ថ្ងៃព្រហស្បតិ៍ ទី23 ខែមីនា ឆ្នាំ 2017

 English

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន ស្តី​ពី ស​កម្ម​ភាព​ខុម​ហ្រ្វែល សង្កេត​បរិយា​កាស​បោះ​ឆ្នោត​ក្នុង​អំ​ឡុង​ពេល ពិ​និត្យ​បញ្ជី​ឈ្មោះ ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត

គណៈ​កម្មា​ធិ​ការ​ខុម​ហ្វ្រែល​បាន និង​កំ​ពុង​ធ្វើ​សកម្មភាព​សង្កេត​ពី​បរិយា​កាស​សន្តិ​សុខ និង​សិទ្ធិ​ន​យោ​បាយ​នៃ​ដំ​ណើរ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​/​សង្កាត់​ឆ្នាំ​២០១២​។

ខុម​ហ្រ្វែល​ក៏​បាន និង​កំ​ពុង​សង្កេត និង​អប់​រំ​អ្នក​បោះ​ឆ្នោត​ពី​ដំ​ណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ពិនិត្យ​បញ្ជី​បោះ​ឆ្នោត ការ​សង្កេត​ស្រាវជ្រាវ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​សវន​កម្ម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ ២០១១ ការ​សង្កេត​លើប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​នៅ​ទូ​ទាំង​រាជ​ធា​នី​-​ខេត្ត​។

លោក គល់ បញ្ញា នា​យក​ប្រតិបត្តិ​នៃ​គណៈ​កម្មា​ធិ​ការ​ខុម​ហ្រ្វែល​បាន​មាន​ប្រ​សាសន៍​ថា​”លទ្ធ​ផល​នៃការ​សង្កេត​ទាំង​នេះ​នៅ​មុន​ដំ​ណាក់​កាល​បោះ​ឆ្នោត​ឆ្នាំ២០១២ និង​ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​ឆ្នាំ​នេះ​នឹង​ជួយ​រួម​ចំ​ណែក​ក្នុង​ការ​ទាម​ទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដ៏​យុត្តិធម៌ និង​សុចរិត​ភាព​ថែម​ទៀត ជា​ពិ​សេស​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១២ និង​ការ​បោះឆ្នោត​ខាង​មុខ​ៗទៀត​។​”

វិធី​សាស្រ្តនៃ​សកម្មភា​ព​នីមួ​យៗត្រូវ​បាន​បង្កើត​ឡើង ហើយ​អ្នក​សង្កេតការណ៍​ត្រូវ​បាន​បណ្តុះ បណ្តាល​បន្ថែម​ដើម្បី​ឲ្យ​ការ​ងារ​សង្កេតការណ៍​មាន​ប្រ​សិទ្ធិភាព។

សម្រាប់​ការ​ងារ​អង្កេត​ការ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ ខុម​ហ្រ្វែល​ដាក់​អ្នក​សង្កេត​ការណ៍​ចល័ត​ចំនួន​៧៣​រូប​នៅទូ​ទាំង​រាជ​ធានី​-​ខេត្ត។ ជា​មួយ​គ្នានេះ ខុម​ហ្រ្វែល ក៏កំ​ពុ​ងធ្វើការ​អប់​រំ​អ្នក​បោះឆ្នោត​តាម​រយៈ​ប្រព័ន្ធផ្សព្វផ្សាយ​រៀង​រាល់​ថ្ងៃ​ច័ន្ទ និង​អង្គារ ពី​ម៉ោង​៧:៣០ នាទី ដល់ម៉ោង ៨:៣០​នាទីព្រឹក​ តាមរយៈវិ​ទ្យុ FM 105 MHz និងតាម​រយៈការ​ផ្ញើសារ​តាម​ទូរស័ព្ទ​ដៃ (SMS)។

នៅ​ក្នុង​អំឡុង​នេះដែរ អ្នក​សង្កេត​ការណ៍​២៦០​នាក់​ពីប​ណ្តាញ​ខុម​ហ្រ្វែល និង​អង្គការ​ដៃគូរ​ផ្សេង​ៗទៀត នឹង​ត្រូវ​ដាក់​ពង្រាយ​ដើម្បីធ្វើការ​ស្ទង់​មតិអ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត និង​ធ្វើ​សវនកម្ម​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១១ ដែល​មាន​សំ​ណាក​ការិយាល័យ​បោះ​ឆ្នោត​ចំ​នួន​៨៥០ ធ្វើការ​សម្ភាស​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោតចំនួន​ប្រមាណ ៨៧០០ នាក់ នៅគ្រប់​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រ​ទេស។

ខុមហ្រ្វែល ក៏មាន​អ្នកសង្កេត​ការណ៍ចំនួន​៩រូ​ប ដើម្បី​សង្កេត​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អេឡិច​ត្រូនិច​ចំនួន ១០ ផង​ដែរ ពី​ការ​ផ្សព្វផ្សាយ​តួអ​ង្គន​យោបាយ​ដែល​ត្រូវ​ប្រកួត​ប្រ​ជែង​ក្នុងការ​បោះឆ្នោត​ខាង​មុខ​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយទាំង​នោះ​រួម​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ និង​ឯក​ជន​ដូច​ជា ទូរទស្សន៍​ជាតិ​កម្ពុ​ជា (ទទក) ទូរ​ទស្សន៍ ស៊ី​ធី​អិន (CTN) ទូរ​ទស្សន៍​បាយ័នព័ត៌មា​ន វិទ្យុជាតិ AM 918 KHz វិទ្យុជាតិ FM 96 MHz វិទ្យុ FM 105  MHz វិទ្យុ FM 106.5 MHz វិទ្យុអា​ស៊ី​សេរី​ភាសាខ្មែរ វិទ្យុស​ម្លេង​សហ​រដ្ឋ​អាមេរិក​ភា​សាខ្មែរ និង​វិទ្យុបា​រាំង​អន្តរ​ជាតិ​ភាសាខ្មែរ។

ខុម​ហ្រ្វែល ក៏​នឹង​សង្កេត​ការ​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ​សម្រាប់​បំ​រើ​ឲ្យគណ​បក្ស​ន​យោបាយ​ផង​ដែរ។

សម្រាប់​​ព័ត៌​មាន​បន្ថែម​សូម​ទាក់​ទងៈ​
លោក សុខ ពិទូរ្យ​, អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ខុម​ហ្វ្រែល, ០៨៩ ៥២៥ ៤៤៦, អ៊ីម៉េល៖ pitour@comfrel.org

 

Share/Save/Bookmark