ថ្ងៃអង្គារ ទី25 ខែមេសា ឆ្នាំ 2017

 English

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន ស្តី​ពី លទ្ធ​ផល​វាយ​តមៃ្ល​របស់​ម្ចាស់​ឆ្នោត​ទៅ​លើ​ការ​អនុ​វត្ត​លក្ខខណ្ឌ​សន្ទស្សន៏​នៃ​វិស័យ​អា​ទិ​ភាព​ក្នុង​ខេត្ត​ តាកែវ​

ម្ចាស់​ឆ្នោត​នៅ​ខេត្ត​តា​កែវ​ប្រមាណ​​៩០​នាក់​​ ក្នុង​នោះ​មាន​ស្រ្តី​៣១% ដែល​តំ​ណាង​អង្គ​ការ​​មិន​​មែន​​រដ្ឋាភិបាល អាជីវករ/ពាណិជ្ជករ កសិករ សិស្ស និស្សិត ដែលមក​ពីស្រុកផេ្សងៗគ្នា និង​ក្រុង​ក្នុង​ខេត្ត​​​តាកែវ​បានផ្តល់ពិន្ទុទាប ដល់ការសម្រេចបានរបស់​មន្រ្តី​ជាប់​ឆ្នោត​ក្នុង​ការ​បំ​ពេញ​លក្ខ​​ខណ្ឌ​​សន្ទស្សន៍​ទាំង១០ ដែលម្ចាស់ឆ្នោតបានទាមទារកាលពីឆ្នាំ​២០០៩។​

លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការខុមហ្រ្វែលបានមានប្រសាសន៍ថា “វេទិកា​នេះ​គឺ​មាន​គោលបំណងឲ្យម្ចាស់ឆ្នោតចេះធ្វើការតាមដានការសន្យា និងវាយតម្លៃ​ពី​ការ​អនុ​វត្ត​​​របស់​មន្ត្រី​ជាប់ពីថ្នាក់ជាតិដល់ថ្នាក់ខេត្ត ដើម្បី​ឲ្យ​មន្ត្រី​ជាប់​ឆ្នោត​មាន​ការ​ទទួល​ខុស​ត្រូវ​ថែម​ទៀត​​​ចំ​ពោះ​​ម្ចាស់ឆ្នោត។ ហើយរបាយការណ៍នៃលទ្ធផលនេះនឹងត្រូវបញ្ជូនដល់មន្រ្តីជាប់ឆ្នោត”។

ម្ចាស់ឆ្នោតភាគច្រើនដែលបានចូលរួមបានផ្តល់ពិន្ទុខ្ពស់បំផុតត្រឹមតែការអនុវត្ត ឬ​សម្រេច​បាន​​ត្រឹម​មធ្យមមាន៤ចំណុចប៉ុណ្ណោះដែលមានដូចជា ការ​មាន​កម្ម​វិធី​ចុះ​ចាក់​ថ្នាំ​បង្ការ​ដល់​សត្វ​គោ ក្របី មាន់ ទា ជ្រូក… ការ​បង្កើត​វគ្គ​បង្រៀន​ខ្លីៗ​អំ​ពី​បច្ចេក​វិទ្យាព័ត័​មាន​នៅ​តាម​វិទ្យា​ល័យ និង​ការ​​បណ្តុះ​​បណ្តាលវិជ្ជាជីវៈផ្នែកច្បាប់ និងជំនាញដល់កងកំលាំងប្រដាប់អាវុធក៏បានធ្វើខ្លះ​ដែរ។​

ចំណែក៦០% (៦ចំណុច) ​ទៀតត្រូវបានម្ចាស់ឆ្នោតភាគច្រើនផ្តល់ពិន្ទុថា មិន​បាន​ធ្វើ​ទាល់​តែ​​សោះ និងបានធ្វើខ្លះៗ (ពី០% ដល់៤០%) ​មានដូចជា ការ​បង្កើត​សកល​វិទ្យា​ល័យ​រដ្ឋ​មួយ​នៅ​ខេត្ត​តាកែវ ការបញ្ចុះតម្លៃប្រើប្រាស់ទឹកស្អាត ការសម្រួលអត្រាការប្រាក់កម្ចីទាប។​ល។

ទោះបីច្បាប់ប្រឆាំងអំពើពុករលួយត្រូវសភាអនុម័ត តែម្ចាស់​ឆ្នោត​ភាគ​ច្រើន​បាន​វាយ​តម្លៃ​ថា​​ បំពេញ​បាន​ខ្លះៗ​ប៉ុណ្ណោះ ដោយម្ចាស់ឆ្នោតបានចែករំលែកថា អំពើ​ពុក​រលួយ​ទៅ​លើ​ការ​បញ្ជាក់​​ឯក​សារ និងលិខិតស្នាមផ្សេងៗនៅតែមាន ដូច​ជា​ការ​យក​លុយ​ពេល​ធ្វើ​សំបុត្រ​អាពាហ៍​ពិពាហ៍​​​ជា​ដើម។​

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

Share/Save/Bookmark