ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
វេទិការ​ប្រជាពលរដ្ឋ​ ស្តីពី ការផ្សព្វផ្សាយ​ និង​វាយ​តម្លៃ​ដំណើរ​ការ​អភិបាល​កិច្ច​ល្អ​នៅ​មូល​ដ្ឋាន​ឃុំ​/សង្កាត់ ខេត្តសៀមរាប
791 | 2020/10/09

វេទិការ​ប្រជាពលរដ្ឋ​ ស្តីពី ការផ្សព្វផ្សាយ​ និង​វាយ​តម្លៃ​ដំណើរ​ការ​អភិបាល​កិច្ច​ល្អ​នៅ​មូល​ដ្ឋាន​ឃុំ​/សង្កាត់ ខេត្តសៀមរាប

នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ អង្គការ​ខុម​ហ្រ្វែល​បាន​រៀប​ចំ​វេទិកា​ប្រជាពលរដ្ឋ ស្តីពីការផ្សព្វផ្សាយ និងវាយតម្លៃដំណើរការ​អភិបាលកិច្ចល្អនៅមូលដ្ឋានឃុំ/សង្កាត់ ក្នុងគោលបំណងៈ ទី១.ផ្សព្វ​ផ្សាយ ពិភាក្សា និង​ឈ្វេង​យល់​បន្ថែម​អំពី​គោល​ការណ៍​អភិបាល​កិច្ច​​ល្អ​នៅ​​មូលដ្ឋាន និង​ទី២.វាយ​តម្លៃ​ដំណើរ​ការ​អភិបាលកិច្ច​នៅ​​មូលដ្ឋាន​ឃុំ/សង្កាត់។ កម្មវិធី​នេះ​រៀបចំ​នៅភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាម ដែល​មាន​ការ​ចូលរួម​ពីតំណាង​​ក្រុម​ប្រឹក្សា​សង្កាត់២នាក់ និង​មាន​ប្រជា​ពលរដ្ឋ​ចូលរួម​ចំនួន៣០នាក់។




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ការទទួលស្គាល់ចំណុចខ្វះខាតនៃការអនុវត្តតួនាទី និងភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច
តើកម្ពុជាមានថ្នាក់ដឹកនាំក្បាលធំជាងខ្លួន?
តួនាទីស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ
ការចូលរួម តស៊ូមតិរបស់យុវជនដើម្បីការពារភ្នំតាម៉ៅ
ការធ្វើចំណាកស្រុកដោយសុវត្តិភាពនៅក្រៅប្រទេស
តើធ្វើបែបណាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ប្រាសចាកពីការរើសអើង?
គុណតម្លៃរបស់សកម្មជនសង្គម
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត