ថ្ងៃអង្គារ ទី25 ខែមេសា ឆ្នាំ 2017

 English

កំណែទំរង់ការបោះឆ្នោត

សេច​ក្តីថ្លែង​ការណ៍​រួម ស្តី​ពី​ជំ​ហរ​សង្គម​ស៊ីវិល ជុំវិញ​ស្ថាន​ភាព​សិទិ្ធ​មនុស្ស​បច្ចុប្បន្ន​នៅ​កម្ពុ​ជា​ពាក់​ព័ន្ធ​ការចាប់​ឃុំខ្លួន បេក្ខជន​ជាប់​ឆ្នោត​តំ​ណាង​រាស្រ្ត និង​សកម្ម​ជន​នយោបាយ

ក្រុមអង្គការសង្គមស៊ីវិល ជាអង្គការសមាគម ក្រៅ​រដ្ឋាភិបា​ល​មិន​ធ្វើនយោបា​យ និង មិនរក​កម្រៃ​នៅ​ក្នុង​ប្រ​ទេសកម្ពុជា​ចាត់ទុ​ថា​សកម្មភាព​​រដ្ឋាភិ​បាល​កម្ពុជា​ដែល​បាន​ចាប់​និង​ឃុំ​ខ្លួន​បេក្ខជន​ជាប់​ឆ្នោត​តំ​ណាង​រាស្រ្ត​របស់​គណ​បក្សសង្រ្គោះជាតិ គឺ​ជាចេត​នា​នយោបាយ​ជា​ជាង​ការ​យក​ច្បាប់​ទៅ​អនុវត្តន៍​ឲ្យ​បាន​ត្រឹម​ត្រូវ  និង​បាន​កំពុង​ធ្វើ​ឲ្យការ​គោរព​សិទិ្ធមនុស្ស​ជា​មូល​ដ្ឋាន​និង​លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាដើរ​ថយ​ក្រោយ។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

ញត្តិ​ទាម​ទារ​ការ​ដោះ​លែង​បេក្ខ​ជ​ន​ជាប់​ឆ្នោត​តំ​ណាង​រាស្រ្តសំ​ដែង​មតិនៅ​ទី​លាន​ប្រជាធិបតេយ្យ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ មាន​ការ​ខក​ចិត្ត និង​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះព្រឹត្តិ​ការណ៍​ប្រទូស្តរ៉ាយ​គ្នា​កាល​ពី​ព្រឹក​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ វេលា​ម៉ោង​៩​ព្រឹក​រវាង​ប្រជាពល​រដ្ឋ​ម្ចាស់ឆ្នោត បេក្ខ​ជន​តំ​ណាង​រាស្ត្រជាប់​ឆ្នោត  ដែល​ចង់​បញ្ចេញ​មតិ​​ធ្វើ​កូដ​កម្ម​ដោយ​សន្តិភាព​ជាមួយ​នឹង​កងសន្តិសុខខណ្ឌដូនពេញ​នៅចំណុច​ស្ពាន​នាគ នឹង​​​ទី​លាន​ប្រជាធិបតេយ្យ នៃរាជធានីភ្នំ​ពេញដែល​ជាក​ន្លែង​បញ្ចេញមតិ​របស់​ម្ចាស់​ឆ្នោត។ ការ​ប្រទូស្តរ៉ាយ​គ្នា​នេះបង្ក​ឲ្យ​មាន​របួស​ចំនួន​៣១នាក់ ដែល​ក្នុង​នោះខាង​កង​សន្តិសុខ​ខណ្ឌ​មាន​ចំនួន​១៧នាក់ និងមាន​ការ​ឃាត់​ខ្លួន​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​១​នាក់ និង​បេក្ខ​ជន​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​៥នា​ក់ ជាពិសេស​បេក្ខជន​ស្ត្រី​ជាប់​ឆ្នោត​ជា​អ្នក​តំ​ណាង​តំ​ណាង​រាស្ត្រ លោក​ស្រី មួរ​ សុខហួរ​ ផងដែរ។ ទង្វើនៃ​ការ​ចាប់​ឃាត់​ខ្លួន​ទាំង​នេះ វាមិនស្របនឹងស្ថានភាពបច្ចុប្បន្ន ខណៈ​ពេល​ដែល​មិន​ទាន់​មាន​ការ​ប្រ​កាស​អាស​ន្នជាផ្លូវ​ការ​ដោយ​ព្រះ​មហាក្សត្រ និង​រដ្ឋាភិ​បាលកម្ពុជានៅឡើយទេ។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

