គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ស្តី​ពី​ការ​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​អ្នក​ឃ្លាំ​មើល​មូល​ដ្ឋាន

ថ្ងៃព្រហស្បតិ៍ ៥ ខែឧសភា ២០១១ បានមើល៖ 2 ដង

នេះជាលើកទីពីរហើយដែល ខុមហ្រ្វែល បាន​រៀប​ចំ​ធ្វើ​ការ​វាយ​តម្លៃ ដើម្បីផ្តល់រង្វាន់​សំរាប់​អ្នក​ឃ្លាំ​​មើល​មូល​ដ្ឋាន​របស់​ខ្លួន (លើក​​ទី១ ក្នុងឆ្នាំ២០០៩)។ ដំ​ណើរ​ការ​នៃ​ការ​ងារ​នេះ​ចំណាយ​រយៈ​ពេល​ជាងមួយខែ គឺ​ចាប់​ផ្តើម​ពី​ពាក់​កណ្តាល​ខែ​តុ​លា រហូត​ដល់​ចុងខែវិច្ឆិកា ​ឆ្នាំ​២​០​១​០​។​ ​កា​រ​​វា​យ​​​​ត​ម្លៃ​បាន​​រក​​ឃើញ​អ្នក​ឃ្លាំមើលមូលដ្ឋានចំនួន ០៥ រូប ​ជាប់​ចំ​ណាត់​ថ្នាក់​ពី លេខ១ ​ដល់​លេខ៣ និង​ពីរ​នាក់​ទៀត​បាន​ទទួល​រង្វាន់​លួង​ចិត្ត។ ពួកគេត្រូវបានជ្រើសរើសចេញពី​បេក្ខជន​ចំនួន ២៩ រូប មកពី ១៣ ខេត្ត ដែលបាន​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​ប្រ​កួត​ប្រ​ជែង។ ក្រុម​ការ​ងារ​វាយ​តម្លៃ​របស់​ខុម​​ហ្រ្វែល​មួយក្រុម បាន​ចុះ​ធ្វើ​ការងារនេះដល់មូលដ្ឋានដើម្បី​​ធ្វើ​ការ​សំភាសន៍​ផ្ទាល់​ជា​មួយ​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ និង​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំរបស់ពួកគេ។

អ្នកឃ្លាំមើលមូលដ្ឋានទាំង ៥ រូប នេះ ​គឺជាបណ្តាញរបស់ខុមហ្រ្វែលនៅថ្នាក់មូលដ្ឋានដែល​បាន​ចូលរួមស្ម័គ្រចិត្តក្នុង​ការ​ងារ​សង្កេត​ឃ្លាំមើលក្រុមប្រឹក្សាមូលដ្ឋាន។ ពួកគេ​បានចូល​រួមបង្កើត​ការទំនាក់ទំនង ឬ​វេទិកាពិភាក្សារវាងប្រជាពលរដ្ឋជាមួយ​ក្រុម​ប្រឹក្សា​​​ឃុំ​/សង្កាត់ ពួកគេ​​​​ត្រូវបាន​វាយ​តម្លៃឲ្យជាប់ចំណាត់ថ្នាក់ឆ្នើម​ លើការបំពេញកិច្ចការ​មូលដ្ឋាន​នៅ​ក្នុងឃុំ/សង្កាត់របស់ពួកគេ​ផ្ទាល់​សំរាប់ឆ្នាំ២០០៩-២០១០។​ ក្រៅពីកិច្ចការខាងលើ ពួកគេក៏បាន​ផ្តួច​ផ្តើមគំនិតជួយធ្វើ​អន្តរា​គមន៍ ធ្វើរបាយការណ៍ និងជា​អ្នក​ទំនាក់​ទំ​នង​នាំ​ព័ត៌​មាន​ពី​ប្រ​ជា​ពល​រដ្ឋ​ទៅ​ក្រុម​ប្រឹ​ក្សា​ឃុំ​/​សង្កាត់​ ហើយ​ពី​ក្រុមប្រឹក្សាឃុំ/សង្កាត់ទៅប្រជាពលរដ្ឋវិញ​ និង​កិច្ចការ​ផ្សេង​ទៀត​ដែល​បំ​រើ​ឲ្យ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋនៅក្នុងឃុំ/សង្កាត់របស់ខ្លួន។




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

អប់រំស្តីពី យុវជន និងនយោបាយ
ថ្ងៃអង្គារ ១៦ ខែមករា ២០១៨
អប់រំស្តីពី យេនឌ័រ និងកូតាជាតំណាងអ្នកបោះឆ្នោត
ថ្ងៃចន្ទ ១៥ ខែមករា ២០១៨
ឃ្លាំមើលកម្មភាពតំណាងរាស្ត្រ២០១៧
ថ្ងៃសុក្រ ១២ ខែមករា ២០១៨
ស្រ្តី និងការរើសអើងនៅក្នុងសង្គម
ថ្ងៃព្រហស្បតិ៍ ១១ ខែមករា ២០១៨
ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងសិទ្ធិមនុស្ស និងនយោបាយ
ថ្ងៃពុធ ១០ ខែមករា ២០១៨
ចំណេះដឹងពលរដ្ឋម្ចាស់ឆ្នោត និង​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្
ថ្ងៃអង្គារ ៩ ខែមករា ២០១៨
ចំណេះដឹងពលរដ្ឋម្ចាស់ឆ្នោត និង​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្
ថ្ងៃចន្ទ ៨ ខែមករា ២០១៨
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត