ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
ខុមហ្វ្រែលមានគណៈកម្មាធិការ ១២ រូប ដែលសុទ្ធតែជាអ្នកដឹកនាំនៃអង្គការ សមាគម ជា​សមា​ជិក របស់ខ្លួន និងមានតួនាទីកំណត់ទិសដៅ ការងាររបស់គណៈកម្មាធិការ ។ ខុមហ្វ្រែល មាន​នាយក​ប្រតិបត្ដិ និងគណៈកម្មការប្រតិបត្ដិ ចំនួន ០៧ រូប ជាអ្នកគ្រប់គ្រងការងារប្រចាំថ្ងៃ ។ បច្ចុប្បន្ន​ខុម​ហ្វ្រែល បានរៀបចំបណ្ដាញរបស់ខ្លួន នៅថ្នាក់ខេត្ដ/ក្រុង ស្រុក/ខ័ណ្ឌ និងឃុំ/សង្កាត់ ទូទាំង ២៤ខេត្ដ/ក្រុង សុទ្ធតែជាអ្នកស្ម័គ្រចិត្ដ ដែលមានមុខងារជាៈ ក្រុមប្រតិបត្ដិការ ខេត្ដ/ក្រុង អ្នកទំនាក់ទំនង ស្រុក/ខ័ណ្ឌ និងសកម្មជនឃុំ/សង្កាត់ ។