ថ្ងៃអង្គារ ទី25 ខែមេសា ឆ្នាំ 2017

 English

សេច​ក្តីប្រកាស​ព័ត៌​មាន ស្តី​ពី លទ្ធ​ផល​សិក្ខា​សាលា​សម្លេង​ម្ចាស់​ឆ្នោត​ឃុំ​សាម​គ្គី ស្រុកអូរជុំ ខេត្តរតនៈគិរី

សំបុត្រអគ្គិសនី បោះពុម្ព PDF
ដោយ​មានការ​គាំ​ទ្រពី គណៈ​កម្មា​ធិ​ការ​ខុម​ហ្វ្រែល សហការ​ជា​មួយ​នឹង សមាគមន៍​អាដ​ហុក បាន​រៀប​ចំ​ សិក្ខា​សា​លាសម្លេង​ម្ចាស់ឆ្នោត​មួយ​ស្តី​ពី​ការ​កំ​ណត់​តម្រូវ​ការ​ជា​អាទិភាព​ក្នុង​ឃុំ សង្កាត់​ដាច់​ស្រ​យាល ដែល​ធ្វើឡើង​នៅឃុំសាម​គ្គី ស្រុក​អូរ​ជុំ ខេត្ត​រតនៈគិរី កាល​ពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១។ មាន​អ្នក​មាន​សិទ្ធិ​បោះឆ្នោ​ត​ប្រ​មាណ ៤៩ នាក់ (៣១% ជា​ស្រ្តី៩០​% ជា​ជន​ជាតិ​ទំ​ពូន​) មក​ពី​គ្រប់​ភូមិ​ក្នុង​ឃុំ​ ដែល​រួម​មាន តំ​ណាង​សហគមន៍ តំ​ណាង​គណ​បក្សន​យោ​បាយ​ប្រចាំឃុំ ស​មាជិក​ក្រុម​ប្រឹក្សា​ឃុំ អា​ជ្ញាធរភូមិ អង្គ​ការ​មូល​ដ្ឋាន និង​ប្រ​ជា​ពល​រដ្ឋនៅក្នុង​ឃុំ​បាន​ចូល​រួម​ពិ​ភាក្សា​នៅ​ក្នុង​សិក្ខា​សាលានេះ​។

ប្រ​ជា​ពល​រដ្ឋ​ដែល​ចូល​រួម​សិក្ខា​សា​លាស្ទើ​រ​តែ ១០​០​% បាន​បោះឆ្នោត​គាំ​ទ្រត​ម្រូវ​ការ​ជា​អា​ទិភាព​ទាំង​៥ នៅ​ក្នុង​ឃុំ ដែល​ស្នើឱ្យ​ក្រុមប្រឹក្សាឃុំ​បច្ចុប្បន្ន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ និង​/​ឬ គណ​បក្សន​យោបាយ​ទទួល​យក​ដើម្បីដាក់​បញ្ចូល​ទៅ​ក្នុង កម្មវិធីន​យោបាយ​របស់​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ខាងមុខ។
Share/Save/Bookmark