ថ្ងៃអង្គារ ទី25 ខែមេសា ឆ្នាំ 2017

 English

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ស្តី​ពី​លទ្ធផ​ល​ការ​អង្កេត និង​ការ​វាយ​តម្លៃ​លើ​ការ​អនុវត្ត​កម្ម​វិ​ធី​នយោ​បាយ​ដែល​មាន​សូច​នាករ​ច្បាស់​លាស់​របស់​រាជ​រដ្ឋា​ភិ​បាល និង​មន្ត្រី​ជាប់​ឆ្នោត​នី​តិ​កាលទី៤ (របាយ​ការណ៍​ប្រ​ចាំ​ឆ្នាំ ២០០៩-២០១០)

គណៈកម្មាធិការខុមហ្រ្វែនៅថ្ងៃនេះ បាន​ចេញ​ផ្សាយ​របាយ​ការ​ណ៍​លទ្ធ​ផលកា​រ​អង្កេត និង​​ការ​​វាយ​​តម្លៃ​​​លើ​​​​ការ​អនុ​វត្ត​កម្ម​វិ​ធី​​នយោ​បាយ​ដែល​មាន​សូច​នាក​រ​ច្បាស់​លាស់​រប​ស់រា​ជ​រដ្ឋា​ភិបាល និង​​មន្ត្រី​​ជាប់​ឆ្នោត​​នី​តិ កាល​ទី៤ (របាយការណ៍ប្រចាំឆ្នាំ ២០០៩-២០១០)។

លោក គល់ បញ្ញា នា​យក​ប្រតិ​បត្តិ​ខុម​ហ្រ្វែល មាន​ប្រសាសន៍ថា “របាយ​ការណ៍​នឹង​​លើក​​ទឹក​​ចិត្ត​​ឲ្យ​​ម្ចាស់​​ឆ្នោ​ត​ឃ្លាំ​មើល និង​វាយ​តម្លៃ​ការ​អនុវត្ត​ការ​សន្យា​របស់​មន្ត្រី​ជាប់ឆ្នោត។ របាយការណ៍​ក៏​ផ្តល់​ព័ត៌​មាន​ត្រ​ឡប់ និងមតិរបស់ម្ចាស់ឆ្នោតទៅរាជរដ្ឋាភិបាល និងមន្ត្រីជាប់ឆ្នោត។

ទាក់ទិនការអង្កេត គណៈ​កម្មាធិការ​ខុមហ្រ្វែល​បានសិក្សា​ទៅ​លើ​កម្ម​វិធី​នយោបាយ​​រាជ​រដ្ឋា​ភិបាល​នីតិ​កាល​​ទី៤ ដែល​ការ​សន្យា​មាន​សូចនាករ​ច្បាស់​លាស់ចំនួន១០។

របាយការណ៍អង្កេតរកឃើញថា រាជ​រដ្ឋា​ភិបាលបាន​​សំ​រេច​​ការ​​សន្យា​​របស់​ខ្លួន​ទាំងស្រុង​តែ​៣ (៣០%) ប៉ុណ្ណោះ​ គិត​មក​ត្រឹម​ចុង​​ឆ្នាំ​២០១០​​​នេះ​ដូច​ជា ការ​​ដំ​ឡើង​ប្រាក់​បៀ​វត្សរ៍​ជូន​មន្រ្តី​រាជ​ការ និង​​កង​​កំ​លាំង​​ប្រ​ដាប់​​អាវុធ​​យ៉ាង​​តិច ២០%​ក្នុងមួយឆ្នាំ ការប​ង្កើន​ផ្ទៃដី​ដោះមីនរួចឲ្យដល់ ៤៥,០០០ ហិកតានៅឆ្នាំ ២០១០ និង​ការ​ផ្គត់​​ផ្គង់​​ទឹកស្អាត​ដល់​ប្រជាជន​នៅ​ជន​បទ​បាន​ប្រ​មាណ​៤០% នៅក្នុងឆ្នាំ២០១០។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

ភាអង់គ្លេសសូមចុចទីនេះ

Share/Save/Bookmark