ថ្ងៃអង្គារ ទី25 ខែមេសា ឆ្នាំ 2017

 English

សេចក្តី​ប្រ​កាស​ព័ត៌​មាន​ ស្តី​ពី លទ្ធផលវាយតម្លៃ​របស់​ម្ចាស់​ឆ្នោត​ទៅ​លើ​ការ​អនុវត្តន៍​លក្ខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​​អាទិភាព​ក្នុង​ខេត្ត​ព្រះសីហនុ

ម្ចាស់ឆ្នោត​នៅ​ខេត្ត​ព្រះ​សី​ហនុ​ប្រមាណ​ ៩៥នាក់ ក្នុង​នោះ​មាន​ស្ត្រី​៣៣​នាក់​ (៣៥%) ដែល​តំណាង​អង្គការមិន​មែន​រដ្ឋាភិបាល​ អាជីវករ/ពានិជ្ជករ​ សិស្ស​ និស្សិត ដែលមក​ពី​ស្រុក​ផ្សេងៗគ្នា និង​ក្រុង​ក្នុង​ខេត្ត​ព្រះហី​ហនុ​បាន​វាយ​តម្លៃ​ការអនុវត្ត​របស់​មន្ត្រី​ជាប់​ឆ្នោត​ទៅលើ​​លក្ខខណ្ឌ​សន្ទ​ស្សន៍​​​ទាំង​ ១០​ដោយ​លក្ខខណ្ឌ​សន្ទស្សន៍​ភាគ​ច្រើន​ម្ចាស់​ឆ្នោត​វាយ​តម្លៃ​ថា​បាន​ធ្វើ​ពាក់​កណ្តាល​ ឬ​មធ្យម។
លក្ខខណ្ឌសន្ទស្សន៍​ដែល​ម្ចាស់​ឆ្នោត​ចូល​រួម​ភាគ​ច្រើន​វាយ​តម្លៃ​ថា​ មិន​បាន​ធ្វើ​ទាល់តែសោះ ឬ​បាន​ធ្វើ​តិច​តួច​មាន​តែ​ការ​ដាក់​តារាង​កំនត់​តម្លៃ​នៃ​ការ​ផ្តល់​សេវា​រដ្ឋបាល​អោយ​បាន​ជាក់​លាក់​ដូច​ជា​ ប្រាក់​ចុះ​បញ្ជីពាក្យ​បណ្តឹង​ ប្រថាប់ក្តី ...​ ដោយ​បច្ចុប្បន្ន​ពុំ​ទាន់​មានការ​បិទផ្សាយ​តម្លៃ​នេះ​អោយ​​ប្រជា​ពលរដ្ឋ​ដឹង​នៅ​មុខ​តុលាការ​ឡើយ។
សន្ទស្សន៍​ដែល​ម្ចាស់​ឆ្នោត​ភាគ​ច្រើន​វាយតម្លៃថា​បានធ្វើខ្លះ​ៗ (២១% ទៅ ៤០%) មាន​ដូច​ជា​ការ​បង្កើត​​និង​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួ​យ​និងការ​បិទផ្សាយ​ជា​សាធារណៈពី​តម្លៃ​សេវា និង​ រយៈពេលទទួល​សេវា​ ដូចជា​ (សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ...)។ ការវាយតម្លៃ​របស់​ប្រជា​ពល​រដ្ឋ​ទៅលើ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលលួយ​ ថាបានធ្វើខ្លះ ដោយ​សារច្បាប់​នេះ​ត្រូវ​បាន​អនុម័ត ប៉ុន្តែ​ការ​អនុវត្ត​វិញ​នៅមិន​ទាន​មាន​ភាព​ច្បាស់​លាស់​នៅឡើយ។
Share/Save/Bookmark