ថ្ងៃអង្គារ ទី25 ខែមេសា ឆ្នាំ 2017

 English

ការជជែកនិងពង្រាងច្បាប់

សិក្ខាសាលាម្ចាស់ឆ្នោតក្នុងការកំណត់លក្ខខណ្ឌសន្ទស្សន៍ ក្នុងខេត្ដ កំពង់ធំ

សកម្មភាពពេលបើសិក្ខាសាលា​ម្ចាស់ឆ្នោត​ប្រមាណ ៨៣នាក់ មក​ពី​ស្រុក​កំពង់ស្វាយ ស្រុកស​ន្ទុក ស្រុកប្រា​សាទ​បល្ល័ង្គុ និង ក្រុងស្ទឹង​សែន ក្នុងខេត្ដ​កំ​ពង់​ធំ និង​មាន​សិក្ខា​កាម​ស្ដ្រីចូ​ល​រួមប្រ​មាណ ៥៣% បាន​ជួ​ប​គ្នានៅ​ថ្ងៃ​ទី ១៧ មិថុនា២០០៩ នៅ​ក្នុង​សិក្ខាសាលា​ម្ចាស់​ឆ្នោត​ក្នុង​ការ​កំណត់​លក្ខខណ្ឌសន្ទស្សន​នៃ​វិស័យ​អាទិភាព​ក្នុង​ខេត្ដកំពង់ធំ។

 

 

សិក្ខាសាលាម្ចាស់​ឆ្នោត​ក្នុ​ងការកំណត់​លក្ខខណ្ឌសន្ទ​ស្សន៍ ក្នុងខេត្ដ កោះកុង

ម្ចាស់ឆ្នោតប្រមាណ ៨០នាក់ ដែលតំណាងឱ្យសហគមននេសាទ ព្រៃឈើ ដីធ្លី...សមាគម និងអង្គការមិនមែន

រដ្ឋាភិបាលនានា អាជីវករ/ពាណិជ្ជករ មន្ដ្រីរាជការ សិស្ស/ និស្សិត កសិករ ដែលមកពីស្រុកស្មាច់មានជ័យ

ស្រុកមណ្ឌលសីមា ស្រុកថ្មបាំងស្រុកបូទុមសាគរ និងក្រុងខេមរភូមិន្ទ ក្នុងខេត្ដកោះកុងបានធ្វើការកំណត់

លក្ខខណ្ឌសន្ទស្សននៃវិស័យអាទិភាពនៅក្នុងសិក្ខាសាលានៅខេត្ដកោះកុង។ នៅក្នុងសិក្ខាសាលានេះដែល

មានសិក្ខាកាមស្ដ្រីចូលរួមប្រមាណ ២០% បានធ្វើការកំណត់ និងជ្រើសរើសលក្ខខណ្ឌសន្ទស្សននៃវិស័យ

អាទិភាព ១០ សម្រាប់ខេត្ដ កោះកុង។

 

សិក្ខាសាលាម្ចាស់​ឆ្នោត​ក្នុ​ងការ​កំណត់​លក្ខ​ខណ្ឌសន្ទស្​សន៍ ក្នុង​ខេត្ដ​ មណ្ឌល​គីរី ​

 

ប្រជាពលរដ្ឋប្រមាណ៨០នាក់ មកពីស្រុកកែវសីម៉ា ស្រុកកោះញែក ស្រុកពេជ្រាដា ស្រុកអូររាំង

និងក្រុងសែនមនោរម្យក្នុងខេត្ដមណ្ឌលគីរី ដោយមានសិក្ខាកាមស្ដ្រីចូលរួមប្រមាណ៣៦%

បានជួបជុំគ្នានៅក្នុងសិក្ខាសាលាម្ចាស់ឆ្នោតក្នុងការកំណត់លក្ខខណ្ឌសន្ទស្សននៃវិស័យ

អាទិភាពក្នុងខេត្ដមណ្ឌលគីរី កាលពីចុង ខែឧសភា។

 

សកម្មភាព​ត​ស៊ូម​តិតាម​រយៈការ​បញ្ចុះ​បញ្ចូល

 

សកម្មភាព​តស៊ូម​តិតា​មរយៈការ​បញ្ចុះ​បញ្ចូល តវ៉ា​ជា​មួយ​ថ្នា​ក់​ដឹក​នាំកំ​ពូល​ៗ​នៃគណៈបក្ស នយោបាយ សមាជិក​រដ្ឋសភា ព្រឹទ្​ធសភា និង​រាជ​រដ្ឋាភិបាល ។ តាម​រយៈ​ការពិភាក្សា​ស្រាវ​ជ្រាវ និង​ស្ទ​ង់មតិ សកម្មភាព​នេះមាន​ការរៀប​ចំធ្វើ​សិក្ខាសាលា សន្និសិទ មិទ្ទិញ និង​វេទិកាសា​ធារណៈ ។ល។

 

ការផ្ដល់អនុសាសន៍ និងកិច្ចប្រជុំបញ្ចុះបញ្ចូល

(ខាងស្ដាំ) លោក សុក សំអឿន អនុប្រធានគណៈកម្មាធិការនាយក​អង្គការ​ខុមហ្វ្រែល និង​លោក គល់ បញ្ញា នាយក​ប្រតិបត្​ដិអង្គការ​ខុម​ហ្វ្រែល​កំពុងពិ​ភាក្សា​ជា​មួយ​ថ្នាក់​ដឹក​នាំ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) ដើម្បី​លើក​ឡើង​នូវ​អនុសាសន៍​មួយ ចំនួន​ទាក់​ទិន​នឹង​កំណែ​ទំរង់​ការបោះឆ្នោតក្នុងប្រទេសកម្ពុជា ។