្នុង​​ភូមិ​​កា​​ឡៃ​តា​វង ឃុំភ្នំកុក ស្រុក​វ៉ឺនសៃ ខេត្ដរ​តនៈគីរី ។ កន្ថៃ ប្រកបរបរ​ដាំស្វាយ​ចាន់ទី និង​ដំ​ណាំ​ស្រូវ។​ក្រៅ​ពី​ដាំ​ដំ​ណាំទាំង​នេះ កន្ថៃ​បាន​រក​ជ័រ លក់​ដើម្បី​ផ្គត់​ផ្គង់​ជី​វ​ភាព​គ្រួ​សារ​បន្ថែម។ ក្នុង​មួយ​ឆ្នាំៗ ក្រុម​គ្រួ​សារ​គាត់​ អាច​ទទួល​​បាន​ទិន្ន​ផល​ស្រូវ​ប្រមាណត្រឹម​តែ​៩០០គី​ឡូ​ប៉ុណ្ណោះ។ កូន​ៗ​របស់​គាត់ ក៏ដូច​ជាកូនៗ របស់​អ្នក​ភូមិ ឯទៀត​មិន​​បានរៀន​សូត្រ​ឡើយ ព្រោះ​នៅ​តំបន់​នោះ​មាន​តែ​សាលារៀន ប៉ុន្ដែ​ពុំ​មាន​គ្រូប​ង្រៀន។​

កន្ថៃ និង​ក្រុម​គ្រួសា​របាន​រស់នៅ​ និង​ប្រ​កបរបរកសិកម្ម​លើ​ដី​ចំនួន​បី​ហិត​តាក​ន្លះ តាំង​ពី​ដូន​តា​មក​ម្ល៉េះ ​ស្រាប់​តែ​នៅ​ឆ្នាំ ២០០៨ មន្ដ្រី​បរិសា្ថន​ស្រុក​បាន​បំផុស​ឱ្យ​កន្ថៃ និង​អ្នក​ភូមិ ជន​ជាតិ​ភាគ​តិច​នៅ​តំបន់​នោះ លក់​ដី​របស់​ខ្លួន​​ទៅ​ឱ្យ​ក្រុម​ហ៊ុន ឆេង ឡុង របស់​វៀត​ណាម វិនិ​យោគ​ដាំ​ដើម​កៅ​ស៊ូ ប៉ុន្ដែ​អ្នក​ភូមិ​បដិ​សេដ។ នោះជាពេល​ដែល​អ្នក​ភូមិ​កា​ឡៃតាវង ចាប់​ផ្ដើម​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ដី​ធ្លី​តាំង​ពី​ដូន​តារបស់​ពួក​គេ។

មុន​ពេល​ក្រុម​ហ៊ុន​វិនិយោគ​ចំ​ការ​កៅ​ស៊ូបោះទី​តាំង​នៅ​តំបន់​នោះ លោក ប៊ូ វាន់​ថាក់ ជន​ជាតិ​ឡាវ ជា​មេ​ឃុំ​ភ្នំ​កុក​បាន​ប្រ​កាស​ប្រាប់ ប្រ​ជា​ពល​រដ្ឋ​ឱ្យបង់​ក្បាល​ដី ក្នុង​តម្លៃ១៩០០០​រៀល​ក្នុង​ទំ​ហំ​ផ្ទៃ​ដី ៥ហិក​តា ប្រ​យោជន​ដើម្បីកុំ​ឱ្យក្រុម​ហ៊ុន​រឹប​អូស។​ បើ​ទោះ​បី​ជា​បាន​បង់​ប្រាក់​ហើយ​ក៏ដោយ នៅ​ឆ្នាំ​ដដែល​ពួក មន្ដ្រី​បរិស្ថាន​ថ្នាក់​ស្រុក​បាន​ប្រាប់​កន្ថៃ និង​អ្នក​ភូមិ​កុំឱ្យរស់ នៅ​លើ​ដី​នោះ​ទៀត ព្រោះ​ដី​ទាំង​នោះ​ជា​ដី​សំរាប់​អភិរក្ស។

កន្ថៃ​មិន​បាន​ធ្វើតាម​បញ្ជា​ពួក​មន្ដ្រី​បរិស្ថាន​ឡើយ។ ក្រោយ​មក​មនុស្ស​របស់​ក្រុមហ៊ុន រួម​ទាំង​ប៉ូលីស និងប៉េអឹម​ផង​បាន​មក​ដល់​ដី​របស់​គាត់។ ពួក​គេសួរ​រក​គាត់ ប៉ុន្ដែ​ប្រពន្ធ​គាត់ ឆ្លើយ​ថា​មិន​នៅ​ទេ តែ​រំពេច​នោះ​កន្ថៃ​បានមក​ដល់​ក៏​ត្រូវ​ពួក​ក្រុម​ហ៊ុន​ដេញ​ចាប់ តែ​សំ​ណាង​ល្អ កន្ថៃ និង​កូន​ស្រី​ម្នាក់​បាន​រត់​ចូល​ព្រៃ​បាត់។ មិន​តែ​ប៉ុណ្ណោះ​ពួកក្រុម​ហ៊ុន​បាន​បំផ្លិច​បំផ្លាញ ដំណាំ​របស់​គាត់​ទៀត​ផង។ មនុស្ស​ទាំងនោះ​បាន​គម្រាម​ប្រពន្ធក​ន្ថៃ​ថា " ឱ្យ​តែ​ឃើញ​គឺ​ចាប់​ដាក់​គុក " ។ លុះ​ពួក​ក្រុម​ហ៊ុន​ត្រឡប់​ទៅ​វិញ កន្ថៃ​បាន​ទៅ​ជួប​មេ​ភូមិ មេ​ឃុំ ដើម្បី​សុំ​អោយ​ជួយ​អន្ដរាគមន៍ តែគ្មាន​ដំណោះ​ស្រាយ​សំ​រាប់គាត់​ឡើយ ដោយ​ពួក​គេ​ប្រាប់​ថា​ចាំ​ទៅ​ជួប​ថ្នាក់​ស្រុក​សិន។ ក្រោយ​មក​នៅ​ថ្ងៃ​ទី​ ១៨ ​ខែកក្កដា​ឆ្នាំ២០១០ មេ​បុស្ដិ៍​បាន​ហៅ​កន្ថៃ​ទៅ​ជួប និង​បង្ខំ អោយ​ផ្ដិត​មេ​ដៃ​ប្រគល់​ដី​អោយ​ទៅ​ក្រុម​ហ៊ុន ប៉ុន្ដែ​កន្ថៃ​មិ​ន​ព្រម​។

