ថ្ងៃអង្គារ ទី25 ខែមេសា ឆ្នាំ 2017

 English

សេចក្តី​ជួន​ដំ​ណឹង​ស្តី​ពី​វេទិកា​ម្ចាស់​ឆ្នោត​ក្នុង​ការ​វាយ​តម្លៃ​លទ្ធផល​នៃកា​រ​បំ​ពេញ​/​អនុវត្ត​លក្ខខណ្ឌស​ន្ទស្សន៍​ក្នុង​ខេត្ត​ព្រះ​សី​ហនុ

ភ្នំពេញ ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១១

គណៈ​​កម្មា​​ធិការ​ខុមហ្រ្វែល​មាន​កិត្តិ​យស​សូម​គោរ​ពអញ្ជើញ និងជ​ម្រាប​ដល់​បណ្តា​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ជាតិ និង​អន្តរ​ជាតិ​ទាំង​អស់​មេត្តា​ជ្រា​ប​ថា គណៈ​កម្មា​ធិ​ការ​ខុម​ហ្រ្វែល​ដោយ​សហការ​ជា​មួយ សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស និងអភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC)​,អង្គ​​ការ​​ការ​ពារ​សិទ្ធិ​មនុស្ស​ខ្មែរ​​កម្ពុជា​ក្រោម (KKKHRO) អង្គ​ការ​ជាតិ​ស្រាវ​ជ្រាវ​ជាតិក​ម្ពុជា (CNRO) ក្នុង​ខេត្ត​ព្រះ​សីហ​នុ នឹងរៀបចំធ្វើវេទិកាម្ចាស់ឆ្នោត​ក្នុងការ​វាយ​តម្លៃ​លទ្ធ​ផល​នៃការ​បំពេញ​/​អនុវត្ត​លក្ខ​ខណ្ឌសន្ទស្សន៍​ក្នុង​មណ្ឌល​ព្រះ​សីហនុ។
ក្នុងវេទិកានេះ ម្ចាស់​​ឆ្នោត​​ក្នុង​​ខេត្ត​​ព្រះ​​សី​ហនុ​នឹង​​ធ្វើ​​ការ​​វាយ​​តម្លៃ​​ដោយ​​ប្រើ​​ឧបករណ៍​អេឡិច​ត្រូ​និច​ទៅលើ​សមិទ្ធ​ផល​ការ​ងារ​របស់​មន្រ្តី​ជាប់​ឆ្នោត​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​ទៅ​លើ​លក្ខ​ខណ្ឌ​សន្ទស្សន៍​វិស័យអា​ទិភា​ពស​ម្រាប់​មណ្ឌល​ព្រះ​សីហ​នុ ដែល​ម្ចាស់​ឆ្នោត​បាន​ កំ​ណត់កា​ល​ពីឆ្នាំ ២០០៩​ ។
ក្នុងវេទិកានេះ នឹងមានអ្នកចូលរួមប្រមាណ ១០០ នាក់ និង​មាន​វា​គ្មិន​ជា​សមា​ជិក​ក្រុម​ប្រឹ​ក្សា​ខេត្ត តំណាង​គណៈ​អភិបាល​ខេត្ត និងតំ​ណាង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ខេត្ត ដោយ​មាន​ការ​ចូល​រួម​ពីម្ចាស់​ឆ្នោត​ជា កសិករ​មក​ពីសហគមន៍​នានា សិស្ស​/​និស្សិត អង្គ​ការ​មិន​មែន​រដ្ឋា​ភិបា​ល មន្រ្តី​រាជ​ការ ........។


វេទិកានេះ នឹងត្រូវរៀបចំធ្វើ នៅទីកន្លែង និងពេលវេលាដូចខាងក្រោម៖

ទីកន្លែងៈ      សាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ ស្ថិតនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ        ខេត្តព្រះសីហនុ
កាលបរិច្ឆេទៈ ថ្ងៃពុធ ទី ០៣ ខែ សីហា ឆ្នាំ ២០១១ វេលាម៉ាង ៨.១៥ព្រឹក ដល់ ៣.៣០ រសៀល

វេទិកាម្ចាស់ឆ្នោតនេះត្រូវបានរៀបចំឡើងជាសកម្មភាពបន្ត និងពិនិត្យមើលលទ្ធផល នៃ​កា​រស​ម្រេច​បាន​លក្ខខណ្ឌ​សន្ទស្សន៍​ក្នុង​មណ្ឌល​នីមួ​យៗ ដែល​ម្ចាស់​ឆ្នោត​បាន​កំ​ណត់នៅ​ក្នុង​សិក្ខាសាលាក្នុងមណ្ឌលរបស់ខ្លួនកាលពីឆ្នាំ ២០០៩ ។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចតទៅៈ
-    ឲ្យប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពតាមដាន និងវាយតម្លែពីសមិទ្ធផលការងាររបស់ មន្រ្តីជាប់ឆ្នោតទាំងថា្នក់ជាតិ និងថា្នក់់ខេត្តទៅលើលក្ខខណ្ឌសន្ទស្សន៍ក្នុងមណ្ឌលរបស់ខ្លួន តាមរយៈការផ្តល់ពិន្ទុ ។
- បន្តផ្សព្វផ្សាយពីលទ្ធផលនៃលក្ខខណ្ឌសន្ទស្សន៍នៃវិស័យអាទិភាពដល់ម្ចាស់ឆ្នោត​នៅ​មណ្ឌល ដែល​មានរៀបចំវេទិកា ។
-    ផ្តល់របាយការណ៍ស្តីពីការរីកចំរើនការអនុវត្តលក្ខខណ្ឌសន្ទស្សន៍នៅមណ្ឌលនីមួយៗ ដល់សាធារណៈជនអាជ្ញាធរខេត្ត និងមន្រ្តីជាប់ឆ្នោត ។


សូមអរគុណ‌! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ០១២ ៦៥ ៤៩ ៥០

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

Share/Save/Bookmark