ថ្ងៃព្រហស្បតិ៍ ទី30 ខែមីនា ឆ្នាំ 2017

 English

ស្ត្រីអាចធ្វើបាន

សេច​ក្តី​ថ្លែង​ការណ៍​រួម​ស្តី​ពី​​សម​ភាព​​យេន​​ឌ័រ​​នៃ​​ថ្នាក់​​ដឹក​នាំ​​កំ​​ពូល​​រដ្ឋស​​ភា​​នី​​តិ​​កាល​ទី​៥

គណៈ​​កម្មាធិ​កា​រ​លើកស្ទួ​យ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ និង​​ក្រុម​​អង្គ​ការ​​សង្គម​​ស៊ីវិល​​នៅ​​កម្ពុជា សូម​​អំ​​ពាវ​​នាវ​​ដល់​​រដ្ឋស​​ភា ជា​ពិសេស​គណ​បក្សប្រ​ជា​ជន​កម្ពុ​ជា​សូម​ឲ្យ​យក​ចិត្ត​ទុ​ក​ដាក់​​ចំ​ពោះ​​សមភាព​​យេន​​ឌ័រ នៃ​ថ្នាក់​ដឹក នាំ​កំ​ពូល​រដ្ឋ​សភា ដោយ​បន្ត​រក្សា​បេក្ខ​ភាព​ស្ត្រី ជា​​អនុប្រ​ធាន​​ទី​​ពីរ​​នៃ​​រដ្ឋស​ភាព​នី​តិ​កាល​ទី​៥។


សូមចុចទីនេះដើម្បីអានអត្ថបទពេញ

សេចក្តីប្រកាសព័ត៌មាន អត្ថបទ ស្តីពី ការរំលោភលើសិទ្ធិសំដែងមតិ និងនយោបាយរបស់ស្ត្រី

ក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៣ សកម្មភាពរបស់រដ្ឋាភិបាល អាជ្ញាធរ កង កំលាំងប្រដាប់អាវុធ និងកងសន្តិសុខមិនផ្លូវការរារាំងជាច្រើនសារដោយបង្ករបួសស្នាម ជេរប្រមាថមើលងាយ បៀតបៀនកេរ្តិ៍ខ្មាស់ បំភិតបំភ័យ បំបាក់ស្មារតី និងរហូតដល់មានការស្លាប់ បាត់បង់ជីវិតក៏មានទៅលើស្រ្តីដែលជាអ្នកនយោបាយ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត សកម្មជនអង្គការសង្គមស៊ីវិល សកម្មជនការពារដីធ្លី កម្មការិនីដែលប្រមូលផ្តុំបញ្ចេញមតិ និងធ្វើកូតកម្មដោយសន្តិភាព។
សកម្មភាពរបស់រដ្ឋាភិបាល និងអាជ្ញាធរបានប្រព្រឹត្តិល្មើសយ៉ាងធ្ងន់ធ្ងរចំពោះអនុសញ្ញាស៊ី-ដ   «ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីភេទ» មាត្រា៣ចែងថា «ក្នុងគ្រប់វិស័យ ជាពិសេស    វិស័យនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌ រដ្ឋត្រូវចាត់វិធានការសមស្របទាំងអស់ រួមមានការធ្វើច្បាប់ផង ដើម្បីធានាការអភិវឌ្ឍន៍ និងការរីកចំរើនពេញលេញរបស់ស្ត្រី ដើម្បីធានាឲ្យស្ត្រីប្រើប្រាស់ និងអាស្រ័យផលសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានដោយសមភាពជាមួយបុរស» និងមាត្រា ១៤ ចំណុច (ឆ) ចែងថា «…………និងការគិតគូរស្មើគ្នាក្នុងការកែទម្រង់ដីធ្លី និងកសិកម្ម ព្រមទាំងក្នុងគំរោងបែងចែកដីធ្លី» និងចំណុច(ជ) ចែងថា «អាស្រ័យផលលក្ខខណ្ឌរស់នៅគ្រប់គ្រាន់ ជាពិសេសទាក់ទងនឹងការមានផ្ទះសម្បែង អនាម័យ ការផ្គត់ផ្គង់អគ្គិសនី និងទឹក ការដឹកជញ្ជូន និងគមនាគមន៍» ។

