ថ្ងៃព្រហស្បតិ៍ ទី30 ខែមីនា ឆ្នាំ 2017

 English

ឃ្លាំមើលថ្នាក់មូលដ្ឋាន

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន ស្តី​ពី​ លទ្ធផ​ល​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​ ឃុំ​កោះ​ស្រ​ឡាយ ស្រុក​សៀម​បូក​ ខេត្ត​ស្ទឹង​ត្រែង​

គណៈកម្មាធិការខុមហ្វ្រែល បាន​រៀប​​ចំ​​សិក្ខា​សាលា​សម្លេង​ម្ចាស់​ឆ្នោត​មួយ​​ស្តី​ពី​​​​​ ការ​កំ​ណត់​តម្រូវ​ការ​ជា​​អា​ទិភាព ក្នុងឃុំ សង្តាត់​ដាច់​ស្រ​យាល ដែល​ធ្វើ​ឡើង​នៅ ឃុំ​កោះ​ស្រ​ឡាយ ស្រុក​សៀម​បូក ខេត្ត​ស្ទឹង​ត្រែង កាលពីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០១១​។ មានអ្នក​​មាន​​សិទ្ធិ​​បោះ​ឆ្នោត​ប្រ​មាណ​​ ៥០ នាក់ (៣២% ជាស្ត្រី)  មក​ពី​គ្រប់ភូមិ​​ក្នុង​ឃុំ ដែល​​រួម​​មាន​​តំ​ណាង​​​សហគមន៍ តំ​ណាង​​គណ​បក្ស​​​​នយោ​បាយ​ប្រចាំ​ឃុំ និង​​ជា​​​សមាជិក​​ក្រុម​​ប្រឹ​ក្សា​ឃុំ អាជ្ញា​ធរ​​ភូមិ អង្គការ​​មូល​​ដ្ឋាន និង​​ប្រ​ជា​ពល​រដ្ឋ​​នៅ​ក្នុង​ឃុំ​​បាន​ចូល​រួម​​ពិ​ភាក្សា​​នៅ​​ក្នុង​​​សិក្ខា​សាលា​នេះ។

អានអត្ថបទទាំងស្រុង...

ករ​ណី​ជោគ​ជ័យ នេសាទ​ខុស​ច្បាប់ ត្រូវ​បាន​ដោះស្រាយ ក្រោយ​វេ​ទិ​កា​ខុម​ហ្វ្រែល

ក្ដី​បា​រម្ភ​របស់​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ឃុំ​កំពង់ហាវ ចំ​ពោះការ​នេ​សាទ​ដោយ​ជន​ជាតិ​វៀត ណាម ដែល​ប្រើ​ឧបករណ៍​អួន​ក្រ​ឡា​ល្អិត និង​បញ្ហាការ​ដាក់​សម្រះ នៅ​ក្នុង​បឹង​សាធារ​ណៈ ជា​លក្ខណៈ ឯក​ជន ត្រូវ​បាន​ដោះស្រាយ​ក្រោយ​ពេល​វេ​ទិ​កា​សា​ធារ​ណៈ​ខុម​ហ្វ្រែល​។ ប្រ​ធាន​ក្រុម​ប្រឹក្សា ឃុំកំ​ពង់​ហាវ អា​យុ​៦២​ឆ្នាំ លោក​ស្រី មាស ចាន់ ថន បាន​អះ​អាង​ថា ក្រោយ​ពេល​ចូល​រួម​វេទិ​កា ខុម​ហ្វ្រែល​ដើ​ម្បីយ​ល់ដឹង​ពី​បញ្ហា​របស់​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ឃុំ​រួច​មក​  ក្រុម​ប្រឹក្សា​ឃុំ បាន​ស​ហការ​ជា​មួយ​អា​ជ្ញាធរ​ស្រុក អ​ធិ​ការ​ស្រុក និង​ជល​ផល​ខេត្ដ ដើម្បី​រក​យុទ្ធ​សាស្ដ្រ​ដោះ​ស្រាយ​ករ​ណី នេ​សាទ​ប្រើ​ឧប​ករណ៍​អួន​ក្រ​ឡាល្អិត​ពី​សំ​ណាក់​ ជន​ជាតិ​វៀត​ណាម និង​បញ្ហា​ដាក់​សម្រះ នៅក្នុង​បឹង​សាធារណៈ​ជា​លក្ខ​ណៈឯក​ជន​។ លោក​ស្រី​បាន​មាន​ប្រ​សាស​ន៍​ថា “​រហូត មក​ដល់ពេល នេះ យើង​បាន សហការ​ដោះ​ស្រាយ​រួច​ហើយ​ព្រម​ទាំង​ប្រជុំ ប្រាប់​ប្រ​ជាពល​រដ្ឋ នៅ​ក្នុង​ឃុំ​រួច​ហើយ​ដែរ គឺ​ពុំមាន​ករណី​នេះ កើត​ឡើង​ទៀត​ទេ​ហើយ​ឆ្នាំក្រោយ​ធ្វើ​រឹត​តែតឹង​ជាង​នេះ​ទៅ ទៀត”។

