ថ្ងៃអង្គារ ទី25 ខែមេសា ឆ្នាំ 2017

 English

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន ស្តី​ពី លទ្ធ​ផល​សិក្ខា​សា​លាសម្លេង​ម្ចាស់​ឆ្នោត​នៅ​ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែង​មាន​ជ័យ ខេត្ត​ព្រះ​វិ​ហារ

ដោយ​មាន​ការ​គាំ​ទ្រពី គណៈ​កម្មា​ធិ​ការ​ខុម​ហ្វ្រែល ស​ហ​ការ​ជាមួយ​នឹង ស​មា​គម​ជន​ជាតិ​ដើម​ភាគ​តិច​កួយ បាន​រៀប​ចំ​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​មួយ ស្តី​ពី ការ​កំ​ណត់​តម្រូវ​ការ​ជា​អាទិភាព​ក្នុង​ឃុំ​-ស​ង្កាត់​ដាច់​ស្រយាល ដែល​ធ្វើឡើង​នៅឃុំព្រះ​ឃ្លាំង ស្រុក​ត្បែង​មាន​ជ័យ ខេត្ត​ព្រះ​វិហារ កាល​ពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​ ឆ្នាំ​២០១២។ មាន​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ប្រ​មាណ ៦០​នាក់ (៥៦​%ជាស្រ្តី មាន​៦១​%ជា​ជន​ជាតិ​កួយ​) ពី​គ្រប់​ភូមិ​ក្នុង​ឃុំ ដែល​រួម​មាន តំ​ណាង​សហគមន៍ តំ​ណាង​គណ​បក្សន​យោបាយ​ប្រ​ចាំ​ឃុំ ស​មាជិក​ក្រុម​ប្រឹ​ក្សា​ឃុំ​ អាជ្ញាធរ​ភូមិ អង្គ​ការ​មូលដ្ឋាន និង​ប្រ​ជាពល​រដ្ឋនៅ​ក្នុង​ឃុំ​បាន​ចូល​រួម​ពិភា​ក្សា​នៅក្នុងសិក្ខា​សា​លា​នេះ​។

ប្រ​ជា​ពល​រដ្ឋ​ដែល​ចូល​រួ​ម​សិក្ខា​សាលាស្ទើ​រ​តែ ១០០​% បាន​បោះ​ឆ្នោត​គាំ​ទ្រតម្រូវ​កា​រ​ជា​អាទិភាព​ទាំង​៥ នៅ​ក្នុង​ឃុំ ដែល​ស្នើ​ឱ្យក្រុម​ប្រឹ​ក្សា​ឃុំ​បច្ចុ​ប្បន្ន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ និង​/​ឬ គណ​បក្ស​ន​យោ​បាយ​ទទួល​យក​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្ម​វិធី​ន​យោ​បាយ​របស់​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ខាង​មុខ។
Share/Save/Bookmark