សូមចុចទីនេះដើម្បីទាញយកអត្ថបទពេញជា PDF

ស្រ្តីចូលរួមនយោបាយក្នុងការបោះឆ្នោត

(ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១២ ឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣)

 ​ស្រ្តី​ដែល​ចូលរួម​ក្នុង​នយោបាយ​សម្រាប់ការបោះឆ្នោតជ្រើ​សរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​​ឆ្នាំ២០១២ កន្លង​មក​ត្រូវបាន​រកឃើញថា នៅតែ​មានភាពប្រឈម​រាប់ចាប់ពី​ការចូលរួម​ការបោះឆ្នោត ឱកាស​ក្នុងការឈរឈ្មោះ​ជាបេក្ខជនបោះឆ្នោត​​​ និង​​ឱកាស​ឈាន​ទៅមុខ​ក្នុងជីវិតនយោបាយ​របស់ស្រ្តីជាប់ឆ្នោត។ តាំងពី​ការបោះឆ្នោត​ជ្រើស​តាំង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​​២០០២ មាន​ការកើន​ឡើង​ចំនួន​ស្រ្តីជាប់ឆ្នោត​ជាក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជា​បន្ត​បន្ទាប់​ ជាពិសេស​ស្រ្តី​ក្នុងកិច្ចការនយោបាយ​ និងការសម្រេចចិត្ត​នៅថ្នាក់​មូលដ្ឋាន។

អានអត្ថបទទាំងស្រុង...

សេច​ក្ដី​អំ​ពាវ​នាវ ធា​នា​នូវ​សុវត្ថិភាព​សម្រាប់​បេក្ខ​នា​រី សកម្ម​ជន​ស្ដ្រី​របស់​គណ​បក្ស​ន​យោ​បាយ និង​អ្នក​បោះ​ឆ្នោត​ជា​ស្ដ្រី​ក្នុង​ការ​ចូល​រួម​ការ​បោះឆ្នោ​ត​ជ្រើស​រើស​ក្រុម​ប្រឹ​ក្សាឃុំ សង្កាត់​អា​ណត្ដិ​ទី​៣

សំបុត្រអគ្គិសនី បោះពុម្ព PDF

គណៈកម្មាធិការ​ខុម​ហ្វ្រែល ជា​អង្គ​ការ​ឃ្លាំមើល​ការ​បោះឆ្នោត និង​កំ​ពុង​ធ្វី​ការ​យ៉ាង​សកម្ម​ក្នុង​ការ​លើក​ស្ទួយ​ការ ចូល​រួម​របស់​ស្ដ្រីក្នុង​វិស័យ​នយោបាយ សូម​អំ​ពាវ​នាវ​ដល់​រាជ​រដ្ឋាភិបាល អាជ្ញា​ធរមូ​លដ្ឋាន គ.ជ.ប និង​គណបក្ស ន​យោ​បាយ បន្ដអនុវត្ដន៍៎​ឱ្យបាន​តឹងរឹង​នូវ​វិ​ធាន​ការ​ពិ​សេស និង​អន្ដ​រា​គមន៍​ក្នុង​ការ​បញ្ឈប់​រាល់​សកម្ម​ភាព​គំ​រាម​កំ​ហែង បំ​ភិត​បំ​ភ័យ ការ​ប្រ​មាថ​មើល​ងាយ ការ​រើស​អើង ការ​ទិញ​សន្លឹក​ឆ្នោត និង​អំពើ​ហឹង្សា​លើបេក្ខ​នា​រី អ្នក​បោះ​ឆ្នោតជាស្ដ្រី និងស​កម្ម​ជន​នយោ​បាយ​ជា​ស្ដ្រី​ដែល​បាន​កើត​ឡើង​ក្នុង​ដំណើរការការ​បោះ​ឆ្នោត​ជ្រើស​រ%1

JPAGE_CURRENT_OF_TOTAL