មាន​ឱកាស​ចូល​រួម​ក្នុង​វេទិ​កា​រំ​លឹក ដែល​រៀប​ចំ​ដោយ​អង្គ​ការខុម​ហ្វ្រែល​ក្នុង​ភូមិ​កា​ឡៃ ​តាវង ឃុំភ្នំ​កុក​ស្រុក​វឺន​សៃ ខេត្ដ​រតនៈ​គីរី កាលពី​ថ្ងៃ​ទី ១៩ ខែ​កក្ក​ដា ឆ្នាំ​២០១០ កន្ថៃ​មាន​សេច​ក្កី ត្រេក​អរ​យ៉ាង​ខ្លាំង​ដែល​ខ្លួន​ បាន​បង្ហាញ​ពី​បញ្ហា​កង្វល់ និង​ជា​ការ​ផ្សព្វ​ផ្សាយ​សំ​លេង​របស់​គាត់ ក៏​ដូច​ជា​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​ផ្សេង​ទៀត​ដែលកំ​ពុង​ជួប​ប្រទះ​នូវ​ការ​រឹប​អូស​យក​ដី​ធ្លី ពី​សំណាក់​ក្រុម​ហ៊ុន និង​អ្នក​មាន​អំ​ណាច ដើម្បី​ឱ្យអាជ្ញាធរ​គ្រប់​លំ​ដាប់​ថ្នាក់​ជួយ​ដោះស្រាយ និង​អន្ដ​រាគ​មន។

ក្រុម​ប្រឹ​ក្សា​ស្រុក​ដែល​បាន​ចូល​រួម​ក្នុង​វេទិ​ការំ​លឹក​លោក​ ខាំ ហ្វឿន បាន​បង្ហាញ​ការ យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំងចំ​ពោះ​បញ្ហា​ដែល​ប្រជា​ពល​រដ្ឋ​បាន​លើក​ឡើង និង បាន​សន្យា​ថា​ដោះស្រាយ​ជូន​ប្រ​ជាពល​រដ្ឋ​ដែល​រង​គ្រោះ ទាំង​នោះ ដោយ​លោក​មាន​ប្រសាស​ន​ថា " ខ្ញុំ​ធា​នា ថា​នឹង​យក​បញ្ហា​ដែល​ប្រជាពល​រដ្ឋ​លើក​ឡើង​នេះ​ ទៅ​ប្រ​ជុំ​ជា​មួយ​​ក្រុម​ប្រឹក្សា​ស្រុក​ដើម្បី​រក ដំ​ណោះ ស្រាយ​ព្រោះខ្ញុំ​មិន​ដែល​បាន​ដឹង​រឿង​ហ្នឹង​សោះ "។

លោក ជួន ភិនដារ៉ា លេ​ខាខុមហ្វ្រែល​ប្រ​ចាំខេ​ត្ដរតនៈគីរី​បានឱ្យដឹង​ថា ការ​គម្រាម កំហែង ការ​បំភិត​បំភ័យ​ចំពោះ​កន្ថៃ​ដែល​ជាជន​ស្លូត​ត្រង់ គឺ​ជាយុទ្ធ​សាស្ដ្រ​របស់​ក្រុម​ហ៊ុន​ដើម្បី បំបាក់ស្មារ​តី​ជន​ជាតិ​ ដើម​ភាគ​តិច​ដ៏ទៃ​ទៀត​ឱ្យ​យល់​ព្រម​លក់​ដី​របស់​ពួក​គេ​ឱ្យខ្លួន។

ភូមិកា​ឡៃ​តា​វង ជា​ភូមិមួយ​ក្នុង​ចំ​ណោម​ភូមិ​ទាំង ៥ របស់​ឃុំ​ភ្នំ​កុក ស្រុក​វឺន​សៃ ខេត្ដ​រតនៈគីរី ហើយ​មាន​​ចំងាយ​ប្រមាណ​ជា ៥៩ គីឡូម៉ែ​ត ពីទី​រួម​ខេត្ដ​រតនៈគិរី។ ប្រ​ជាពល​រដ្ឋ នៅ​ក្នុង​ឃុំ​ភ្នំ​កុក ជា​ជាតិ​ដើម​ភាគ​តិច​គ្រិន ប្រូវ​ឡាវ​ និង លន ។ ពួក​គេ​ប្រក​បមុខ​របរសិកម្ម​បែប ចំ​ការ​វិល​ជុំ​និង​រស់ នៅ​ដោយ​អាស្រ័យ​ផល​ពី​ព្រៃឈើដូច​ជា​ជ័រ​បរ​បាញ់សត្វ បេះ​ផ្លែ​ឈើ​ និង​រក​វល្លិ៍​ជា​ដើម។

ទាញយកឯកសារជា PDF

Share/Save/Bookmark