ថ្ងៃព្រហស្បតិ៍ ទី23 ខែមីនា ឆ្នាំ 2017

 English

សេច​ក្តី​ប្រ​កាស​ព័ត៌​មា​ន​ស្តី​ពី​លទ្ធ​ផល​សិក្ខា​សា​លាសម្លេង​ម្ចាស់​ឆ្នោត​ឃុំ​កំ​ពង់​ឃ្លាំង ស្រុក​សូទ្រ​និ​គម ខេត្ត​សៀម​រាប

ដោយ​មាន​ការ​គាំ​ទ្រ​ពី គណៈ​កម្មា​ធិ​ការ​ខុម​ហ្វ្រែល សហការ​ជាមួ​យ​នឹង សមាគមន៍​អាដ​ហុក  និង​សហគមន៍​នេ​សាទ បាន​រៀប​ចំ​សិក្ខា​សា​លាស​ម្លេង​ម្ចាស់​ឆ្នោត​មួយ ស្តី​ពី​ការ​កំ​ណត់​តម្រូវ​ការ​ជា​អាទិភាពក្នុង​ឃុំ​-​សង្កាត់​ដាច់​ស្រ​យាល ដែល​ធ្វើ​ឡើង​នៅ​ឃុំ​កំ​ពង់​ឃ្លាំង ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប  កាល​ពី​ថ្ងៃ​ទី​២១ ខែ​មី​នា  ឆ្នាំ២០១២។ មាន​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ប្រមាណ ៥៣​នាក់ (២៦% ជាស្រ្តី) ពី​គ្រប់​ភូមិ​ក្នុង​ឃុំ ដែល​រួម​មាន តំ​ណាង​សហគមន៍ តំ​ណាងគណបក្ស​នយោ​បាយ​ប្រចាំ​ឃុំ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ អា​ជ្ញា​ធរភូមិ អង្គ​ការ​មូល​ដ្ឋាន និង​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ឃុំ​បាន​ចូល​រួម​ពិភាក្សា​នៅ​ក្នុង​សិក្ខា​សា​លា​នេះ​។

ប្រជា​ពល​រដ្ឋ​ដែល​ចូល​រួម​សិក្ខា​សា​លា​ស្ទើ​រតែ​ ១០០% បាន​បោះឆ្នោ​ត​គាំ​ទ្រត​ម្រូវ​កា​រ​ជា​អាទិភាព​ទាំង​៥ នៅ​ក្នុង​ឃុំ ដែល​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​ឃុំបច្ចុប្បន្ន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ និង​/​ឬ គណ​បក្ស​នយោបាយ​ទទួល​យក​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង កម្មវិធី​ន​យោ​បាយ​របស់​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ខាង​មុ​ខ​។
Share/Save/Bookmark