គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

សេចក្តីប្រកាសព័ត៌មាន ស្តីពី សកម្មភាព និងគោលបំណង «អ្វីទៅជាបន្ទប់ស្ថានការណ៍?»

ថ្ងៃពុធ ២៨ ខែមិថុនា ២០១៧ បានមើល៖ 44 ដង

សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​សកម្មភាព​និងគោលបំណង​«អ្វីទៅជាបន្ទប់ស្ថានការណ៍?»

ភ្នំពេញ, ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧

សូម​​ជំរាប​​ជូន​​ជា​ព័ត៌​មាន​​ថា «បន្ទប់​ស្ថានការណ៍​» គឺ​​ជា​​វេទិកា​​អព្យា​ក្រឹត្យ​​ឥត​​លំអៀង​​ដែល​រៀប​ចំ និង​ចាត់​ចែង​ដោយ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា «ខុមហ្វ្រែល» និង​គណៈកម្មាធិការអព្យាក្រឹត្យ និង​យុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា«និកហ្វិច» ដែលមានការចូលរួមដោយស្ម័គ្រចិត្តពីអង្គការ និងសមាគម ចំនួន៤០ ទៀត ក្នុងគោលបំណងសម្របសម្រួល និងសហការរួមគ្នាដើម្បី៖

– ប្រមូលផ្តុំធនធាន ដើម្បីបង្កើនសមត្ថភាព និងការរួមចំណែកសហការជាមូលនិធិ ឬគាំទ្រ ដើម្បីដំណើរការផែនការដាក់ពង្រាយអ្នកសង្កេតការណ៍ក្នុងស្រុកនៅថ្ងៃបោះឆ្នោត

– ចែករំលែក និងធ្វើបច្ចុប្បន្នភាពព័ត៌មាន ទាក់ទងការបោះឆ្នោត

– ធ្វើការវាយតម្លៃ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត ដោយផ្អែកលើបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។

ខុមហ្វ្រែល និងនិកហ្វិច បានដាក់ពង្រាយអ្នកសង្កេតការណ៍ដែលមានការទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ក្រោយពីការបោះឆ្នោតត្រូវបានបញ្ចប់រួចរាល់ សកម្មភាពវេទិកាបន្ទប់ស្ថានការណ៍ក៏ត្រូវបានប្រកាសបញ្ចប់នៅក្នុងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ក្នុងវេទិកាសាធារណៈ ស្តីពីការវាយតំលៃចុងក្រោយលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅស្នាក់ការកណ្តាលខុមហ្វ្រែល នៅចំពោះមុខអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង
ថ្ងៃព្រហស្បតិ៍ ១៩ ខែតុលា ២០១៧
ស្មារតី ២៣ តុលា និងការអនុវត្តន៍
ថ្ងៃពុធ ១៨ ខែតុលា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ការប្រឈមរបស់ពលករពលការនីក្នុងការចាញ់កលល្បិចមេខ្យល់
ថ្ងៃពុធ ១១ ខែតុលា ២០១៧
ស្តីពី ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វគ្គ២)
ថ្ងៃអង្គារ ១០ ខែតុលា ២០១៧
ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វេទិកាតុមូល)វគ្គ១
ថ្ងៃចន្ទ ៩ ខែតុលា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត