ថ្ងៃអង្គារ ទី25 ខែមេសា ឆ្នាំ 2017

 English

របាយ​ការណ៍​បឋម​ ស្តីពី លទ្ធ​ផល​នៃ​ការ​សង្កេត​បរិយា​កាស​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះបោះ​ឆ្នោត ការ​សង្កេត​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ និង​ការ​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ​បំ​រើ​ឲ្យ​គណ​បក្ស​ន​យោ​បាយ

សំបុត្រអគ្គិសនី បោះពុម្ព PDF
ការ​ចុះឈ្មោះ​បោះឆ្នោ​ត​ឆ្នាំ​២០​១​១ សម្រាប់​បម្រើ​ឲ្យកា​របោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​/​សង្កាត់​ឆ្នាំ​២០១២​បាន បញ្ចប់​ដោយ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំកា​រ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​/​សង្កាត់ និងស្មៀន​មួយ​ចំ​នួន​ធំ​បាន​ខិត​ខំ និង​បំ​ពេញ តួនា​ទី​ដោយ​ចុះឈ្មោះអ្នក​បោះ​ឆ្នោត​បាន​ជាង​១៩២​% (ចំ​នួន​៩១៥​,១​៧៨​រូប​)​នៃ​ចំនួន​ប៉ាន់​ប្រ​មាណ​ទុក (៤៧៦​,​០៣៧​រូប​)។

ចំនួន​អាច​ពន្យល់​ថា មាន​កំហុស​លើសប្រ​ហែល​៩២%​នៃ​ការប៉ាន់​ប្រ​មាណ​តួលេ​ខរបស់​ឝ.ជ.ប ចំ​ពោះ​ស្ថិតិ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​យ៉ាង​ច្រើន។ តួលេខ​នេះ ក៏​បង្ហាញ​ពី​ល្បឿន​នៃ​កា​រ​ចុះឈ្មោះ​បោះ​ឆ្នោត​ដោយ​ស្មៀន និង​ក្រុម​ប្រឹក្សា​ឃុំ​/ សង្កាត់ ជា​មធ្យម​១៩០០០​នាក់​ក្នុង​១​ថ្ងៃ ទោះ​បី​ឃុំ​/​សង្កាត់​មួយ​ចំនួន​ជួប​ឧបសគ្គ​ទឹ​ក​ជំនន់ធ្ងន់​ធ្ងរ និង គ.ជ.ប មាន​ការ​ខ្វះខា​តថវិកាក៏​ដោយ។ ទោះបីយ៉ា​ងណា កា​រ​សង្កេតឃើញថា ប្រ​ជាពល​រដ្ឋ​ខ្លះ​នៅ​មិន​បាន​ចុះឈ្មោះបោះ​ឆ្នោត ហើយ​ក៏​នៅ​មាន​ការព្រួយ​បារម្ភ​អំ​ពី​គុណ​ភាព​បញ្ជី​ផង​ដែរ​។ ​ឧទាហរណ៍​ប្រ​ជា​ពល​រដ្ឋ​បាន​កំ​ពុង​ជួប​ការលំបាក​ខ្លាំង​ក្នុង​ស្ថាន​ភាព​ទឹក​ជំ​នន់​ធ្ងន់​ធ្ងរ និង​ប្រ​ជាព​លរដ្ឋ​ខ្លះ​ដែល​ទទួល​រង​គ្រោះដោយ​ដី​ធ្លី និង​គ្មាន​ឯក​សារ​គ្រប់​គ្រាន់ ដូច​ជានៅស្រុ​ក​អន្ល​ង់​វែង ខេត្តឧ​ត្តរ​មានជ័យដែល​មាន​ប្រ​ជា​ពល​រដ្ឋ​ប្រ​មាណ​១០០​រូប បាន​ខំ​ព្យាយា​មចុះ​ឈ្មោះជា​ច្រើន​ថ្ងៃ ​តែ​មិនត្រូ​វបា​នចុះឈ្មោះ​ឲ្យ​ដោយ​សារ​រស់​នៅ​តំ​បន់​មាន​ជម្លោះ និង​មិន​​ត្រូវ​បាន​អាជ្ញាធរ​ចេញ​លិ​ខិត​បញ្ជាក់​ឲ្យ។
Share/Save/Bookmark