ថ្ងៃព្រហស្បតិ៍ ទី23 ខែមីនា ឆ្នាំ 2017

 English

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន ស្ដី​ពី​ លទ្ធ​ផល​វាយ​តម្លៃ​របស់​ម្ចាស់​ឆ្នោត​ទៅ​លើ​ការ​អនុ​វត្ដន៍​លក្ខ​ខណ្ឌ​សន្ទស្សន​នៃ​វិស័យ​អា​ទិ​ភាព ក្នុង​ខេត្ដ រត​ន​គិរី

ម្ចាស់​ឆ្នោត​នៅ​ខេត្ដ​រត​ន​គិ​រី​ប្រមាណ ៨០​នាក់ ក្នុង​នោះ​មាន​ស្ដ្រី ១០​នាក់ (១២​%) មក​ពី​សហគមន៍ជន​ជាតិ​ភាគិតិច ព្រៃ​ឈើ​ ដី​ធ្លី........ អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​នានា អាជីវករ​/​ពាណិជ្ជ​ករ មន្ដ្រី​រាជ​ការសិស្ស​/​និស្សិត កសិករ ដែល​មក​ពី​ស្រុក​/​ក្រុងផ្សេង​ៗ​គ្នាក្នុ​ង​ខេត្ដ​រតន​គិ​រី បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ដ​ទៅ​លើការ​បំ​ពេញ​ការ​ងារ​មន្ដ្រី​ជាប់​ឆ្នោត​ ក្នុង​ការ​អនុ​វត្ដន៍​លក្ខ​ខណ្ឌសន្ទ​ស្សន៍​នៃ​វិស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ​រតន​គិ​រីបើ​ទោះបី​ជា​លក្ខ​ខណ្ឌ​ទាំង​នេះ​ត្រូវ​បាន​ អនុវត្ដ​/​បំ​ពេញ​តិច​តួច​ក៏ដោយ។


ម្ចាស់​ឆ្នោត​ភាគ​ច្រើន​បាន​ធ្វើការ​វាយ​តម្លៃ ដោយ​ផ្ដល់​ជា​ពិន្ទុ​ចំ​ពោះ​កា​​រអនុ​វត្ដ​នលក្ខ​ខណ្ឌ​សន្ទស្សន៍​នៃវិ​ស័យ​អាទិ​ភាព​នី​មួយ​ៗ​នៅ​ចន្លោះ​មិន​បាន​ធ្វើ​ទាល់​តែ​សោះ ដូច​ជា​កុំ​យក​កង​កំ​លាំង​ប្រដា​ប់​អា​វុធ​ជាតិ​ទៅបំ​រើផល​ប្រ​យោ​ជន​បុគ្គល មិន​ត្រូវ​យក​ប្រាក់​នៅ​ពេល​សួរ​សុខ​ទុក្ខ​អ្នក​ទោស​ក្នុង​ពន្ធ​នា​គារ ការ​បង្កើត​រោង​ចក្រ​ធុនតូច និង​ការ​កសាង​សា​លា​បឋម​សិក្សា ២​ខ្នង នៅស្រុក​អូរ​យ៉ាដាវ និង​ក្រុង​បាន​លុង​ជា​ដើម។ចំ​ណែក​ចំ​នុច​ដែល​ម្ចាស់ឆ្នោត​មាន​ការ​ពេញ​ចិត្ដ​គឺ​ទាក់​ទង​ការ​កសាង​ផ្លូវ​ដែល​ម្ចាស់​ឆ្នោត​បាន​ផ្ដល់​ពិន្ទុ​នៅចន្លោះ​ពី​បាន​ធ្វើ​ពាក់ក​ណ្ដាល ទៅ​បាន​ធ្វើ​ច្រើន ។

ស​មាជិក​ក្រុម​ប្រឹក្សា​ខេត្ដ ឯក​ឧត្ដម សុខ ហម បាន​មាន​ប្រសាស​ន៍​ថា នឹង​លើក​យក​រាល់​បញ្ហាឱ្យ​ដែល​នៅ​មិន​ទាន់​បាន​បំ​ពេញ​/​អនុវត្ដ ​ដាក់​ក្នុង​ប្រ​ជុំ​ក្រុម​ប្រឹ​ក្សា ហើយ​សន្យា​ថា​នឹ​ង​ជួយ​ពិ​និត្យ​មើលឡើង​វិញ។

ឯក​ឧត្ដម ម៉ុម សារឿន អ​ភិបា​លរង​ខេត្ដ​រតន​គិ​រី​បាន​លើក​ឡើង​ទាក់​ទង​នឹង​ការ​យក​កំ​លាំង​ប្រដាប់អា​វុធ​ជាតិ​ទៅបំ​រើក្រុ​ម​ឯក​ជន​មួយ​ក្ដាប់​តូច​ថា នេះ​គឺ​ជា​ការ​ខុស​ពី​គោល​ការណ៍ ហើយ​អាជ្ញាធ​រ​ពុំ​បាន​ដឹងរឿ​ងទាំង​នេះ​ទេ ។

ការ​វាយ​តម្លៃ​នេះ ម្ចាស់​ឆ្នោត​ធ្វើ​ការ​ផ្ដល់​ពិន្ទុ​ទៅ​លើ​ការ​បំ​ពេញ​/​សម្រេច​បាន​ទៅ​លើ​ចំ​នុច​នី​មួយ​ៗដែ​ល​ម្ចាស់​ឆ្នោតបាន​ធ្វើ​ការ​ទាម​ទារ​កាល​ពី​ឆ្នាំ២០០៩ ដោយ​ឱ្យ​ពិន្ទុ “​ពិន្ទុ​១ សំរាប់ការ​មិន​បាន​ធ្វើ​ទាល់​តែ​សោះ ឬ​បាន​ធ្វើ​តិ​ច​តួច(ច្រើន​បំ​ផុត​ត្រឹម ២០​%​)​” “ពិន្ទុ​២​ សំ​រាប់​ការ​បាន​ធ្វើ​ខ្លះ (២១%​-​៤០​%)​” “​ពិន្ទុ​៣ សំ​រាប់​ការ​បាន​ធ្វើមធ្យម ឬ​បាន​ធ្វើពាក់​កណ្ដាល (៤១​%​-​៦០​%)” “ពិន្ទុ​៤ សំ​រាប់ការ​បាន​ធ្វើ​ច្រើន (៦១%-​៨០​%​)” និង “​ពិន្ទុ៥ សំ​រាប់ការ​បានធ្វើ​ស្ទើរ​តែទាំង​ស្រុង ឬបាន​ធ្វើ​ទាំងស្រុង (៨១​%-​១០០​%​)​”។

ជាល​ទ្ធផ​ល ម្ចាស់ឆ្នោត​បាន​ផ្ដល់​ពិន្ទុ​ទៅ​លើ​ការ​សម្រេច​បានរបស់​មន្ដ្រី​ជាប់​ឆ្នោត​ទៅ​លើចំ​នុច​នី​មួយៗ​ ​ដែល​ម្ចាស់ឆ្នោត​បាន​កំណ​ត់កាល​ពី​ឆ្នាំ២​០០៩ ដូច​ខាង​ក្រោមៈ

Share/Save/Bookmark