ថ្ងៃអង្គារ ទី25 ខែមេសា ឆ្នាំ 2017

 English

គួរ​តែ​កែ​ប្រែ​ចំ​នួន​អា​ស​នៈសម្រាប់​រដ្ឋ​ស​ភា​នី​តិ​កាល​ថ្មី ដើម្បី​ធា​នា​ភាព​ស្រប​ច្បាប់ ផ្អែក​លើ​ស្ថាន​ភាព​ប្រ​ជា​ពល​រដ្ឋ​

យោង​តាម​ច្បាប់​ស្តីពី​ការ​បោះឆ្នោ​ត​ជ្រើស​តាំង​តំណា​ង​រាស្រ្ត មាត្រា​៧ និង​មា​ត្រា៨ គ​ណៈ​កម្មការ​ដើម្បី​កំ​ណត់​អា​សនៈ​រដ្ឋស​ភា ត្រូវ​បាន​បង្កើត​តាម​ព្រះ​រាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១១ ដើម្បី​ធ្វើ​ការ​កែ​ប្រែ និង​បែង​ចែក​អាស​នៈ​តាម​រាជ​ធានី​ ខេត្ត សម្រាប់​ការបោះ​ឆ្នោត​ជ្រើស​តំាង​តំ​ណាង​រាស្រ្ត​អា​ណត្តិ​ទី ៥ ដោយ​ផ្អែក​លើស្ថាន​ភាព​ប្រ​ជា​ពល​រដ្ឋ ស្ថាន​ភាព​ភូមិ​សាស្រ្ត សង្គម និង​សេដ្ឋ​កិច្ច។

គណៈ​កម្មការ​កំ​ណត់​អាស​នៈ​រដ្ឋ​ស​ភា នី​តិកាល​ទី​៥ មាន​ភារៈ​ចំ​បង គឺ​សិក្សា​លើ​ការ​កែ​ប្រែអា​ស​នៈ និង​បែង​ចែក​អាស​នៈតា​ម​រាជ​ធា​នី​-​ខេត្ត ហើយ​រៀប​ចំ​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​កា​រ​កំ​ណត់​អាស​នៈជូនរដ្ឋ​សភា​ដើម្បី​អនុ​ម័ត​។ បើ​យោង​លើ​ចំ​នួន​ប្រ​ជា​ពល​រដ្ឋ​ខ្មែ​រ​នៅពេលបោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រាស្រ្ត ចំ​នួន​អាស​-​នៈ​សម្រាប់​រដ្ឋ​សភា​នី​តិ​កាលទី​៥ គួរ​តែ​កែ​ប្រែ និង​រៀប​ចំ​បែង​ចែក​ឡើង​វិ​ញតាមរាជ​ធា​នី​-​ខេត្ត។

 

បើ​ឈរ​លើ​ស្ថាន​ភាព​សេដ្ឋ​កិច្ច ដោយ​ឡែក​បើមើ​ល​ថ​វិ​កាជា​តិ​មាន​កំ​ណើន​រហូត ដូច​ជា​ ឆ្នាំ​២០១០ មាន​ចំ​នួន​ ៨​.​១០៤​.​៧៧២​,​៩លា​ន​រៀល តួលេ​ខនេះ​មាន​ការ​កើន​ឡើង ១២​% បើ​ធៀប​នឹង​ចំ​ណូលក្នុង​ច្បាប់​ថ​វិកា​ឆ្នាំ​ ២០០៩ ។ ចំ​ណូល​ថវិកា​ជាតិ​ក្នុង​ឆ្នាំ ២០១១ ក៏​មាន​ការ​កើន​ឡើង​រហូត​ដល់ ៩.​៤៤៩​.១០២​,​០ លាន​រៀល​  (កើនឡើង ១៧.២​%​ ធៀប​នឹង​ឆ្នាំ២​០​១០​) និ​ន្នាការ​នេះ​ត្រូវ​បាន​អ្នកវិភា​គ​ជឿជាក់​ថា ចំ​ណូល​ថវិកាជា​តិ​នៅឆ្នាំ​បន្ទាប់​នឹង​បន្តកើ​ន​ឡើងទៀត ដោយ​សារ​ការ​បង្កើត​ពន្ធលើ​អចល​នទ្រព្យ។ល​។​ ចំ​ណែក​ចំណាយ​ចរន្ត​របស់​សភា​ជាតិ ដែល​ជា​ឆ្អឹង​ខ្នង​នៃស្ថាប័​ន​នី​តិប្ប​ញ្ញត្តិ ផ្អែក​តាម​ច្បាប់​ថវិ​កាឆ្នាំ​២០១១ មាន​ចំ​នួន ​១០៧​.​៨៩៤​,​២ លានរៀល ស្មើ​នឹង ១,០៩ ​%​ នៃ​ចំ​ណាយ​ចរន្ត​ថវិកាជា​តិស​រុប ៩​.​៨៤៩.៦៥២​,​០ លាន​រៀល​។ បើ​គណ​នា​នូវ ការ​ចំ​ណាយ​សម្រាប់​តែ​អ្នកតំ​ណាង​រាស្រ្ត​ ១២៧ រូប (​ក្នុង​ករ​ណីប​ន្ថែម ៤ អាស​-​នៈ ​ទៀតដូច​តា​រាង​ខាង​ក្រោម​) ត្រូវ​ចំ​ណាយ​ប្រ​មាណ ១២​.​១៩២ លាន​រៀល ​(​០,​១២​%​ នៃ​ការ​ចំ​ណាយ​ចរន្ត

សូមចុចទីនេះដើម្បីអាន​អត្ថបទទាំងស្រុង

Share/Save/Bookmark