ថ្ងៃព្រហស្បតិ៍ ទី23 ខែមីនា ឆ្នាំ 2017

 English

របាយ​ការណ៍​សង្កេត​លើ​ការ​អនុវត្ដ​កម្ម​វិធីនយោ​បាយ​សំ​ខាន់​ៗមួយ​ចំនួន​របស់រាជ​រដ្ឋា​ភិ​បាល​កម្ពុ​ជា​រយៈ​ពេល ៦ ខែ​ដំ​បូង​កក្កដា ២០០៤ -​មករា ២០០៥

រាជ​រដ្ឋា​ភិ​បាល​កម្ពុ​ជា​នី​តិ​កាល​ទី​៣​នៃ​រដ្ឋ​ស​ភា​បាន​ក​កើត​ឡើ​ង​នៅ​ថ្ងៃ​ទី​១៥ កក្ក​ដា ២០០៤ ហើយ​បា​ន​រំ​ពឹង​យក​​យុទ្ធ​សា​ស្ដ្រច​តុ​កោណ តាម​បែប​ “អ​ភិ​បាល​កិច្ច​ល្អ​ជា​ស្នូល” ដើ​ម្បី​អនុវត្ដ កម្ម​វិ​ធី​នយោ​បាយ​ទាំង ៧៣ ចំណុច​របស់​ខ្លួន​​ចំពោះ​មុខ​ប្រជា​ពល​រដ្ឋ ដែលបាន​បោះ​ឆ្នោត​ឱ្យ​នៅថ្ងៃទី ២៧ កក្កដា ២០០៣។

ជា​ប្រ​ចក្ស​ភាព​មួយ​ដែល​ថា មាន​ការ​ថ្លែង​និង​ផ្ដល់​អនុសាសន៍​ជា​បន្ដ​បន្ទាប់​ទៀត​ពី​សំ​ណាក់​ថ្នាក់​ ដឹក​នាំ​រាជ​រដ្ឋាភិ​បាល​និង​រដ្ឋ​សភា​ថ្មី​នេះ ដែល​ទំ​នង​ជា​មាន​ការ​ប្ដេជ្ញា​ចិត្ដ​ជាង​អា​ណត្ដិ​កន្លង​ទៅ​ដូច​ជា កាល​ពី​ថ្ងៃ​ទី​ ២០ សី​ហា ២០០៤ នៅ​ក្នុង​វេ​ទិ​កា​រាជ​រដ្ឋា​ភិ​បាល-ផ្នែក​ឯក​ជន​ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​បំ​ណង​ជំរុញ​ការ​កាត់​បន្ថយ​អំ​ពើ​ពុក​រលួយ និង​ការិយា-ធិប​តេយ្យ សម្ដេច ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ថា​៖

“កម្ពុជាគ្មាន​ជម្រើស​អ្វី​ប្រ​សើរ​ជាង​ការ​បន្ដ​ជំ​រុញ​អនុវត្ដដោយ​ឥត​រា​ថយ​នូវ​ការ​កែ​ទម្រង់​ទាំង​ឡាយ​នេះទេ​។ ជា​មួយ​ការ​ប្ដេ​ជ្ញា​បន្ដ​កំ​ណែ​ទម្រង់​យើង​មាន​សំ​ណាង​អាច​រស់​៩០​ភាគ​រយ។ បើ​យើង​ដក​ថយ​ពី​កំ​ណែ​ទម្រង់ យើង​នឹង​អាច​មាន​សំ​ណាង​រស់​រាន​មាន​ជី​វិត​តែ​១០​ភាគ​រយ​ប៉ុណ្ណោះ។”

ចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

 

Share/Save/Bookmark