ការផ្សាយផ្ទាល់សម្លេងសង្គមស៊ីវិល(VOC) សម្រាប់ថ្ងៃពុធ ទី ០២ ខែ ធ្នូ ឆ្នាំ២០២០ នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច» ប្រធានបទ៖ «សិទ្ធិពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ» វាគ្មិនកិត្តិយស៖ - អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) - បណ្ឌិត សេង សារី សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​ វិទ្យុសំបុកឃ្មុំ (FM105 MHz) ភ្នំពេញ
កិច្ច​ពិភាក្សា​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​កំពង់​ចាម​លើក​ទី៥​ ស្តី​ពី​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ច្បាប់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋា​ភិបាល
106 | 2020/07/28

កិច្ច​ពិភាក្សា​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​កំពង់​ចាម​លើក​ទី៥​ ស្តី​ពី​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ច្បាប់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋា​ភិបាល

អង្គការ​ខុម​ហ្វ្រែល និង​មជ្ឃ​មណ្ឌល​ភីឌីភី​ បាន​សហការ​រៀប​ចំ​កម្មវិធី​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ២០២០។
កិច្ចពិភាក្សា​មាន​អ្នក​ចូល​រួម​ប្រហែល​១៧អង្គការ​/សមាគម។ការពិភាក្សា​បាន​ផ្តោត​លើ​បញ្ហា​ប្រឈម​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​មូលដ្ឋាន​ក្នុង​ការ​បំពេញ​កាតព្វកិច្ច និង​ការ​អនុវត្ត​
សកម្មភាព​ស្រប​តាម​ច្បាប់​ស្តី​ពី​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។
ក្នុងកិច្ចពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗ ចំនួន ៤គឺ៖
១. ការចុះបញ្ជីអង្គការសង្គមស៊ីវិល
២. កាតព្វកិច្ចពន្ធ
៣.​ ការផ្ញើរបាយការណ៍
៤. សកម្មភាព និងអព្យាក្រឹត




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

សិទ្ធិពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ
មានការគោរពសិទ្ធិមនុស្សនាំមកសន្តិភាព និងការអភិវឌ្ឍ
ទស្សនៈយុវជនអំពីការសិក្សាពីប្រវត្តិសាស្រ្តកម្ពុជា
ការគាំទ្ររបស់បុរស លើស្រ្តីក្នុងភាពជាអ្នកដឹកនាំ
ចម្រុះភាពនៃសារព័ត៌មាន
ស្ថានភាពកសិកររងគ្រោះដោយសារទឹកជំនន់ និងជំងឺកូវីឌ-១៩
កិច្ចពិភាគក្សាស្តីពីប្រជាធិបតេយ្យ និងការបោះឆ្នោតពិតប្រាកដ (វគ្គ១នៅខេត្តបន្ទាយមានជ័យ)
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត