ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រិត្យ មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាស គួរជាទីពេញចិត្ដ និងមានពត៌មានគ្រប់ គ្រាន់ ទី១/ ដើម្បីឱ្យមានដំណើរការ បោះឆ្នោតដោយសេរី និងយុត្ដធម៌ តាម​រយៈ​ការ​បញ្ចុះ​បញ្ចូល តស៊ូមតិ ដើម្បី ទទួលបាននូវក្របខ័ណច្បាប់ សមរម្យ, ការអប់រំ ដើម្បីផ្ដល់ពត៌មាន ដល់​អ្នក​បោះឆ្នោត អំពីសិទ្ធិ និង សកម្មភាពចូលរួម សង្កេតការណ៍ របស់ពួកគេ ដែលអាចរារាំង នូវ​ភាព​មិន​ប្រក្រតី ព្រមទាំងផ្ដល់នូវ របាយការណ៍ អង្កេតយ៉ាង ទូលំទូលាយ និងឆាប់រហ័ស ដើម្បី​អាចឱ្យមានការវាយតម្លៃ លើដំណើរការ បោះឆ្នោតមួយ ដែលមិនលំអៀង និង​មិន​ប្រកាន់​បក្ស​ពួក ទី២/ ដើម្បីឱ្យមានអត្ថន័យ នៃដំណាក់កាល ក្រោយពេល បោះឆ្នោត តាមរយៈការអប់រំ និង​វេទិកា​សា​ធារណៈ ក្នុងគោលបំណង ជំរុញលើកទឹកចិត្ដ ប្រជាពលរដ្ឋឱ្យចូលរួម ក្នុង​កិច្ច​ការ​នយោ​បាយ និង​ការធ្វើសេចក្ដីសំរេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូល ដើម្បី ឱ្យមានការកែទម្រង់ ដំណើរ​ការបោះឆ្នោត ដែលបង្កើន នូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់​មន្ដ្រី​ជាប់​ឆ្នោត ព្រមទាំងផ្ដល់នូវរបាយការណ៍ អង្កេតយ៉ាង ទូលំទូលាយ និងឆាប់រហ័ស ដើម្បី​អាច​ឱ្យ​មាន​ការ វាយតម្លៃមួយ ដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការបំពេញកម្ម វិធី​នយោ​បាយ និង​ដំណើរការ អនុវត្ដន៍ ការងាររបស់មន្ដ្រី ជាប់ឆ្នោត។