ថ្ងៃច័ន្ទ ទី27 ខែមីនា ឆ្នាំ 2017

 English

សេចក្តីប្រកាសព័ត៌មាន

ក្រុម​អង្គការ​សង្គមស៊ីវិល​នៅ​កម្ពុជា មាន​កិត្តិ​យស​ជម្រាប​ជូន​សា​ធារ​ណជន អ្នក​សារ​ព័ត៌មាន ជាតិ-អន្តរជាតិ វិទ្យុ ទូរទស្សន៍ តំណាង​អង្គ​ការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ និង​តំណាងអង្គ​ទូត​ឲ្យ បាន​ជ្រា​ប​ថា នៅថ្ងៃទី ០៥ ខែ​កញ្ញា ឆ្នាំ២០១៤  ញត្តិ​ស្តី​ពី​ការ​កំ​ណត់អាណត្តិ​នា​យក​រដ្ឋមន្ត្រី ដែល​ក្នុង​ដំ​ណាក់​កាល​ទី​០១​មាន​ការ​គាំ​ទ្រចំនួ​ន ១១៩០នាក់ ពី​ប្រ​ជា​ពល​រដ្ឋ សិស្ស និសិ្សត  ព្រះសង្ឃ និង អ្នកជំនាញឯករាជ្យ ព្រម​ទាំង​តំ​ណាង​អង្គ​ការ​សង្គម​ស៊ីវិល​នៅ​កម្ពុ​ជា ត្រូវ​បាន​ដាក់​ជូន ថ្នាក់​ដឹក​នាំ​កំ​ពូល​នៃ​រដ្ឋ​សភា (ប្រធាន អនុប្រធានទី១ និងអនុប្រធានទី២) និង​សម្តេច​អគ្គម​ហាសេនា​បតី​តេ​ជោ ហ៊ុន សែន នា​យក​រដ្ឋមន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។
ដោយ​ឡែក លិខិត​ដែល​ដាក់​ជូន​សម្តេច​អគ្គមហា​ព​ញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋស​ភា និង ញត្តិទាម​ទារ​ការ​កំ​ណត់​អាណត្តិនា​យក​រដ្ឋមន្ត្រីនេះ ក៍ត្រូវ​បាន​ចម្លង​ជូន​តំ​ណាង​រាស្ត្រ​ចំនួន ១១៩ ផ្សេង​ទៀត​ផង​ដែរ។
ក្រុម​អង្គការ​សង្គម​ស៊ី​វិល​នៅ​កម្ពុ​ជា នឹង​បន្ត​ប្រមូល​ការ​គាំទ្រញ​ត្តិនេះ ហើយ​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​រដ្ឋ​សភា និង​រាជ​រដ្ឋាភិ​បាល​នាពេ​លបន្ត​បន្ទាប់។
សូម​សាធារណ​ជន អ្នក​សារព័ត៌​មាន​ជាតិ-អន្តរ​ជាតិ វិទ្យុ ទូរទស្សន៍ តំណាង​អង្គការ​សង្គមស៊ីវិល​ជាតិ និងអន្តរជាតិ និងតំណាងអង្គទូត ជ្រាបជាព័ត៌មាន៕

ព័ត៌មានបន្ថែមសូមទាក់ទង៖
០៨៩ ២១ ២១ ១០

សូមចុចដើម្បីទាញយក

Share/Save/Bookmark