ប្រធានក្រុមប្រឹក្សាស្រុក កំពុង​ធ្វើ ការសន្យាដោះ​ស្រាយ​បញ្ហា​នេសាទ​ខុសច្បាប់ និង បញ្ហា​ដាក់​​សម្រះជា លក្ខណៈ ឯកជន​អំឡុងពេលវេទិកាសាធារណៈ​ខុមហ្រែ្វល កាល ពីថ្ងៃទី ១៨​ ខែមីនា ឆ្នាំ២០១០ នៅ​ឃុំកំពង់​ហាវ​ ស្រុក​កំពង់​លែង ខេត្ត​កំពង់ឆ្នាំង ។

បញ្ជាក់​ពី​ស្ថាន​ភាព​នៅ​មូល​ដ្ឋាន ទំ​នាក់​ទំ​នង​ស្រុក​ខុម​ហ្វ្រែល អាយុ ៣៣​ឆ្នាំ អ្នក​ស្រី យឹម សុផា​នី បាន​ឲ្យ​ដឹង​ថា ការ​នេ​សាទ​ដោយ​ប្រើ​ប្រាស់​ឧបករណ៍​ខុស​ច្បាប់ មាន​ការ​អន់​ថយ​ច្រើន  ក្រោយ​​ពេល​វេទិកា ដោយ​លោក​ស្រីសង្ដេត​ឃើញ​ថា មេភូមិ បាន​ដើ​រ​ប្រាប់​ប្រជាពល​រដ្ឋ​ថា គេបាន​កំណត់​ក្រឡា​អួន​លើស​ពី៣ផឹង ទើប​អនុ​ញ្ញាត​អោយ​នេសាទ ចំ​ណែកបញ្ហាស​ម្រះវិញ ក៏​ពុំ​ឃើញ​មាន​ទៀត​ដែរ​។

អានអត្ថបទទាំងស្រុង...

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ស្តី​ពី​ការ​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​អ្នក​ឃ្លាំ​មើល​មូល​ដ្ឋាន

នេះជាលើកទីពីរហើយដែល ខុមហ្រ្វែល បាន​រៀប​ចំ​ធ្វើ​ការ​វាយ​តម្លៃ ដើម្បីផ្តល់រង្វាន់​សំរាប់​អ្នក​ឃ្លាំ​​មើល​មូល​ដ្ឋាន​របស់​ខ្លួន (លើក​​ទី១ ក្នុងឆ្នាំ២០០៩)។ ដំ​ណើរ​ការ​នៃ​ការ​ងារ​នេះ​ចំណាយ​រយៈ​ពេល​ជាងមួយខែ គឺ​ចាប់​ផ្តើម​ពី​ពាក់​កណ្តាល​ខែ​តុ​លា រហូត​ដល់​ចុងខែវិច្ឆិកា ឆ្នាំ២០១០។ ការ​វាយ​តម្លៃ​បាន​រក​ឃើញ​អ្នក​ឃ្លាំមើលមូលដ្ឋានចំនួន ០៥ រូប ​ជាប់​ចំ​ណាត់​ថ្នាក់​ពី លេខ១ ​ដល់​លេខ៣ និង​ពីរ​នាក់​ទៀត​បាន​ទទួល​រង្វាន់​លួង​ចិត្ត។ ពួកគេត្រូវបានជ្រើសរើសចេញពី​បេក្ខជន​ចំនួន ២៩ រូប មកពី ១៣ ខេត្ត ដែលបាន​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​ប្រ​កួត​ប្រ​ជែង។ ក្រុម​ការ​ងារ​វាយ​តម្លៃ​របស់​ខុម​​ហ្រ្វែល​មួយក្រុម បាន​ចុះ​ធ្វើ​ការងារនេះដល់មូលដ្ឋានដើម្បី​​ធ្វើ​ការ​សំភាសន៍​ផ្ទាល់​ជា​មួយ​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ និង​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំរបស់ពួកគេ។

អានអត្ថបទទាំងស្រុង...