ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
បេក្ខជន​នយោ​បាយ​ ឬ​អាជ្ញាធរ ធ្វើ​សកម្មភាព បង្ខិតបង្ខំ គំរាងកំហែង​ រា​រាំងថា មិនឲ្យទៅបោះឆ្នោត ឬឲ្យទៅបោះឆ្នោត ដែលផ្ទុយពីឆន្ទៈរបស់ម្ចាស់ឆ្នោត នេះជាការខុសច្បាស់ និងជាការរំលោភ​សិទ្្ធសម្តែងមតិ និងឆន្ទៈរបស់ម្ចាស់ឆ្នោតហើយ