 

សេច​ក្តី​ជូន​ដំ​ណឹង​អំពី “​សេច​ក្តី​ស្នើវិ​សោធ​ន​កម្មក្រប​ខណ្ឌ​ច្បាប់​ទាក់​ទង​ស្ថាប័ន​គ្រប់​គ្រង​ការ​បោះឆ្នោត​ យន្តការ​ដោះ​ស្រាយ​វិវាទ​បោះ​ឆ្នោត​ ការ​ចុះឈ្មោះ​បោះឆ្នោត​ និង​បញ្ជីឈ្មោះបោះ​ឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលបោះឆ្នោត”

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (Election Reform Alliance) ដែលចងក្រងដោយអង្គការសង្គមស៊ីវិល ដែលមានសមាជិកចំនួន២០ស្ថាប័ន   មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រី នាងកញ្ញា ជាតំណាងសារព័ត៌មាន វិទ្យុ ទូរទស្សន៍ជាតិ និងអន្តរជាតិ ព្រមទាំងអង្គការជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបថា សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត នឹងរៀបចំសិក្ខាសាលាបង្ហាញអំពី “សេចក្តីស្នើវិសោធនកម្មក្របខណ្ឌច្បាប់ទាក់ទងស្ថាប័នគ្រប់គ្រងការបោះឆ្នោត     យន្តការដោះស្រាយវិវាទបោះឆ្នោត  ការចុះឈ្មោះបោះឆ្នោត  និងបញ្ជីឈ្មោះបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលបោះឆ្នោត”។
សិក្ខាសាលាបង្ហាញនេះ ក៏នឹងមានការថ្លែងសន្ទរកថា និងមតិបើកសិក្ខាសាលាដោយ លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ធន សារ៉ាយ ប្រធានសមាគមអាដហុក និងការថ្លែងសុន្ទរកថាបិទកម្មវិធីដោយលោកស្រី ធីតា ឃឹះ នាយិការអង្គការសីលការ និងជាប្រធានគណៈកម្មាធិការលើកស្ទួយស្រ្តីក្នុងវិស័យនយោបាយ ចូលរួមផងដែរ។
អាស្រ័យដូចបានជម្រាបជូនដូចខាងលើ សេចក្តីជូនដំណឹងនេះចាត់ទុកជាការគោរពអញ្ជើញ និងចូលរួមយកព័ត៌មានតាមការគួរ។

គោលបំណង    ៖
១. បង្ហាញជូនភាគីពាក់ព័ន្ធអំពីសេចក្តីស្នើវិសោធនកម្មក្របខ័ណ្ឌច្បាប់ទាំងនោះ។
២. ពិភាក្សាជាមួយភាគីពាក់ពាក់ព័ន្ធអំពីសេចក្តីស្នើវិសោធនកម្មក្របខ័ណ្ឌច្បាប់ទាំងនោះ។
កាលបរិច្ឆេទ    ៖    ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ (រយៈពេលមួយថ្ងៃ)
ទីកន្លែង        ៖    សណ្ឋាគារហ៊ីម៉ាវ៉ារិ, រាជធានីភ្នំពេញ

សម្រាប់ព័ត៌មានបន្ថែម៖
លោក សួន យុធ្យា    (មន្រ្តីច្បាប់ និងតស៊ូមតិ ខុមហ្វ្រែល)
ទូរស័ព្ទ៖ ០៨៨ ៨១៤ ២៧ ៨៣

សូមចុចទីនេះដើម្បីទាញយកឯកសារដើម

ការចុះ​ឈ្មោះ និង​បញ្ជី​ឈ្មោះអ្នក​បោះឆ្នោត នៅ​តែ​ចោទ​ជា​បញ្ហា​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

គោលបំណងចំបងនៃប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោត គឺដើម្បីដាក់កម្រិតការប្រើប្រាស់ សិទ្ធិ​ដើម្បី​គូសសន្លឹកឆ្នោត និងដើម្បីធានាថា មានត្រឹមតែពលរដ្ឋដែលច្បាប់បានផ្តល់​អំណាច​​ឲ្យ​ទើបមាន​សិទ្ធិ និងអំណាចដើម្បីបោះ​ឆ្នោត ហើយពួកគេអាចបោះឆ្នោត​ត្រឹម​តែ​ម្តង​គត់​ក្នុងមួយលើក។

JPAGE_CURRENT_OF_TOTAL